បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសតួគីបានត្រៀមខ្លួនរួចជាស្រេចហើយ សាជាថ្មីម្តងទៀតក្នុងការនាំយកអ៊ុយក្រែន និងរុស្សីមកកាន់តុចរចាសាជាថ្មី។ យោងតាមការចេញផ្សាយរបស់ RT ក៏បានសរសេរថាក្នុងនោះប្រធានាធិបតីរុស្សីលោក Vladimir Putin បានចង្អុលបង្ហាញ និងចោទប្រកាន់រដ្ឋាភិបាលទីក្រុងគៀវនោះទេ ដែលបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពរវាងគ្នានឹងគ្នា។ ថ្លែងនៅក្នុងអំឡុងពេលនៃ កិច្ចប្រជុំរវាងមេដឹកនាំតួគី និងរុស្សីនៅក្នុងទីក្រុង...
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីការពារជាតិលោក Aleksey Reznikov កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថារដ្ឋាភិបាលទីក្រុងគៀវ បានចំណាយនិងកំពុងបន្តចំណាយដល់ទៅ ១០០លានដុល្លារ ក្នុងមួយថ្ងៃនៅក្នុងជម្លោះដែល ធ្វើឡើងជាមួយនឹងប្រទេសរុស្សី។ សេចក្តីថ្លែងការណ៍របស់លោក ដែលត្រូវយកមកចេញផ្សាយដោយ RT បានបញ្ជាក់ទៀតថា គឺជាអ្វីដែលលោកបានព្យាយាម ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ ជាច្រើនករណីពុករលួយ និងការព្យាយាមការពារគោលការណ៍ ដំណើរការចាយវាយរបស់ក្រសួងការពារជាតិអ៊ុយក្រែន នាពេលកន្លងមក។ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ជាមួយលោកចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានឯកភាពគ្នា បន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត។ ជំនួបទ្វេភាគី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូនេស៊ី ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣...
ភ្នំពេញ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។ ដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជន តាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ដល់សប្បុរសជន និបអង្គភាពចំណុះ រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព...
ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបង្កើតឱ្យមាន អ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយ សមិទ្ធផល របស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ។ ការជំរុញនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយ លក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្ដាញសង្គម។ ក្រសួងវប្បធម៌ ហាមបែបនេះ បន្ទាប់ពីមន្ត្រីជំនាញ បានសង្កេតឃើញថា មានបងប្អូនអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយ លក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាព ទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា និងនាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ បានឯកភាពគ្នា ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើស ឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ស ថេត នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤...
ពោធិ៍សាត់: លោក សេង ទៀង នាយករងខុទ្ធកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិសាត់នាព្រឹកថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៣បាននាំយកអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ និង សម្តេចកិត្តិបណ្ឌិត...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទូកវាយលុកល្បឿនលឿនចំនួន ៤គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក Willard Sea Force ជាមួយនឹងកងទ័ពចុះចតរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបំផ្លាញនៅក្នុងសមុទ្រខ្មៅក្នុងរយៈពេលត្រឹមមួយយប់។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២៣ យន្តហោះនៃអាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានបំផ្លាញទូកយោធាល្បឿនលឿនដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៤គ្រឿង ជាមួយនឹងក្រុម amphibious នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅ...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល...