បរទេស៖រដ្ឋាភិបាលដឹកនាំដោយយោធាដែលទើបធ្វើរដ្ឋប្រហារ របស់ប្រទេសនីហ្សៀកាលពីថ្ងៃពុធ ម្សិលមិញនេះបានធ្វើការចោទប្រកាន់ប្រទេសបារាំងថា បានរំលោភបំពានទៅលើដែនអាកាសរបស់ប្រទេស របស់ខ្លួននិងបានជួយរៀបចំបណ្តាញភេវរកម្មឡើងវិញផង។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលយោធារបស់នីហ្សៀបានអះអាងថាយន្តហោះយោធាបារាំងបានហោះហើរដោយខុសច្បាប់ពីលើដែនអាកាស របស់ខ្លួនដែលត្រូវបានប្រកាសបិទកន្លងមក ហើយបន្ថែមថាកងកម្លាំងយោធាបារាំងបានដោះលែងក្រុម ភេវរកម្មជាច្រើនក្នុងគោលបំណងធ្វើឲ្យ មានអស្ថេរភាពនៅក្នុងប្រទេសបន្ថែមទៀតផង។ ទោះបីជាយ៉ាងណាក្តីនៅក្រោយការចោទប្រកាន់នេះ រដ្ឋាភិបាលទីក្រុងប៉ារីសបាន ចេញមកធ្វើការបដិសេធទាំងស្រុងចំពោះការចូលរួម ពាក់ព័ន្ធហើយបញ្ជាក់ថាការហោះហើរ របស់យន្តហោះយោធាគឺស្ថិតពីលើដែនអាកាសរបស់នីហ្សៀពិតមែនប៉ុន្តែវាគឺជារឿងស្របច្បាប់នោះទេ។ គួរឲ្យដឹងដែរថាមេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារ ទំលាក់រដ្ឋាភិបាលស្របច្បាប់នោះកំពុងជួប នឹងបញ្ហាប្រឈមមុខទៅនឹងផ្លូវច្បាប់អន្តរជាតិ ដោយក្នុងនោះមានទាំងការចរចាម្តងហើយតែ មិនជោគជ័យហើយលើសពីនេះប្រទេសនីហ្សីរីយ៉ាដែល...
ភ្នំពេញ ៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តដែកថែបរបស់កម្ពុជា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ១២-១៣ សីហា ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ជាថ្មីមកកម្ពុជានេះ មុនពេលលោកបណ្ឌិត ហ៊ុន ម៉ាណែតដែលត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាប់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តីក្នុងនីតិកាលទី៧...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជារក្សាបានយ៉ាងល្អ ប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែសីហា...
បរទេស៖ប៉ូលីសប្រទេសអាល្លឺម៉ង់បានធ្វើការចាប់ ឃាត់ខ្លួនមន្ត្រីអង្គភាពយោធាម្នាក់កាលពីពេលថ្មីៗនេះក្រោយរកឃើញថាគាត់បានលួចចម្លងព័ត៌មានទៅឲ្យភ្នាក់ងារសំងាត់រុស្សី។ យោងតាមការចេញផ្សាយរបស់ RT អជ្ញាធរអាល្លឺម៉ង់បានកំណត់រកឃើញ បុរសជាគិញសំងាត់នោះថាគឺជា អ្នកជំនាញផ្នែកលទ្ធកម្មយោធាដែលត្រូវបានគេស្គាល់ឈ្មោះThomas H. ហើយមកដល់ពេលនេះគាត់ត្រូវបានឃុំខ្លួននៅទីក្រុង Koblenz ភាគខាងលិចប្រទេស។ យោងតាមសេចក្តីប្រកាសដោយព្រះរាជអាជ្ញា បុរសនោះបានចូលទៅស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Bonn និងស្ថានទូតនៅទីក្រុងប៊ែរឡាំងជាច្រើនដង ចាប់ពីខែឧសភា ដោយ ផ្តល់កិច្ចសហប្រតិបត្តិការរបស់គាត់តាមរយៈការផ្តល់ព័ត៌មានពីកន្លែងធ្វើការ របស់គាត់និងបញ្ជូនទៅភ្នាក់ងាររុស្ស៊ី។ គួរឲ្យដឹងដែរថាមន្ត្រីអាល្លឺម៉ង់ បានព្រមានម្តងហើយម្តងទៀតអំពីសកម្មភាពចារកម្មរុស្ស៊ី ដែលកើនឡើងនៅចំពេលដែលកំពុងមានជម្លោះនៅអ៊ុយក្រែន។...
