ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរ ចំណុចទាំងនោះ...
អូតាវ៉ា៖ រដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ប្រទេសកាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣ លានដុល្លារកាណាដា (២៤,៤ លានដុល្លារ) ដល់ភាពជាដៃគូអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣លានដុល្លារកាណាដា ដល់ភាពជាដៃគូ ដែលកំពុងផ្តល់ឱ្យអ៊ុយក្រែន នូវកាំជ្រួចការពារដែនអាកាសរយៈចម្ងាយខ្លី និងមធ្យមរាប់រយ និងប្រព័ន្ធពាក់ព័ន្ធដែលត្រូវការ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់អ៊ុយក្រែន” ។...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកវិញនូវទីក្រុង Klishchiivka ដែលជាទីប្រជុំជនដ៏សំខាន់មួយនៅភាគខាងត្បូងនៃទីក្រុងជួរមុខដ៏សំខាន់នៃតំបន់ Bakhmut ខណៈដែលខ្លួនបន្តការវាយលុកប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ។ ជ័យជម្នះក្នុងសមរភូមិមានសារៈសំខាន់ជាពិសេសសម្រាប់អ៊ុយក្រែន ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskyy បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីកន្លែងដែលស្ថិតនៅសម័យសង្គ្រាម ជាលើកទី២របស់គាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការរារាំងអ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលត្រូវបានប្រគល់ឱ្យប្រទេសអ៊ីរ៉ង់ គឺជាសិទ្ធិដែលប្រទេសនេះ កំពុងអនុវត្តក្រោមកិច្ចព្រមព្រៀងការពារទ្វេភាគី។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អគ្គលេខាធិការ IAEA លោក Rafael Grossi ដែលបានរិះគន់ចំណាត់ការរបស់អ៊ីរ៉ង់ថា “មិនសមាមាត្រ និងមិនធ្លាប់មាន” ក្នុងការរារាំងអធិការមួយចំនួន។...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ឆ្នាំ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលកម្លាំង ជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ ដើម្បីចាក់បញ្ចូល ក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ ។ ការបង្ហាញរបាយការណ៍នេះ គឺស្របពេលដែលរដ្ឋាភិបាល ដាក់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំង ប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ ។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កម្លាំងពលកម្មជំនាញ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨៖០០យប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨...
បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគួរតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជៀសវាងជម្លោះប្រដាប់អាវុធដោយបើកចំហជាមួយប្រទេសចិន ហើយកុំធ្វើសង្រ្គាមមហាអំណាចម្តងទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Milley បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអាមេរិកថា “យើងគួរតែព្យាយាមឱ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីជៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយប្រទេសចិន” ។ មន្ត្រីយោធារូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមក្នុង...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍ ដើម្បីអបអរសាទរ ក្រោយការសម្រេច ចុះបញ្ជីប្រាសាទកោះកេរ របស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៥នៅប្រទេសអាប៊ីសាអូឌីត ។ តាមរយៈហ្វេសប៊ុក ក្រសួងលើកឡើងថា ជោគជ័យ នៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយដ្ឋាន អង្គរប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌា បន្តកិច្ចសហប្រតិបត្តិការលើគម្រោងដំឡើងស្ថានីយបូមទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងគម្រោងនានាមួយចំនួនទៀត។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា...
ប៉េកាំង៖ នៅមុនការពិភាក្សាទូទៅ របស់អង្គការសហប្រជាជាតិ នៅសប្តាហ៍ក្រោយ ប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងកិច្ចប្រជុំកំពូលនៃ ក្រុមប្រទេសទាំង៧៧ ហៅកាត់ថា (G77) និងប្រទេសចិន បានជំរុញឱ្យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីដណ្តើមជើងឯកពហុភាគីនិយម។ ប្រឈមមុខនឹងការ អនុវត្តរបស់ប្រទេសមួយចំនួន ដូចជាការដាក់ទណ្ឌកម្មឯកតោភាគី ការផ្តាច់ចំណង និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ប្រទេសកំពុងអភិវឌ្ឍន៍ រំពឹងយ៉ាងទូលំទូលាយថា នឹងពង្រឹងសាមគ្គីភាព...