ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ថានទូតអូស្រា្តលី និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ ២០២៣-២០២៨។ ផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
សេអ៊ូល៖ យោងតាមប្រភពការទូតបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រទេសជប៉ុន និងចិន នៅក្នុងខែធ្នូ ដែលជាលើកទីមួយក្នុងរយៈពេល ៤ ឆ្នាំ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងបី ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។ ទីក្រុងសេអ៊ូលក៏បានស្នើថា សេចក្តីប្រកាសរួមមួយត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលដែលបានគ្រោងទុក ដោយទាំងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងមិនជំទាស់នឹងសំណើនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កិច្ចប្រជុំកំពូល ៣ផ្លូវប្រចាំឆ្នាំត្រូវបានផ្អាកចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ ការផ្អាកមួយផ្នែកគឺដោយសារតែទំនាក់ទំនងធ្លាក់ចុះទាបក្នុងទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភា អាមេរិក បានអនុម័តវិក័យប័ត្រ ចំណាយរយៈពេលខ្លីមួយ កាលពីថ្ងៃអង្គារ ក្នុងក្តីសង្ឃឹមថា នឹងជៀសវាងការបិទ រដ្ឋាភិបាលនៅពាក់កណ្តាលអធ្រាត្រនេះ ប៉ុន្តែដោយគ្មានការធានាថា វានឹងត្រូវបានអនុម័ត នៅក្នុងសភាឬយ៉ាងណានោះទេ។ នៅក្នុងបាតុកម្មដ៏កម្រមួយ នៃភាពជាទ្វេភាគី ព្រឹទ្ធសភា ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តច្បាប់នេះក្នុងសំឡេង ៧៧-១៩សំឡេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីព្រាងច្បាប់នេះ រួមមាន...
វៀងច័ន្ទ៖ ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត បានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក ថងលូន បានកោតសរសើរ ចំពោះការងារដែលទទួលបានជោគជ័យ ដោយក្រសួងទាំងពីរ ដោយថា កងទ័ព និងកងកម្លាំងសន្តិសុខ ត្រូវបានដាក់យ៉ាងល្អ ដើម្បីបន្តធានាស្ថិរភាពនយោបាយ...
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានបញ្ជាឱ្យប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេស Boten ក្នុងខេត្តហ្លួង ណាំផា ភាគខាងជើងប្រទេសឡាវ រៀបចំសកម្មភាពទេសចរណ៍ ដើម្បីត្រៀមធ្វើជាប្រធានអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) របស់ប្រទេសឡាវ និងការទៅទស្សនាប្រទេសឡាវ នៅឆ្នាំ ២០២៤។ លោក Sonexay បានទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេស Boten នៅភាគខាងជើងប្រទេសឡាវ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃ៩ តុលាខាងមុខ ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភានេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី២៨ កញ្ញានេះ ៕
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ផាក ទ្រីកម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា រក្សាគោលនយោបាយការបរទេស ដែលមានឯករាជ្យ និងតុល្យភាព ។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការ បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ។ តាមរយៈសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៧ កញ្ញា បានបញ្ជាក់ថា «សូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕
ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១និង១៤នាទី មានករណីសិស្សសាលា ៤នាក់ បង្កទំនាស់ដោយជិះម៉ូតូចេញពីសាលា ដេញធាក់ និងយកដុំថ្ម វាយគ្នានៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ រហូតដល់ស្តុបអូបែកក្អម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង ៤នាក់។ ជនរងគ្រោះឈ្មោះ ទ្រី ចរិយា ភេទប្រុស ជនជាតិខ្មែរ មុខរបរ...