ម៉ូស្គូ៖ យោងតាមរបាយការណ៍ ដែលផ្តល់ដោយក្រសួង ហិរញ្ញវត្ថុរុស្ស៊ីបានឱ្យដឹងថា ឱនភាពថវិកាសហព័ន្ធរបស់រុស្ស៊ីមានចំនួន ១,៨ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស ឬ ២,៨១៧ ពាន់ពាន់លានរូប្លែ (ប្រហែល ២៨,៩ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។ ក្រសួងបានឲ្យដឹងថា “យោងតាមការប៉ាន់ប្រមាណបឋមបរិមាណ នៃការចំណាយថវិកាសហព័ន្ធមានចំនួន ១៧,៣៤១ ពាន់ពាន់លានរូប្លែ (ប្រហែល ១៧៨,៣ពាន់លានដុល្លារអាមេរិក)...
ភ្នំពេញ ៖ មន្ត្រីជំនាញនាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារ ជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុល ក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៩ សីហា លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋាន...
ភ្នំពេញ ៖ សម្រាប់គម្រោងជំនួបដែលនឹងធ្វើនៅថ្ងៃ ៨ សីហា ស្អែកនេះ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ ជាមួយក្រុមសមាជិក សមាជិការាជរដ្ឋាភិបាលទាំងក្នុងអាណត្តិចាស់ទាំងអាណត្តិថ្មី បើផ្អែកតាមការសន្និដ្ឋានរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា អាចជាសម្តេចណែនាំ ឬផ្តល់បទពិសោធន៍នានាដែលសម្តេចបានឆ្លងកាត់ ក្នុងតំណែងកំពូលៗរបស់កម្ពុជាជិត៤០ឆ្នាំមកនេះ ផ្តល់ទៅពួកគេ...
តូក្យូ៖ ប្រទេសជប៉ុន បានឲ្យដឹងថា សន្ធិសញ្ញាជាមួយអូស្ត្រាលី ដើម្បីជួយសម្រួលដល់សមយុទ្ធរួម និងពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខនឹងចូលជាធរមាន នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដោយប្រទេសទាំងពីរ កំពុងស្វែងរកការដោះស្រាយឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងចូលដំណើរការ ទៅវិញទៅមករបស់ជប៉ុន-អូស្ត្រាលី ត្រូវបានកំណត់ ដើម្បីជួយសម្រួលដល់ការ ដាក់ពង្រាយកងកម្លាំង ស្វ័យការពាររបស់ជប៉ុន និងបុគ្គលិកកងកម្លាំងការពារអូស្ត្រាលី ដូចជាកិច្ចព្រមព្រៀងស្ថានភាពកងកម្លាំង ដែលមានស្រាប់របស់ទីក្រុងតូក្យូ ជាមួយសហរដ្ឋអាមេរិក...
តូក្យូ៖ បញ្ជីខ្មៅដែលបានពង្រីករបស់ប្រទេសជប៉ុន សម្រាប់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ដែលគ្របដណ្តប់លើទំនិញថ្មីប្រហែល ៧៥០មុខ រួមទាំងរថយន្តជជុះបាន ចូលជាធរមាននៅថ្ងៃពុធនេះ ដោយស្របតាមការដាក់ទណ្ឌកម្ម ដែលដាក់ដោយក្រុមប្រទេសទាំង៧ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។ ប្រទេសជប៉ុន បានហាមឃាត់ការនាំចេញរថយន្តទំនើបៗ ទៅកាន់ប្រទេសរុស្ស៊ីដែលមានតម្លៃជាង ៦លានយ៉េន (៤២,០០០ ដុល្លារ) សម្រាប់មុខទំនិញនីមួយៗ ពីខែមេសាឆ្នាំមុន ហើយវិធានការនេះក៏គ្របដណ្តប់លើរថយន្ត ដែលប្រើសាំង និងប្រើរួចថ្មី និងប្រើប្រេងម៉ាស៊ូតលើសពី...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ក្រសួងការពារជាតិជប៉ុន នឹងស្វែងរកថវិកាកម្រិតខ្ពស់ជាង ៧ ពាន់ពាន់លានយ៉េន (៤៩ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលជាការផ្លាស់ប្តូរមួយស្របតាមយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន ដើម្បីបង្កើនការចំណាយលើការការពារប្រចាំឆ្នាំរបស់ខ្លួនទ្វេដង។ ផែនការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំដែលចាប់ផ្តើមពីខែមេសា អាចលើសពីកំណត់ត្រានៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ៦ ,៨ ពាន់ពាន់លានយ៉េន ប្រសិនបើសំណើនេះត្រូវបានទទួលយក។ ការកើនឡើងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់ជប៉ុនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខធ្ងន់ធ្ងរដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។ សំណើថវិកានាពេលខាងមុខ ដែលនឹងត្រូវធ្វើឡើងនៅចុងខែនេះ នឹងរួមបញ្ចូលថវិកា...
Vientiane, Lao PDR, 9 August 2023 — Water levels in the Lower Mekong River Basin (LMB) have increased rapidly and are projected...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា ក្រុមកម្មករនៅក្នុងទីក្រុងជាង១១.០០០នាក់នៅក្នុងទីក្រុងឡូសអ៊ែនជីឡេស ដែលជាទីក្រុងធំទី២នៅសហរដ្ឋអាមេរិក កំពុងដើរចេញពីការងាររបស់ពួកគេនៅថ្ងៃអង្គារ ដោយធ្វើកូដកម្មរយៈពេល២៤ម៉ោង ។ ក្រុមសេវាកម្មសហជីពអន្តរជាតិ ហៅកាត់ថា (SEIU) Local 721 ដែលជាសហជីពផ្នែកសាធារណៈដ៏ធំបំផុតនៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង បានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្តាញសង្គម Facebook ថា ខ្លួនបានរៀបចំការដើរចេញមួយថ្ងៃ ជុំវិញ “ការអនុវត្តការងារមិនយុត្តិធម៌”...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Denys Shmyhal នាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន បានថ្លែងថា អ៊ុយក្រែនសង្ឃឹមថា នឹងបង្កើនការនាំចេញរបស់ខ្លួនតាមរយៈប្រទេសម៉ុលដាវី ក្រោយពីការសាងសង់ស្ពានថ្មីមួយឆ្លងទន្លេ Dniester នៅលើបន្ទាត់ព្រំដែនរួមគ្នា ។ លោក Shmyhal ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលថា “អ្នកនាំចេញអ៊ុយក្រែននឹងមានមធ្យោបាយងាយស្រួលទៅកាន់អឺរ៉ុបភាគអាគ្នេយ៍ ហើយនឹងបង្កើនបរិមាណនៃការនាំចេញទំនិញរបស់ពួកគេ”...