ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបង្ហាញការជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល នឹងអាចប្រមូលផ្តុំនូវវិធានការសរុប ដើម្បីឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា បើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខ សាធារណសកល ក្រោមប្រធានបទ ”ពិភពលោកមួយសន្តិសុខរួម” នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ...
ភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីខាងលើនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង៦ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្រាប់ការប្រារព្ធពិធីអបអរសាទរនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏បានអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត...
ថ្ងៃទី ១៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ លោក Han Zheng អនុប្រធានរដ្ឋចិន បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោក Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅក្រុងញូវយ៉ក ។ ពេលជួបជាមួយលោក Guterres លោក Han Zheng បានថ្លែងថា បច្ចុប្បន្ននេះបម្រែបម្រួល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្ការហានិភ័យនៃការពុលចំណីអាហារ ឬពុលស្រា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ តាមរយៈសេចក្ដីដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៩ កញ្ញា បានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប...
បរទេស៖ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តអូសបន្លាយពេលយូរបន្ថែមទៀតហើយលោកបានអះអាងថា ទីក្រុងមូស្គូ គឺជាប្រទេសស្ថិតនៅក្នុងចំណោមភាគីដែលស្វែងរកការបញ្ចប់ជម្លោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក PBS ដែលចាក់ផ្សាយកាលពីថ្ងៃចន្ទហើយប្រធានាធិបតីត្រូវបានសួរអំពីកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ហើយថាតើអ្នកផ្សេងនឹងជឿជាក់ថាទីក្រុងម៉ូស្គូ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះ សំណាលជាមួយ ប្រតិភូកីឡាកម្ពុជា ដែលនឹងត្រូវចូលរួមប្រកួត “កីឡាអាស៊ីលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន” នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានសន្តិភាព នាវេលាម៉ោង ៣រសៀលតទៅ ។ គួរបញ្ជាក់ថា កម្ពុជានឹងបញ្ជូនប្រតិភូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការិយាល័យកិច្ចការងារ ការបរទេសរបស់ចក្រភពអង់គ្លេស បានដាក់ការរឹតត្បិតមួយចំនួនទៅ លើការធ្វើដំណើរលើអ្នក ការទូតរុស្ស៊ី ដោយតម្រូវឱ្យពួកគេជូនដំណឹង ដល់អាជ្ញាធរអង់គ្លេស មុនពេលធ្វើដំណើរហួស ពីទំនួលខុសត្រូវ។ ប្រភពដដែលបានសរសេរទៀត ការសម្រេចចិត្តនេះបានធ្វើឡើងគឺ ជាការឆ្លើយតបទៅនឹងប្រទេសរុស្សី ដែលកន្លងមកក្រសួងការបរទេសរុស្ស៊ី បានប្រកាសច្បាប់ ស្រដៀងគ្នាសម្រាប់អ្នក ការទូតអង់គ្លេសកាលពីខែកក្កដា។ អនុរដ្ឋលេខាធិការសភា ចក្រភពអង់គ្លេស...
ភ្នំពេញ៖ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ បានប្តេជ្ញាគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការអនុវត្តគោល នយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យការងារ ព្រមទាំងជំរុញកិច្ច សហប្រតិបត្តិការរវាងភាគី សហជីពនៃប្រទេសទាំងពីរ ដើម្បីការពារនូវសិទ្ធិនិង ផ្តល់នូវផលប្រយោជន៍ជាអតិបរមា ជូនកម្មករនិយោជិតកម្ពុជា និងឡាវ ។ ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមដោយលោកស្រី អាលី វង្សណូប៊ុនថាំ (Aly VONGNOBOUNTHAM)...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង នៅខែក្រោយនេះ ហើយបើមិនមានអ្វីប្រែប្រួលទេនោះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបគ្នាកម្រិតខ្ពស់នេះនឹងធ្វើឡើង ក្នុងអំឡុងពេលវេទិកាខ្សែក្រវាត់...