ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ ។ បើតាមការគូសបញ្ជាក់ពីលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា...
ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ ក្រុមយុវជន និងបានការនិមន្ត ចូលរួមពីព្រះសង្ឃ ធ្វើការទូងស្គរជ័យអបអរសាទរ នៃការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះធ្វើឡើងនៅវត្តពាលញែក...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧ ព្រឹក នៅទីស្ដីការក្រសួង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង បានប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” របស់កម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆន្ទដាក់...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួប ក្រុមហ៊ុនរ៉ែមាស មកពីប្រទេសអូស្ត្រាលីដែលបាននិងកំពុងបង់សួយសារពន្ធ និងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងដល់ប្រជាជនកម្ពុជា។ យោងតាមក្រសួងរ៉ែ បានឲ្យដឹងថា ក្រុមហ៊ុនរីករាយនឹងបន្ថែមជាមួយការកាត់បន្ថយបែបបទ ឲ្យសាមញ្ញដោយក្រសួងរ៉ែ ក្នុងការបញ្ជាក់លើផលិតផលនាំចេញ...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Cherdkait Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថាមពល និងអគ្គនាយកដ្ឋានប្រេងកាត នៅទីស្ដីការក្រសួងរ៉ែ និងថាមពល យោងតាមក្រសួងរ៉ែបានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ នៅព្រឹកថ្ងៃ២០ កញ្ញា បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ជួបជុំគ្នាវាយជួង ទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ជូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន៣ នឹងចូលរួមជ្រើសរើសបុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ, ធនាគារ ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយនាំយកឱកាសការងារប្រមាណ ២៩៩កន្លែង...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញលក្ខណៈវិនិច្ឆ័យនៃ តម្លៃលេចធ្លោជាសកលរបស់ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្ដូ កាលពីថ្ងៃ១៧ កញ្ញា ក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងវប្បធម៌ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ...
ភ្នំពេញ ៖ លោក កើត ឆែ បានយកឱកាសវាយគង ទូងស្គរ និងគោះត្រដោក អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបញ្ជាក់ថា មោទកភាពជាតិ គឺកើតមានឡើងនៅពេលដែលកម្ពុជា មានសុខសន្តិភាពពេញលេញ ដូច្នេះត្រូវថែរក្សាសន្តិភាពឲ្យបានគង់វង្ស បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ។ ការលើកឡើងបែបនេះ របស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងខណៈរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និយោជិត អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ចូលរួមប្រារព្ធ ពិធីអបអរសាទរ ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទ កោះកេរ របស់កម្ពុជា...