ភ្នំពេញ ៖ ក្រោយពីត្រឡប់ មកពីប្រទេសមហាអំណាចអាមេរិកភ្លាម ជាទីកន្លែង ដែលនាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ (UN) រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបញ្ជាក់បន្ថែម ពីលើខ្លឹមសារ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការលើកឡើង នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) ថា គណៈកម្មការអឺរ៉ុប គួរតែទិញកសិផល របស់ប្រទេសអ៊ុយក្រែន ដែលប្លុកអឺរ៉ុបនេះ និយាយថា វាមិនត្រូវការ ហើយបញ្ជូនវាទៅបណ្តា ប្រទេសអាហ្វ្រិក។ យោងតាមការចេញផ្សាយ របស់ RT...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមនុស្សពីរនាក់ ដែលដឹងអំពីបញ្ហានេះថា សហរដ្ឋអាមេរិក និងវៀតណាម កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀង ដ៏មានសក្តានុពលមួយ ដើម្បីលក់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកទៅកាន់ទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការចរចាដែលនៅតែស្ថិតក្នុង “ដំណាក់កាលដំបូង” ត្រូវបានគេរាយការណ៍ថាជា...
បរទេស៖កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះថាក្រុមមន្ត្រីអ៊ុយក្រែនកំពុងទប់ទល់នឹងការអំពាវនាវពីអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ដើម្បីរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតី ទោះបីជាច្បាប់អាជ្ញាសឹកហាមឃាត់ដំណើរការបែបនេះក៏ដោយ។ យោងតាមការចេញផ្សាយរបស់ RT របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អ្នកនយោបាយលោកខាងលិចជាច្រើន រួមទាំងលោក Tiny Kox ប្រធានក្រុមប្រឹក្សាសភាអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអាមេរិកខាងប្រជាធិបតេយ្យ Richard Blumenthal និង Elizabeth Warren បានកំពុងបន្តអំពាវនាវឱ្យទីក្រុងគៀវក្នុងការរៀបចំការបោះឆ្នោត។...
បរទេស៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានផ្តល់ជាយោបល់ថា ប្រទេសមួយចំនួនកំពុង “លេងល្បែង” ជាមួយអ៊ុយក្រែន ដោយផ្តល់អាវុធជាមុនហើយបន្ទាប់មកពិចារណាពីការគាំទ្រពីការប្តេជ្ញាចិត្តរបស់ពួកគេទៅវិញ ។ សម្តេចសង្ឃ បានធ្វើការអត្ថាធិប្បាយរបស់ទ្រង់នៅលើយន្តហោះដែលបានធ្វើដំណើរត្រឡប់ពីការធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Marseilles របស់ប្រទេសបារាំង ។ សម្តេចសង្ឃ កំពុងឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់ដល់លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ស្របពេលមានភាពតានតឹងកើនឡើងជុំវិញប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន និងកូរ៉េខាងជើង។ ទូរទស្សន៍កណ្តាលរបស់ចិន ហៅកាត់ថា (CCTV)...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិតពេជ្រ ច័ន្ទមុនី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់កម្ពុជាវិញហើយ នៅម៉ោងជិត១០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃ២១ កញ្ញា ៕
សហគ្រាសផលិតអាហារនៅក្នុងស្រុករបស់កូនខ្មែរមួយកន្លែងមានឈ្មោះថា អុីអ៊ែនអឹម យុាំមី បានផលិតនិងកែច្នៃម្ហូបអាហារដែលមានរសជាតិដើមរបស់ខ្មែរយើងជាច្រើនមុខ កំពុងតែបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងស្រុក ខណៈដែលសហគ្រាសមួយនេះមានការគាំទ្រពីប្រជាជនមិនដាច់ពីមាត់ជាពិសេសនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធស្តង់ដារអនាម័យពីក្រសួងថែមទៀត។ សហគ្រាស អុីអ៊ែនអឹម យុាំមី បានច្នៃម្ហូបរបស់ខ្មែរអោយកាន់តែមានភាពទាក់ទាញជាងមុន ពោលគឺម្ហូបអាហាររបស់ខ្មែរយើងដែលល្បីៗ និងពេញនិយមមួយចំនួន ត្រូវបានចម្អិនប្រកបដោយអនាម័យខ្ពស់ ទាំងរសជាតិ និងការវេចខ្ចប់ទៅតាមស្តង់ដារចំណីអាហារ ដោយក្នុងនោះសហគ្រាសកូនខ្មែរមួយនេះទទួលបានវិញ្ញាបនបត្រ HACCP ពីក្រសួង ដែលអនុញ្ញាតនិងវាយតម្លៃពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្តង់ដារអនាម័យនៅក្នុងការផលិត ។ លើសពីនេះទៅទៀតសហគ្រាសក៏បានទទួលវិញ្ញាបនបត្រ...
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីប្រកាសមុខដំណែងនេះដែរ សមាគមន តាមរយៈការផ្តល់សេចក្តីទុកចិត្តបំផុត របស់ក្រុមប្រឹក្សាភិបាល និងយោងស្មារតីនៃអង្គប្រជុំ បានសម្រេចផ្តល់ការគាំទ្រ ចំពោះសមត្ថភាពលោកបណ្ឌិត ឆម ចំរើន ឲ្យជាគណៈប្រតិបត្ត នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានេះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ត្រូវបានប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជាព្រមទាំងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ និងសមាសភាពទាំងអស់ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្ដេជ្ញាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ក្នុងឱកាសនោះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានណែនាំនូវអនុសាសាន៍ជាច្រើន ដែលសុទ្ធតែផ្ដល់ភាពសំខាន់ ក្នុងការចូលរួមអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧។ លោកប្រធានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាសភាពសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍៥ចំណុច៖ ១. ធ្វើអ្វីទាំងអស់ត្រូវតែមានផែនការត្រឹមត្រូវ ដាក់គោលនយោបាយ, ២. ត្រូវចាប់ផ្ដើមជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាពគ្រប់គ្រាន់, ៣. ត្រូវបណ្ដុះបណ្ដាលអ្នកដែលបានចាត់តាំងពីរបៀបរបប គោលនយោបាយ ផែនការដែលបានដាក់ចុះ, ៤. ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់គ្រប់ភាគី ដែលពាក់ព័ន្ធឱ្យបានយល់កាន់តែច្បាស់ និង៥. ត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងទាំងទស្សនា គោលជំហរ និងសកម្មភាព។ ទិសដៅទាំង៥ចំណុចនេះ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយប្រសិនបើធ្វើបែបនេះហើយ មិនងាយបរាជ័យនោះទេ។ លោកបានប្រៀបប្រដូច ការរៀបចំនេះ ដូចជាការរៀបចំគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលយ៉ាងដូច្នេះដែរ។ លោក ឡី សុភាព បានបន្តថា ការងារដែលត្រូវដឹកនាំជាប្រចាំ គឺ៖ ទី១-ត្រូវដំឡើងផែនការ ទី២-ត្រូវមានការចាត់តាំង ទី៣-ត្រូវមានការត្រួតពិនិត្យ ទី៤-ដឹកនាំអនុវត្ត ទី៥-ត្រូវមានការវាយតម្លៃ។ ក្រៅពីនេះក៏ត្រូវអនុវត្តតាមស្មារតី «ផ្ដ៥» រួមមាន៖ ១. ផ្ដុំ៖ ត្រូវចេះប្រមូលផ្ដុំគ្នាចងក្រងជាកម្លាំងជាដើម, ២. ផ្ដើម៖ បន្ទាប់ពីប្រមូលផ្ដុំគ្នាហើយ ត្រូវចេះផ្ដើមធ្វើកិច្ចការណាមួយជាមួយគ្នា, ៣. ផ្ដល់៖ ត្រូវចេះផ្ដល់យោបល់ ចែករំលែកគ្នាទៅវិញទៅមក និងផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក, ៤. ផ្ដោះប្ដូរ៖ ត្រូវមានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក លើកជាគំនិតផ្ដោះប្ដូរ ឬសំណូមពរទៅវិញទៅមកដូចគ្នា និង៥. ផ្ដោត៖ ត្រូវមានការផ្ដោតទៅលើការងារណាដែលយើង បានដាក់ចេញផែនការ និងការអនុវត្ត។ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានបន្តទៀតថា អ្នកនៅក្រោមឱវាទ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា គឺទទួលបានការទទួលស្គាល់ ពីរាជរដ្ឋាភិបាលថា ជាសមាគមដែលធ្វើការងារស្របច្បាប់ បម្រើឱ្យរាជរដ្ឋាភិបាល សង្គមជាតិ និងប្រជាជន ព្រមទាំងមានវិសាលភាពធំធេង ខណៈសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា មានដល់ទី១១វិស័យ និងគណៈកម្មការមួយចំនួនទៀត មានទាំងក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ ក្រុមការងារចុះជួយ ដូច្នេះរួមគ្នាត្រូវធ្វើការឱ្យដូចស្រមោច គឺធ្វើជាប់ជានិច្ច រក្សាចរិតតស៊ូ៕
ភ្នំពេញ ៖ សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ រៀបចំធ្វើឡើងនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងលោកស្រីរដ្ឋមន្រ្តី ភឿង សកុណា និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហ្វូចូវ នារសៀលទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ក្រសួងវប្បធម៌ នាថ្ងៃ២៥ កញ្ញា...