ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ភាគីទាំងពីរប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រទេសទាំងពីរ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារដល់ប្រទេសប៉ូឡូញ ដើម្បីគាំទ្រដល់ ទំនើបកម្មផ្នែកការពារជាតិ ដែលកំពុងបន្តរបស់ប្រទេសនេះ។ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ថ្ងៃនេះ សហរដ្ឋអាមេរិក មានមោទនភាព ក្នុងការប្រកាសពីការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទាន យោធាបរទេស (FMF) ចំនួន ២...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និង២៩០នាក់បានរងរបួស នៅក្នុងការផ្ទុះឃ្លាំងផ្ទុកប្រេង នៅក្នុងតំបន់ Nagorno ទៅកាន់ Karabakh ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Armenpress បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ជនរងគ្រោះចំនួន៧នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយសាកសពមិនស្គាល់ អត្តសញ្ញាណរបស់មនុស្សចំនួន...
បរទេស៖ មនុស្សចំនួន ១១ នាក់នៅខេត្ត Dong Nai ភាគខាងត្បូង កាលពីថ្ងៃចន្ទត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ ពីបទជួញដូរមនុស្ស រាប់រយនាក់មកកម្ពុជា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Vuong Van Thanh...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទទួលទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធាន «ទេសចរណ៍ និងការវិនិយោគបៃតង»...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះលោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ជាក្រុមហ៊ុនដឹកជញ្ជូនដែល...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា លោកឯកអគ្គរាជទូតអង់គ្លេស បានសន្យាថា អង់គ្លេសនឹងជួយដល់កម្ពុជា លើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសជួយបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។ ការសន្យានេះ ក្នុងឱកាសសម្តេចឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៧ កញ្ញា ។...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Sevastopol បានធ្វើឱ្យខូចខាតអគារ ប្រវត្តិសាស្ត្រ នៃទីបញ្ជាការកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី ហើយអាមេរិក បានបង្កើនការហោះហើរឈ្លបយកការណ៍រនៅជិតឧបទ្វីបគ្រីមៀ ៣ដងចាប់តាំងពីដើមឆ្នាំមក ។ យោងតាមទិន្នន័យពីវិបផតថល Flightradar24 សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់អង្គការណាតូ បានបង្កើនចំនួនជើងហោះហើរ ឈ្លបយកការណ៍នៅជិត ឧបទ្វីបគ្រីមៀ ៣ដងចាប់តាំងពីដើមឆ្នាំមក...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើការសម្រេចចិត្ត របស់ខ្លួនលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយផ្អែកលើ “សកម្មភាពជាក់ស្តែង” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាសារវិជ្ជមានម្តងហើយម្តងទៀត របស់ខ្លួននោះទេ” ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA កាលពីថ្ងៃអាទិត្យ...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងអាចដាក់ពាក្យសុំព្យួរទោស រយៈពេល ១ ឆ្នាំរបស់លោក បន្ទាប់ពីលោក បានជាប់ពន្ធនាគារ រយៈពេលប្រាំមួយខែ រហូតដល់ខែកុម្ភៈឆ្នាំក្រោយ។ នេះបើតាមព្រឹទ្ធសមាជិកគឺលោក Somchai Sawangkarn បានប្រាប់សារព័ត៌មានកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣...