ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា សមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ឲ្យឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺជាសមយុទ្ធមួយដែល កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជាមួយតំណាងកងទ័ពរំដោះប្រជាជនចិន បិទសមយុទ្ធសុខាភិបាលយោធា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោករបស់កម្ពុជា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមបញ្ចូលភាសាប្រឆាំង ការនេសាទត្រីបាឡែននៅក្នុង កតិកាសញ្ញាពាណិជ្ជកម្ម ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន បន្ទាប់ពីការប្រឆាំងយ៉ាងខ្លាំងក្លា ពីប្រទេសជប៉ុន។ ដំណោះស្រាយនៃចំណុចសំខាន់ នៃជម្លោះរវាងសមាជិកសំខាន់ពីរ នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក បានត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលត្រូវបានឈានដល់នៅក្នុង កិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា។ បន្ទាប់ពីការដកខ្លួនចេញពី គណៈកម្មាការត្រីបាឡែន អន្តរជាតិក្នុងឆ្នាំ២០១៩ ប្រទេសជប៉ុនបានបន្តការនេសាទត្រីបាឡែន ជាលក្ខណៈពាណិជ្ជកម្មក្នុងដែនទឹក ពីច្រាំងសមុទ្ររបស់ខ្លួន។...
ប៉េកាំង៖ ប្រភពដែលស្គាល់ពី ទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តជាផ្លូវការថាតើ ត្រូវចាប់ខ្លួនអ្នកជំនួញជនជាតិជប៉ុន ដែលត្រូវបានឃុំខ្លួននៅក្នុងទីក្រុងប៉េកាំង ចាប់តាំងពីខែមីនា ពីបទសង្ស័យចារកម្មឬយ៉ាងណា។ ថ្មីៗនេះ រដ្ឋាភិបាលចិន បានជូនដំណឹងដល់ទីក្រុងតូក្យូថា ជនជាតិជប៉ុនរូបនេះ ត្រូវបានដាក់ក្នុងឃុំឃាំងព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការឃុំខ្លួនរហូតដល់ ៣៧ថ្ងៃ ខណៈដែលអាជ្ញាធរសម្រេច លើការចាប់ខ្លួនជាផ្លូវការ ក្រោមច្បាប់របស់ចិន។ ទីក្រុងប៉េកាំង មិនបានឆ្លើយតបទៅនឹងសំណើ...
យូអិន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចូលរួមសម័យប្រជុំដូចគ្នា នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប៉ុន្តែបានជៀសវាងការ នៅក្នុងបន្ទប់ក្នុងពេលតែមួយ ដោយសារសង្រ្គាមរវាងប្រទេសរបស់ពួកគេ បានឈានចូលដល់ឆ្នាំទីពីរហើយ ដោយមិនមានទីបញ្ចប់។ លោក ហ្សេឡិនស្គី ដែលបង្ហាញខ្លួនដោយផ្ទាល់ ជាលើកដំបូងនៅសភារបស់ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់រុស្ស៊ី...
ភ្នំពេញ៖ ក្នុងដំណើរបំពេញបេសកកម្មការងារមុនក្រោយគ្នា មិនដល់មួយសប្តាហ៍នៅលើទឹកដីមហាអំណាចទាំង២ គឺសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានលោកបណ្ឌិត គិន ភា ជាមន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ហើយជាអ្នកវិភាគពីស្ថានការណ៍ នយោបាយផងដែរនោះ មើលថា សុទ្ធតែជាដំណើរការបំពេញបេសកកម្ម មួយផ្តល់ផលប្រយោជន៍ទាំងអស់ ។ ជាការកត់សម្គាល់ សម្តេច ហ៊ុន ម៉ាណែត...
North Korea decided to send 280 athletes, coaches, and staff to the Hangzhou Asian Games and the first wave of its delegation,...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា បានគាំទ្រវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ ដើម្បីធានារួបរួមគ្នាប្រើប្រាស់នូវបទពិសោធន៍ ធនធាន និងជំនាញ ដើម្បីដោះស្រាយនូវបញ្ហាគន្លឹះជាអាទិភាព ដោយរក្សាបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ លើកឡើងបែបនេះនាឱកាសអញ្ជើញ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ៤.៧៥០រៀល ឡើង១៥០រៀល ខណៈម៉ាស៊ូតតម្លៃ៤.៨៥០ឡើង១០០រៀល បើធៀបនឹង១០ថ្ងៃមុន៕
ភ្នំពេញ ៖ ក្រោយឃើញព័ត៌មានមានការចែកចាយបន្តគ្នាលើបណ្តាញសង្គមហ្វេសប៊ុក អំពីហិង្សាមួយកើតឡើងលើស្រ្តីម្នាក់ដែលបង្កឡើងដោយក្រុមស្រ្តីមួយទៀត កាលពីរាត្រីថ្ងៃ២០ កញ្ញាភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់មួយលើករណីនេះដើម្បីមានវិធានការតាមផ្លូវច្បាប់។ បើតាមផេករបស់ស្នងការរាជធានីភ្នំពេញ គឺករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតនោះគឺកំពុងដេកដួលក្នុងបន្ទប់ ។ ជាមួយនោះដែរ ស្នងការក៏បានអំពាវនាវប្រជាពលរដ្ឋជួយសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ លោកស្នងការបានបញ្ជាក់ច្បាស់ថា ករណីនេះដោយមិនអាចលើកលែងបានទេ ៕
ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នាថ្ងៃទី២១ កញ្ញា នេះថា សេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតក្រសួងអធិការកិច្ច...