បរទេស ៖ ក្រុមហ៊ុនផលិតអាវុធ របស់ប្រទេសអាល្លឺម៉ង់ Rheinmetall បានធ្វើការបញ្ចា ទិញរថក្រោះប្រភេទ Leopard 1 ជាច្រើនគ្រឿងពីក្រុមហ៊ុនឈ្មួញ កណ្តាលនៅប្រទេសប៊ែលហ្ស៊ិក សម្រាប់ផ្គត់ផ្គង់ ទៅឲ្យប្រទេសអ៊ុយក្រែន ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា រថក្រោះទាងនោះស្ថិតនៅក្នុង លក្ខខណ្ឌចាស់ៗខ្លាំង ដែលក្នុងចំណោមនោះមានខ្លះ អាចប្រើប្រាស់បានតែជាមួយនឹង...
បរទេស ៖ យោងតាមការស្ទង់មតិថ្មី ដែលប្រកាសនៅលើយ RTL និង n-tv ចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានរកឃើញថា ជនជាតិអាល្លឺម៉ង់ភាគច្រើន បានធ្វើការជំទាស់ នឹងការផ្តល់ឱ្យ នូវទីក្រុងគៀវនូវកាំជ្រួច រយៈចម្ងាយឆ្ងាយ ដែលអាចប្រើដើម្បីវាយប្រហារ គោលដៅជ្រៅ នៅក្នុងទឹកដីរុស្ស៊ី ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្នុងសង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យសមទៅនឹងការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ។ ការជំរុញរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ សីហាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព...
ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនខ្មែរ ទទួលបានសិទ្ធិផ្តាច់មុខសាច់គោជប៉ុន ឈ្មោះ វាកយូ Wagyu ក្នុងតំលៃធូរថ្លៃបំផុតមិនធ្លាប់មាន ក្រោម១០០ដុល្លារ ខណៈតំលៃទីផ្សារបច្ចុប្បន្ន មានតម្លៃដល់ទៅជិត៣០០ដុល្លារឯណោះ ។ ក្នុងពិធី ធ្វើបទបង្ហាញអំពីសាច់គោជប៉ុន Wagyu Beef ចែកចាយផ្តាច់មុខដោយក្រុមហ៊ុន កម្ពុ ត្រេឌីង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣...
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាស ដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បង របបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទានដោយស្ម័គ្រចិត្ត សង្កេតឃើញថាបងប្អូន ប្រជាពលដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ក៏អាចមានសិទ្ធិ ក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួលបានការគាំពារ ទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព ដូចទៅនឹងបងប្អូនមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើ ជាសមាជិក ប.ស.ស. ដទៃទៀតផងដែរ។ លោកស្រី...
ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់សាធារណជន កុំពិសារ ឬបរិភោគ រុក្ខជាតិ និងសត្វល្អិតដែលមិនស្គាល់ធ្លាប់ពីមុនមក បន្ទាប់ពីប្ដី-ប្រពន្ធពីរនាក់បានស្លាប់ ក្រោយសង្ស័យពុលសត្វកំភេមខ្មោច។ តាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១០ សីហា បានឲ្យដឹងថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឬបណ្តាលឲ្យបាត់បង់អាយុជីវិត។ មន្ទីរសុខាភិបាល បានគូសបញ្ជាក់អំពាវនាវដល់សាធារណជនទាំងអស់កុំពិសារ ឬបរិភោគ...