បរទេស ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានជំរុញ ឱ្យក្រុមហ៊ុន Apple ធ្វើឱ្យប្រទេសវៀតណាម ក្លាយជាផ្នែកមួយដ៏សំខាន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មរបស់ខ្លួន និងលើកកម្ពស់សមត្ថភាព អាជីវកម្មក្នុងស្រុក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២...
បរទេស ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk ចង់ផ្តល់សេវាអ៊ីនធឺណិត ដល់ប្រទេសវៀតណាម តាមរយៈប្រព័ន្ធផ្កាយរណប Starlink របស់ខ្លួន។ នៅអាស៊ីអាគ្នេយ៍ SpaceX មានវត្តមាន នៅក្នុងប្រទេសហ្វីលីពីន និងម៉ាឡេស៊ីតាំងពីដើមឆ្នាំនេះ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ...
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានឲ្យដឹងថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឲ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃ២២ កញ្ញា នេះ បានចេញសេចក្តីជូនដំណឹង សុំឲ្យមន្រ្តី ដែលត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ តួនាទីចាប់ពីប្រធាននាយកដ្ឋាន ហើយចំពោះកងកម្លាំងប្រដាប់អាវុធ ចាប់ពីវរសេនីយ៍ឯកឡើងទៅ ព្រមទាំងមន្រ្តីសាធារណៈ បញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំង អំពើពុករលួយឆាប់ៗនេះ៕
តូក្យូ៖ លោកស្រី Yoko Kamikawa ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេស ស្ត្រីដំបូងរបស់ប្រទេសជប៉ុន ក្នុងរយៈពេលប្រហែល ២ទសវត្សរ៍នៅដើមខែកញ្ញា បានកត់សម្គាល់ការទូតលើកដំបូងរបស់លោកស្រី នៅអង្គការសហប្រជាជាតិ ប៉ុន្តែក្តីសង្ឃឹមសម្រាប់ភាពប្រសើរឡើង នៃទំនាក់ទំនងជាមួយប្រទេសចិន ត្រូវបានចុះខ្សោយក្នុងអំឡុង ពេលធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ។ លោកស្រី Kamikawa សមាជិកសភាជើងចាស់ អាយុ ៧០ឆ្នាំបានឡើងតំណែង ជំនួសលោក Yoshimasa...
ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តជួបពិភាក្សាជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអបអរសាទរចំពោះលទ្ធផល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ដោយលំហាត់ហ្វឹកហ្វឺននេះកងទ័ព នៃបណ្តាប្រទេសទាំងអស់ បានចូលរួមនោះ គឺទទួលបទពិសោធន៍គ្នាកាន់តែខ្លាំងទៅវិញទៅមក លើការបោសសំអាតមីនមនុស្សធម៌។ ក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានទៅបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដើម្បីអំពាវនាវរកជំនួយក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ដោយទទួលបានពាក្យដ៏កក់ក្តៅពីការគាំទ្រ និងសព្វាវុធពីលោក ចូ បៃដិន ប៉ុន្តែប្រឈមមុខនឹងក្រុមសមាជិកសភាមកពីបក្សសាធារណរដ្ឋដែលមានមន្ទិលសង្ស័យ ដែលចង់កាត់ផ្តាច់ជំនួយវិញ ។ លោក បៃដិន បានប្រាប់ដល់មេដឹកនាំអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបកស្រាយបំភ្លឺ ចំពោះអាជ្ញាធរមូលដ្ឋាន ចុះឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ ចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នោះ គឺការចុះប្រមូលជនអានាថា ប៉ុន្តែក៏បានដោះលែងពួកគាត់ទៅវិញផងដែរ ។ ការបំភ្លឺនេះ ក្រោយមានការរិះគន់ក៏ដូចជាការវែកញែក បន្ទាប់ពីមានការផ្សព្វផ្សាយថា គ្រាន់តែលក់ផ្លែត្របែកនិងពុទ្រាសោះក៏ឃាត់ខ្លួនពួកគេដែរ...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសហ្គាណា លោក Nana Akufo-Addo បាននិយាយក្នុងអំឡុងមហាសន្និបាត អង្គការសហប្រជាជាតិថា គ្មានចំនួនទឹកប្រាក់ណា ដែលអាចគ្រប់គ្រាន់ ដើម្បីទូទាត់សងដល់ទ្វីបអាហ្រ្វិក សម្រាប់ភាពរន្ធត់ នៃការជួញដូរទាសករនោះទេ ប៉ុន្តែសំណងនៅតែត្រូវតែធ្វើឡើង ដោយលោកខាងលិច ដើម្បីជាការទទួលស្គាល់ឧក្រិដ្ឋកម្មនេះ ។ យោងតាមការ ចេញផ្សាយរបស់ RT លោក...