ហិរញ្ញប្បទានអភិវឌ្ឍន៍ បម្រែបម្រួលអាកាសធាតុ អតុល្យភាព នៃប្រាក់ចំណូល ។ល។ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ ដែលកំពុងបើកធ្វើ ក្តីកង្វល់របស់”សកលខាងត្បូង(Global South)”បានក្លាយជាបញ្ហាពិភាក្សាសំខាន់ៗ ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ប្រទេសចិន នឹងចូលរួមក្នុងកិច្ចប្រជុំជាច្រើនលើកក្នុងអំឡុងពេលមហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីការទាមទារនិងគំនិតផ្តួចផ្តើមរបស់សមាជិកធម្មជាតិ នៃ”សកលខាងត្បូង” ។ តើ”សកលខាងត្បូង”គឺជាអ្វី ? គឺមានន័យថា អង្គភាពរួម...
ថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកHanZheng អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ ជានិរន្តរភាពនិងថ្លែងសុន្ទរកថា នៅទីចាត់ការទូទៅអង្គការសហប្រជាជតិក្រុងញូវយ៉ក។ លោកHanZheng បានលើកឡើងថា បច្ចុប្បន្ន ការអភិវឌ្ឍសកលប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងម៉ឺងម៉ាត់។ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅឆ្នាំ២០២១ ក្នុងគោលបំណងជំរុញឱ្យសម្រេចបាននូវការអភិវឌ្ឍសកលដែលប្រកបដោយសន្ទុះកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ។ប្រទេសចិន បានរួមបញ្ចូលការអនុវត្តរបៀវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យមនិងវែង និងតម្កល់ការអភិវឌ្ឍ របស់ខ្លួនបញ្ចូលជាមួយវិបុលភាពនិងស្ថិរភាពរបស់ពិភពលោកជានិច្ច ព្រមទាំងជួយប្រទេសភាគខាងត្បូង សកលតាមរយៈប្រតិបត្តិការជាក់ស្តែង។ភាគីចិន នឹងបន្តរួមជាមួយភាគីនានា...
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី ២១ ខែកញ្ញាថា ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី ១៩ ដែលធ្វើឡើងនៅទីក្រុងហាងចូវ ព្រមទាំងរៀបចំពិធីបដិសណ្ឋរកិច្ចនិងសកម្មភាពទ្វេភាគី ជាមួយមេដឹកនាំបរទេសដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ី។...
ភ្នំពេញ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់គាគីកម្ពុជា-ថៃ ក្នុងជំនួបរវាងលោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ និងលោកស្រីបណ្ឌិត សឿង រដ្ឋចាវី...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា ដោយសារតែការធ្វើសមយុទ្ធរបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី ទើបនាំឱ្យ ហានិភ័យនៃឧប្បត្តិហេតុកើតឡើងដោយអចេតនា និងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាមក្រសួងការបរទេសរុស្ស៊ីថា “យើងចង់បញ្ជាក់ថា ជាលទ្ធផលនៃការធ្វើសមយុទ្ធរបស់សម្ព័ន្ធភាពណាតូនៅជិតព្រំដែនរដ្ឋ ដែនអាកាស និងដែនសមុទ្ររបស់យើង ហានិភ័យនៃឧបទ្ទវហេតុអចេតនា និងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង” ។ ក្រសួងបានបន្ថែមថា...
យូអិន៖ ប្រធានជំនួយសង្គ្រោះរបស់ អង្គការសហប្រជាជាតិបានព្រមានថា ការអនុញ្ញាតឱ្យជម្លោះនៅក្នុងប្រទេសស៊ូដង់ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពេញលេញ អាចជាសោកនាដកម្មរបស់មនុស្សជាតិ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths ដែលជាអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់ របស់អង្គការពិភពលោក បានឲ្យដឹងថា “ប្រសិនបើសកម្មភាពអន្តរជាតិ ជាបន្ទាន់មិនត្រូវបានចាត់វិធានការទេ វិបត្តិគំរាមកំហែងកាន់តែ យ៉ាប់យ៉ឺនទៅជាមហន្តរាយ ដែលអាចលេបត្របាក់ប្រទេសទាំងមូល និងបន្ទាប់មកដល់ក្នុងតំបន់” ។...
តូក្យូ៖ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ប្រទេសជប៉ុន បានប្រកាសឱនភាពពាណិជ្ជកម្មចំនួន ៩៣០,៤៨ពាន់លានយ៉េន (៦,៣ ពាន់លានដុល្លារ) នៅក្នុងខែសីហា បន្ទាប់ពីការដាក់កំហិត ពាណិជ្ជកម្មដោយប្រទេសចិន បាននាំឱ្យមានការធ្លាក់ចុះដ៏ធំបំផុត នៃការនាំចេញអាហារទៅកាន់ ប្រទេសជិតខាងអាស៊ីក្នុងរយៈពេល ប្រហែល ១២ឆ្នាំ។ វាជាខែទីពីរ សម្រាប់ប្រទេសជប៉ុន ខណៈដែលការនាំចេញ បានធ្លាក់ចុះម្តងទៀតក្នុងខែសីហា ធ្លាក់ចុះ ០,៨ភាគរយធៀបនឹងឆ្នាំមុននៅ ៧,៩៩...
ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រចំនួន៨កន្លែងបន្ថែមទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តក្រោមទុនវិនិយោគជាង៦៤លានដុល្លារ ព្រមទាំងផ្ដល់ឱកាសការងារជាង៤ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...
ភ្នំពេញ ៖ លោក Wang Shuqian ប្រធាននាយកដ្ឋានសុខភិបាលផ្គត់ផ្គង់ភស្ដុភា នៃគណៈកម្មាធិការយោធាមជ្ឈឹមរបស់ចិន បានថ្លែងថា សមយុទ្ធសុខាភិបាលយោធា «ទេវតាសន្ដិភាព ២០២៣» រវាងកម្ពុជា-ចិន បង្ហាញភាពជោគជ័យមួយទៀត សម្រាប់គោលគំនិតមនុស្សធម៌អន្ដរជាតិ តែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ គោរពគ្នាទៅវិញទៅមក។ ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ទស្សនាសមយុទ្ធសុខាភិបាលយោធា «ទេវតាសន្ដិភាព» រួមជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើមហាសេដ្ឋីអាមេរិក Bill Gates ពិគ្រោះជាមួយវៀតណាមអំពីបច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈដែលប្រទេសនេះស្វែងរកអាទិភាពក្នុងការអភិវឌ្ឍន៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាមបានជួបសហស្ថាបនិកក្រុមហ៊ុន Microsoft Corp...