ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា កងនាវាចរប្រចាំនៅមហាសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី កំពុងធ្វើសមយុទ្ធយោធាយុទ្ធសាស្ត្រសំដៅការពារផ្លូវសមុទ្រស្ថិតនៅភាគខាងជើង ។ ក្រសួងការពារជាតិបានឱ្យដឹងថា សមយុទ្ធ ដែលមានឈ្មោះថា “Finval-2023” កំពុងធ្វើឡើងនៅក្នុងដែនទឹកនៃសមុទ្រ Chukchi និង Bering Seas ក៏ដូចជានៅលើឧបទ្វីប Chukotka...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅព្រឹកថៃ្ង ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្ដីការក្រសួង។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ កញ្ញា នេះ បានឱ្យដឹងថា “សូមជម្រាបជូនលោកប្រធានគណបក្សស្ដីទី ជ្រាបថា ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួង...
ភ្នំពេញ៖ ទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង បញ្ជាក់ថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះ «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» ត្រូវបានជនអនាមិក( Hacker) លួចយកទៅគ្រប់គ្រង បានសម្រេច។
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងការប្រែប្រួលបច្ចេកវិទ្យា។ ថ្លែងក្នុង កិច្ចប្រជុំដាក់ផែនការដល់កម្លាំងនគរបាលចរាចរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ...
ម៉ូស្គូ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ក្នុងនាមជាប្រទេសសំខាន់ៗ ក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ី ត្រូវមានការទទួលខុសត្រូវយ៉ាងសំខាន់ ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជំរុញការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។ នៅក្នុងនោះដែររដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី...
តូក្យូ ៖ ប្រភពជិតស្និទ្ធ នឹងបញ្ហានេះ បានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងសាងសង់ឃ្លាំងរំសេវ បន្ថែមទៀតនៅឯមូលដ្ឋាន កងកម្លាំងស្វ័យការពារ ចាប់ពីឆ្នាំ២០២៤ ដើម្បីរក្សាទុកកាំជ្រួចរយៈចម្ងាយឆ្ងាយ ខណៈដែលខ្លួនគ្រោងនឹងទទួលបាន សមត្ថភាពវាយប្រហារ មូលដ្ឋានរបស់សត្រូវ។ ផែនការនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការបង្កើនឃ្លាំងចំនួន ១៣០ នៅឆ្នាំសារពើពន្ធ ២០៣២ ពីប្រហែល ១៤០០នាពេលបច្ចុប្បន្ន...
ណាននីង ៖ មេដឹកនាំអាស៊ាន ដែលចូលរួម ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលកំពុងបន្តបានលើកឡើង ពីសមិទ្ធិផល នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងបានសម្តែងសុទិដ្ឋិនិយម អំពីទស្សនវិស័យអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសចិន។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានកត់សម្គាល់ថា កំណើនល្បឿនលឿនប្រកបដោយ និរន្តរភាពរបស់ប្រទេសចិន ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់...
ថ្ងៃទី ១៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោក Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅក្រុងញូវយ៉ក ។ ពេលជួបជាមួយលោក Guterres លោក Han Zheng បានថ្លែងថា បច្ចុប្បន្ននេះបម្រែបម្រួលនៃនិម្មាបនកម្មក្នុងមួយសតវត្សន៍នៅលើពិភពលោកកំពុងកើនឡើង ហើយកត្តាមិននឹងនរនិងមិនប្រាកដប្រជាគ្រប់បែបយ៉ាងបានប្រទាក់ក្រឡាគ្នា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Jacques Pellet...