ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសចិន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្សី ប្រភេទ Su-30 បានជួបឧប្បទ្ទេវហេតុធ្លាក់នៅក្នុងពេលហ្វឹកហាត់ នៅរដ្ឋKaliningrad កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីយន្តហោះចម្បាំងនេះមិនមានផ្ទុកអាវុធឬមីស៊ីលនោះឡើយ ហើយបានធ្លាក់នៅកណ្តាលវាលខ្សាច់ និងបានធ្វើឲ្យបាត់បង់ជីវិតពីឡុតបើកយន្តហោះផងដែរ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះរុស្សី បានអះអាងថា ហេតុការណ៍ធ្លាក់នេះគឺបានបង្កមកដោយសារតែបញ្ហាម៉ាស៊ីន របស់យន្តហោះប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ គិតត្រឹមខែសីហានេះតម្លៃស្រូវ របស់ទីផ្សារពិភពលោកបានកើនឡើងដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានឡើយក្រោយពេលដែលឥណ្ឌាសម្រេចចិត្តរឹតត្បិត ការនាំចេញស្រូវអង្ករផងនិងបញ្ហារាំងស្ងួត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែល អាចនឹងនាំឲ្យមានការកាត់ផ្តាច់ផលិតកម្មដាំដុះយ៉ាងច្រើនបន្ថែមទៀត។ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់របាយការណ៍ចេញពីសមាគមអ្នកនាំចេញស្រូវអង្ករ របស់ប្រទេសថៃ បានបញ្ជាក់ថាស្រូវថៃ ប្រភេទ White 5% broken rice ដែលជាសញ្ញាតំណាងដ៏សំខាន់មួយ នៃផលិតផលស្រូវអង្ករ របស់អាស៊ីនោះបានលោតឡើងទៅដល់តម្លៃ៦៤៨ដុល្លារក្នុងមួយតោនគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានតាំងតែពីខែតុលាឆ្នាំ២០០៨។ គួរឲ្យដឹងដែរថា ការកើនឡើងនេះកើតឡើងបន្ទាប់ពីប្រទេសអ្នកនាំចេញអង្ករឈានមុខគេ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហើបថា យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿង ត្រូវបានបាញ់ទម្លាក់កាលពីព្រឹកថ្ងៃសៅរ៍ លើតំបន់គ្រីមៀ ដោយរុស្ស៊ី បានហៅការលុកលុយនេះថា ជាការប៉ុនប៉ងវាយប្រហារភេរវកម្មដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានសរសេរនៅលើ Telegram ថា យន្តហោះគ្មានមនុស្សបើក...
បរទេស៖ មន្ត្រីរដ្ឋាភិបាលប្រទេសអេហ្ស៊ីប បានលើកឡើងអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងគែរថា នឹងមិនយល់ព្រមតាមការដាក់សំពាធរបស់អាមេរិក ដើម្បីផ្គត់ផ្គង់សព្វាវុធទៅឲ្យប្រទេសអ៊ុយក្រែន ឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា រដ្ឋាភិបាលអេហ្ស៊ីប បានបង្ហាញជំហយ៉ាងរឹងម៉ាំក្នុងការរក្សាអព្យាក្រិតចំពោះជម្លោះនៅអ៊ុយក្រែន ជាមួយនឹងរុស្សី ហើយមិនខ្វល់ទៅនឹងការស្នើសុំរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនឡើយ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានព្យាយាមស្នើឲ្យរដ្ឋាភិបាលទីក្រុងគែរ ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែទោះបីជាបានខិតខំជាច្រើនដងក្តីអេហ្ស៊ីប នៅតែរក្សាការប្តេជ្ញាចិត្តមិនពាក់ព័ន្ធទៅនឹងជម្លោះនេះឡើយ។ ការជួបជុំពិភាក្សាគ្នាដើម្បីបញ្ចុះបញ្ចូលអេហ្ស៊ីប ក្នុងការលក់អាវុធនិងផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន បានធ្វើឡើងជាច្រើនដងហើយចុងក្រោយមានទាំងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd...
បរទេស៖ ប្រធានាធិបតី នៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់លោកខាងលិច ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ក្នុងការធ្វើឲ្យរុស្សីចុះថយនៅសង្គ្រាមនោះនឹងមិនអាចទទួលបានជោគជ័យឡើយ។ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំរូបនេះបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ Happy TV ទៀតថាប្រទេសលោកខាងលិច ទាំងឡាយកំពុងជួយផ្កត់ផ្គង់អាវុធយ៉ាងច្រើនទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែមកដល់ពេលនេះវាច្បាស់លាស់ណាដែរថា គ្មានអ្វីនឹងអាចធ្វើឲ្យលទ្ធផល នៃការធ្វើសង្គ្រាមប្រែប្រួលឡើយ។ លោកបន្តថា៖ យើងមើលឃើញថា...
ភ្នំពេញ៖ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហប្ដេជ្ញា បន្តផ្ដល់ការគាំទ្រលើវិស័យសំខាន់ៗ របស់កម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ច មុនរដ្ឋាភិបាលកម្ពុជាថ្មី លេចចេញជារូបរៀងជាផ្លូវការ ក្នុងជំនួបជាមួយ លោក ហោ ណាំហុង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោក...
ភ្នំពេញ៖ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញអំពីការសង្ឃឹមជឿជាក់របស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ការបង្ហាញជំនឿនេះ ធ្វើឡើងនៅក្នុង ជំនួបទ្វេភាគីរវាង កម្ពុជា-ចិន ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល កម្ពុជា-ចិន នាថ្ងៃទី១២ ខែសីហា...
បរទេស៖ ក្រុមពីឡូតអ៊ុយក្រែន ដំបូងដែលនឹងត្រូវធ្វើដំណើរទៅចូលរួមហ្វឹកហាត់ ក្នុងការហោះហើរយន្តហោះចម្បាំង F-16 នៅតាមបណ្តាប្រទេសលោកខាងលិច ត្រូវបានគេព្យាករណ៍ថា នឹងមិនអាចបញ្ចប់ការហ្វឹកហាត់និងអាចហោះហើរបានឡើយរហូតដល់ឆ្នាំ២០២៤។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថា ពីឡុតដំបូងដែលមានចំនួន៦នាក់នឹងត្រូវធ្វើដំណើរសម្រាប់ជុំទី១ នៃការហ្វឹកហាត់នេះហើយដែរក្នុងនោះមានពីឡុតបម្រុងចំនួន២នាក់ប៉ុណ្ណោះ ហើយក្នុងនោះពួកគេអាចមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស បានច្បាស់លាស់។ កន្លងមកក្រុមមន្ត្រីតែងតែបានទទូចឱ្យក្រុមអ្នកបើកយន្តហោះចូលរួមមេរៀនភាសាអង់គ្លេសរយៈពេល៤ខែក្នុងប្រទេសអង់គ្លេស ជាមុនសិនដើម្បីរៀនវាក្យស័ព្ទជាក់លាក់ដែលទាក់ទងនឹងយន្តហោះទំនើបៗ។ លុះត្រាណាតែពួកគេបានបញ្ចប់វគ្គសិក្សាភាសា ទាំងនេះប៉ុណ្ណោះ ទើបអ្នកបើកយន្តហោះអាចចាប់ផ្តើមហ្វឹកហាត់ប្រយុទ្ធបានដែលនេះមានន័យថាការហ្វឹកហាត់ ជាក់ស្តែងនឹងកើតឡើងមិនយូរជាងខែមករាទេ ហើយកម្មវិធីហ្វឹកហ្វឺន...