គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសជាកាតព្វកិច្ចចេញពីទីក្រុងជួរមុខ Kupyansk ក្នុងតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងការតាំងទីលំនៅជុំវិញនោះ។ រដ្ឋបាលយោធាទីក្រុង Kupyansk បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា បញ្ជាជម្លៀសដោយបង្ខំត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពសន្តិសុខដ៏លំបាក និងការបាញ់ផ្លោងឥតឈប់ឈរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានឲ្យដឹងថា ការជម្លៀសនឹងត្រូវបានអនុវត្តនៅក្នុងការតាំងទីលំនៅចំនួន ៣៧ នៅក្នុងស្រុក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានច្រានចោល ជាថ្មីម្តងទៀតដែលថា ទីក្រុងតេអេរ៉ង់ បានផ្តល់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីអាហ្រ្វិកខាងត្បូងលោក Naledi Pandor នៅក្នុងរដ្ឋធានីរដ្ឋបាលរបស់អាហ្រ្វិកខាងត្បូង Pretoria នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា អ៊ីរ៉ង់ បានធ្វើការពិគ្រោះយោបល់ជាច្រើនជុំជាមួយភាគីអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់រដ្ឋហាវ៉ៃ បន្ទាប់ពីភ្លើងឆេះព្រៃដ៏ខ្លាំងក្លា ដែលជំរុញដោយព្យុះសង្ឃរា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦ នាក់មកទល់ពេលនេះ និងបានបំផ្លាញរចនាសម្ព័ន្ធរាប់រយនៅលើកោះ Maui របស់រដ្ឋហាវ៉ៃ។ សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់រដ្ឋ និងក្នុងតំបន់នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃដែលចាប់ផ្តើមពីថ្ងៃអង្គារមក។ ជំនួយអាចរួមមានជំនួយ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ធនាគារកូរ៉េខាងត្បូង កំពុងដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កក ហើយជនអ៊ីរ៉ង់ ដែលជាប់គុក “ខុសច្បាប់” មួយចំនួននៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះផងដែរ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិរបស់ប្រទេសនេះ “ត្រូវបានបង្កកដោយខុសច្បាប់នៅក្នុងធនាគាររបស់កូរ៉េខាងត្បូងក្នុងរយៈពេលពីរ ទៅបីឆ្នាំដោយសហរដ្ឋអាមេរិក” ដោយបន្ថែមថា “អ៊ីរ៉ង់ បានទទួលការធានាចាំបាច់ពីសហរដ្ឋអាមេរិក សម្រាប់ការបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកាតព្វកិច្ចក្នុងរឿងនេះ “។ គេប៉ាន់ប្រមាណថា អ៊ីរ៉ង់...
ឡុងដ៌៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងដ៏ធំបំផុត និងជានិរន្តរភាពបំផុតនៃអំពើហិង្សានយោបាយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ របាយការណ៍នេះបានកំណត់ករណីអំពើហិង្សាផ្នែកនយោបាយចំនួន ២១៣ ករណី ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយអ្នកគាំទ្រអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយដកស្រង់សម្តីអ្នកសិក្សា ៣រូប ដែលបានពិនិត្យករណីនេះដោយលើកឡើងថាពួកគេបានបន្ថែមភស្តុតាង ដែលកើនឡើងថាអំពើហិង្សានយោបាយ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំទ្វេភាគីជាមួយនឹង នាយឧត្តមសេនីយ៍បណ្ឌិត ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN) មេបញ្ជាការកងទ័ពជើងគោក ជាតិឥណ្ឌូណេស៊ី ដែលកំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជំនួបទេភាគីនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក្នុងគោលបំណង ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ ក្រោយជំនួបរវាងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងអតីតប្រធានាធិបតី ស៊ូកាណូ ក្នុងសន្និសិទចលនាអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធទីក្រុងបានឌុង ហើយមកដល់បច្ចុប្បន្នក្រោមកិច្ចដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក ចូកូ វីដូដូ ទំនាក់ទំនង កម្ពុជា-ឥណ្ឌូណេស៊ីបានពង្រឹង និងពង្រីកឥតឈបឈរលើគ្រប់វិស័យ។ ចំពោះកិច្ចសហប្រតិបត្តិការយោធា សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើនដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU និងកំណត់ហេតុនៃកិច្ចប្រជុំចាំឆ្នាំ Army to Army Talks ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ក្នុងន័យនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមគ្នាក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ, ការលោតឆត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព។ ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ ក៏បានថ្លែងនូវការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រួមជាមួយជោគជ័យរបស់កម្ពុជា ទទួលបានទាំងក្នុងជាតិ និងលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រិត្តិការណ៍ធំៗ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកលឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ តាមច្បាប់ជាធរមាននិងសូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តមកិតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី៤របស់មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ីនៅប្រទេសកម្ពុជា ដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕
តាមគម្រោង ស្ពានកោះពេជ្រ ទៅកោះនរា អាចឲ្យពលរដ្ឋ ឆ្លងកាត់មុនបុណ្យអុំទូកhttps://dap-news.com/?p=351036 សម្តេចតេជោ ស្នើសមាជិកបក្សប្រជាជន អាយុក្រោម៧៤ឆ្នាំ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភាhttps://dap-news.com/?p=351049 ១០ថ្ងៃទៅមុខទៀតសាំងធម្មតា៤.៥៥០រៀល តែម៉ាស៊ូតឡើងថ្លៃដល់៤៧០០រៀលhttps://dap-news.com/?p=351075 នាយឧត្តមសេនីយ៍ នេត សាវឿន ៖ ក្នុងនាមជាមន្ដ្រីនគរបាលជាតិ ត្រូវបម្រើពលរដ្ឋដោយទន់ភ្លន់https://dap-news.com/?p=351168 អ្នកវិភាគ ៖ លោក វ៉ាង យីមកកម្ពុជា...
ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុក កងទ័ពជាអ្នកការទូតសន្តិភាព។ ក្នុងជំនួបនោះលោកDUDUNG ABDURACHMAN បានគោរពរាយការណ៍ជូនសម្ដេចតេជោ...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទ ជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានគូសបញ្ជាក់ពីការទន្ទឹងរង់ចាំដោយក្តីសោមនស្សរីករាយ បំពេញការងារនានាជាមួយ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់ កម្ពុជា ក្នុងអាណត្តិថ្មី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យ លោកឌិត មុន្ទី ប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល ២រូបទៀត ចូលនិវត្តន៍ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តាមសំណើរបស់សាមីខ្លួន។