ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយរំលេច ពីយុទ្ធសាស្រ្ត «បញ្ចកោណ» ដែលទើបនឹងបានប្រកាសជារបៀបវារៈនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។ តាមរយៈវីដេអូ ថ្លែងសុន្ទរកថា...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាល់ទិន្នន័យ និងព័ត៌មានទាំងឡាយ របស់មន្ដ្រីនគរបាលជាតិ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយតបបែបនេះក្រោយពី អគ្គនាយកដ្ឋានធនធានមនុស្ស បានស្នើ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើផ្ដល់ទិន្នន័យបច្ចុប្បន្នភាពចំនួន មុខតំណែងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីមានមូលដ្ឋានគោរព រាយការណ៍...
ភ្នំពេញ ៖ ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្រ្គាម ដោះស្រាយឫសគល់នៃជម្លោះ ។ នេះបើតាមការបញ្ជាក់អះអាង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨...
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរ ចុះបង្ក្រាបទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ ចំនួន ៣ទីតាំង នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ១២នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ នៅថ្ងៃទី២៣ កញ្ញា នេះ បានគូបញ្ជាក់ថា នៅថ្ងៃទី២២...
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីបុណ្យជាតិនិងរម្លឹកខួបលើកទី៧៥ នៃកងទ័ពជាតិកូរ៉េ នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនេះ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយគ្នានេះ ក៏វត្តមានអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមានលោក បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ មន្ត្រីអង្គទូតនានា ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងប្រជាជនកូរ៉េប្រមាណជាង 300 នាក់បានចូលរួម។ នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ឯកអគ្គរដ្ឋទូត PARK Jung-Wook បានថ្លែងអបអរសាទរ ចំពោះការចាប់ដំណើរការនីតិកាលទី៧ នៃរដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងសកម្ម រវាងប្រទេសទាំងពីរ រួមមានកិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធឡើង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា របស់ប្រធានរដ្ឋសភាកូរ៉េ លោក KIM Jin-Pyo ក្នុងខែកញ្ញានេះ។ លើសពីនេះ លោកឯកអគ្គរដ្ឋទូត PARK Jung-Wook បានធ្វើការវាយតម្លៃខ្ពស់ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជាលើវិស័យផ្សេងៗជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍ ការពារជាតិ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន ហើយលោកបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។ កម្មវិធីនៅឆ្នាំនេះ មានការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ស្ដីពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមយ៉ាងខ្លាំង។ វីដេអូផ្សព្វផ្សាយបញ្ជាក់ថា ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ‘ការផ្លាស់ប្តូរដ៏អស្ចារ្យនៃពិភពលោក ឆ្ពោះទៅកាន់អនាគត កាន់តែប្រសើរ‘ ដោយធ្វើការណែនាំ ស្ដីពីការបើកចំហអនាគតប្រកបដោយនិរន្តរភាព ដោយស្វែងរកដំណោះស្រាយ ចំពោះបញ្ហាទូទៅ ដែលកំពុងប្រឈមមុខនឹងមនុស្សជាតិដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។ វីដេអូផ្សព្វផ្សាយ បានសង្កត់ធ្ងន់ថា ទីក្រុងប៊ូសាន គឺជាទីតាំងដ៏ល្អបំផុត សមស្របក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ អាស្រ័យដោយកត្តា សក្ដានុពលភាពមួយចំនួនដូចជា ការដឹកជញ្ជូនឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ប្រពៃណីនិងសម័យទំនើប ព្រមទាំងបទពិសោធន៍ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយ អំពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដោយរួមមានការជូននូវវត្ថុអនុស្សាវរីយ៍ ពិព័រណ៌ពិភពលោកប៊ូសានឆ្នាំ២០៣០ ដល់អ្នកចូលរួមទាំងអស់ ហើយក៏បានបើកស្តង់ផ្សព្វផ្សាយ រំលឹកខួបអនុស្សាវរីយ៍ នៃកងទ័ពជាតិកូរ៉េផងដែរ៕ The...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា លោកបានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលា សម្រាប់វេទិកាអន្តរជាតិ ស្តីពីគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោក Belt and Road ដែលជាហត្ថលេខីរបស់ទីក្រុងប៉េកាំង។...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គការសហប្រជាជាតិថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវកម្ពុជា មានការប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈវីដេអូ សុន្ទរកថា ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា បានសន្យាថា នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគ បរទេសនៅក្នុងប្រទេសជប៉ុន ខណៈដែលតម្រូវការក្នុងស្រុក នៅក្នុងសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះ បាននៅទ្រឹងចំពេលមានចំនួន ប្រជាជនធ្លាក់ចុះ ។ លោក គីស៊ីដា បានឲ្យដឹង នៅឯក្លឹបសេដ្ឋកិច្ច នៃទីក្រុងញូវយ៉កថា “ខ្ញុំចង់ជំរុញឱ្យអ្នកវាយតម្លៃ នូវអ្វីដែលយើងកំពុង ធ្វើនៅក្នុង...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីកម្ពុជា សម្រេចបានគោលដៅគ្មានមីនត្រឹមឆ្នាំ២០២៥។ តាមរយៈវីដេអូសុន្ទរកថា ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
ភ្នំពេញ៖ អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីបអំពាវនាវសមត្ថកិច្ច តុលាការ កុំលើកលែងដល់យុវជន៦នាក់ រំលោភសេពសន្ថវៈរួមគ្នា លើយុវតីម្នាក់ ខណៈលេចលឺដំណឹងអាណាព្យាបាលយុវជនទាំងនោះ កំពុងរត់ការឲ្យកូនៗរបស់ពួកគេ នៅក្រៅឃុំ ។ ប្រភពព័ត៌មានមួយច្បាស់ការមួយ បានលើកឡើងថា ករណីយុវជន៦នាក់ រំលោភបូកលើយុវតីម្នាក់បានសម្រេច ត្រូវបានអ្នកស្រី ម៉ម សុម៉ាលី នឹងតាមដានករណីនេះដល់ទីបំផុត។ សូមរំលឹកថា...