ព្រះសីហនុ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា នាថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២៣ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក ដែលចុះរឹតបន្តឹងត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែមិនអនុញ្ញាតិ អោយនគរបាលពួនស្ទាក់ ឃាត់ពលរដ្ឋ នោះឡើយ។ ដោយមើលឃើញក្នុងពេលកន្លងមក និងថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍មានការកេីតឡេីងជាញឹកញាប់ រួមមានអ្នកស្លាប់ និងអ្នករងរបួសធ្ងន់ ជាច្រេីន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកសត្វពង្រូលមួយក្បាល ទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ ឲ្យរស់រានមានជីវិតបន្តទៀតវិញ ក្រោយទទួលបាន ពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា...
ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun កាលពីថ្ងៃអង្គារបានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ គួរតែផ្តោតលើអាណត្តិស្នូលរបស់ខ្លួន និងប្តេជ្ញាដោះស្រាយបញ្ហាជាក់ស្តែង។ លោក Zhang បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅពេលបើកការជជែកដេញដោលលើវិធីសាស្រ្តការងាររបស់ក្រុមប្រឹក្សាសន្តិសុខ “ក្រុមប្រឹក្សាគួរតែផ្តោតលើអាណត្តិស្នូលរបស់ខ្លួន ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិ និងបញ្ហាប្រឈមដែលកើតឡើងយ៉ាងឆាប់រហ័ស។ លោកបន្ដថា ក្រុមប្រឹក្សាត្រូវតែអនុវត្តអាណត្តិរបស់ខ្លួន ប៉ុន្តែមិនអាចទទួលយកបានច្រើនពេកទេ ដូច្នេះហើយចាំបាច់ត្រូវផ្តោតថាមពលរបស់ខ្លួនលើការដោះស្រាយបញ្ហាធំៗ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា តៃវ៉ាន់គ្មានមូលដ្ឋាន ហេតុផល ឬសិទ្ធិចូលរួមជាមួយ អង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិផ្សេងទៀត ដែលទាមទារឋានៈរដ្ឋនោះទេ ។ វាត្រូវបានគេរាយការណ៍ថា អាជ្ញាធរតៃវ៉ាន់ បានចុះបញ្ជី “ការអំពាវនាវចំនួន៤” លើការចូលរួមរបស់អង្គការ សហប្រជាជាតិរបស់តៃវ៉ាន់ ហើយបានអះអាងថា ពួកគេនឹងអញ្ជើញ “សម្ព័ន្ធមិត្តការទូត” ឱ្យដាក់លិខិតរួមមួយទៅកាន់អគ្គលេខាធិការ...
រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានរិះគន់សហរដ្ឋអាមេរិក ចំពោះភាពអសកម្មរបស់ខ្លួនលើ “ការរំលោភរបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ វេសបែង” ដោយជំរុញឱ្យវាចាត់វិធានការ ប្រកបដោយអត្ថន័យ ដើម្បីបញ្ចប់ “ការឈឺចាប់របស់ប៉ាឡេស្ទីន” ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតី ប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពស្ងៀមស្ងាត់ របស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែពាំនាំ នូវសមិទ្ធផល របស់រាជរដ្ឋាភិបាល និង សក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ ។ ក្នុងជំនួបជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab)...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការ សន្ទនាទ្វេភាគី រវាងរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ ។នេះបើយោងតាមលទ្ធផល នៃជំនួបរវាងព្រះចៅស៊ុលតង់...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញនិងណែនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នាយកដ្ឋានផ្លូវលំជនបទ ត្រូវសិក្សាបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ដើម្បីស្ថាបនាផ្លូវឲ្យមានគុណភាព និងអាចប្រើប្រាស់បានយូអង្វែង។ នេះបើតាមប្រសាសន៍របស់លោកក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានផ្លូវលំជនបទ នៅថ្ងៃ៦ កញ្ញា ។ នាឱកាសនោះលោក ឆាយ ឫទ្ធិសែន ក៏បានផ្ដល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ...
ប៉េកាំង ៖ ប្រទេសចិន បានច្រានចោលសំណើ របស់ប្រទេសជប៉ុន ដែលថាខ្លួនចូលរួមក្នុងក្រប ខ័ណ្ឌផ្ទៀងផ្ទាត់អន្តរជាតិ សម្រាប់ការវាយតម្លៃលទ្ធផល នៃការត្រួតពិនិត្យកម្រិតវិទ្យុសកម្មនៅក្នុងទឹក ដែលត្រូវបានព្យាបាល ដែលត្រូវបានបញ្ចេញទៅក្នុងសមុទ្រ ពីរោងចក្រថាមពល នុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ប្រទេសចិន បានប្រឆាំងដាច់ខាត ចំពោះការហូរចេញពីមហាសមុទ្រ ហើយបានហាមឃាត់ការនាំចូល អាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ចាប់តាំងពីវាបានចាប់ផ្តើម នៅចុងខែសីហា ដោយហៅទឹកថា “កខ្វក់ដោយនុយក្លេអ៊ែរ”...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា ដែលទើបតែចូលកាន់តំណែងថ្មីថ្មោងមកនេះ បានប្តេជ្ញាក៏ដូចជាប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងនឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យក្រសួង ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ៦ កញ្ញា ។ ក្នុងជំនួបនេះ...