ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សម្តេចខិតខំប្រឹងប្រែង ទាក់ម៉ូយទាំងក្នុងនិងក្រៅប្រទេស ។ ម៉ូយដែលសម្តេចសំដៅដល់ គឺក្រុមអ្នកវិនិយោគទាំងបរទេសនិងខ្មែរ។ សម្តេច ហ៊ុន ម៉ាណែត បន្តថា សម្តេចប្រឹងទាក់ម៉ូយ មិនមែនត្រឹមតែក្នុងប្រទេសទេ គឺប្រឹងដល់ក្រៅប្រទេសទៀត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនទាក់ម៉ូយ នៅចិនជួបក្រុមអ្នកវិនិយោគជាច្រើន ។...
បរទេស៖ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុងមូស្គូ លោក Pierre Levy ជុំវិញការប្រព្រឹត្តចំពោះអ្នកកាសែតរុស្ស៊ី នៅក្នុងសន្និសីទសារព័ត៌មាន របស់លោកប្រធានាធិបតី Emmanuel Macron ក្នុងកិច្ចប្រជុំកំពូល G20 កាលពីជាងមួយសប្តាហ៍មុន។ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្សីបានអះអាងថា អ្នកឆ្លើយឆ្លងព័ត៌មាន RIA Novosti និងជានិពន្ធនាយកនៅប្រព័ន្ធផ្សព្វផ្សាយ Russia-News...
បរទេស៖ប្រធានាធិបតីអាហ្វ្រិកកណ្តាលលោក Faustin Archange Touadera បានប្រាប់ប្រធានាធិបតី Emmanuel Macron ថាទំនាក់ទំនងរវាងសាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) និងរុស្ស៊ីមិនពាក់ព័ន្ធនឹងប្រទេសបារាំងទេ។ យោងតាមការដកស្រង់សំដីដែលធ្វើឡើងដោយ RT លោកTouadera ត្រូវបានគេរាយការណ៍ថាបានធ្វើអត្ថាធិប្បាយនៅពេលជួបលោក Macron នៅទីក្រុងប៉ារីសកាលពីថ្ងៃពុធខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសគុយបាសម្រាប់កិច្ចប្រជុំកំពូល G77 ។ បើយោងតាមអ្នកនាំពាក្យរបស់គាត់គឺលោក Albert Yaloke Mokpeme...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT តាមរយៈការដកស្រង់របាយការណ៍ទិន្នន័យគយបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចូលគ្រឿងសមុទ្ររបស់ប្រទេសចិន ពីប្រទេសជប៉ុនបានធ្លាក់ចុះជាង២ភាគ៣ នៅក្នុងខែសីហា បន្ទាប់ពីទីក្រុងប៉េកាំងបានណែនាំការហាមឃាត់ លើផលិតផលសមុទ្រពីប្រទេស ជិតខាងរបស់ខ្លួនថ្មីៗកន្លងមក។ ប្រភពដដែលបានសរសេរទៀតថាការនាំចេញ គ្រឿងសមុទ្រពីប្រទេសជប៉ុន បានធ្លាក់ចុះដល់ទៅ៦៧,៦ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលល្បឿននៃការធ្លាក់ចុះនៃការនាំចូលបានកើនឡើងពី២៨,៥ភាគរយនៅក្នុងខែកក្កដា។ រំលឹកថារដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់បម្រាមភ្លាមៗលើការ នាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុង ការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលអាចនឹងរងការប៉ះពាល់ទៅក្នុងមហាសមុទ្រ ហើយការអនុវត្តនោះបានចាប់ផ្តើមតាំងតែពីថ្ងៃទី២៤ខែសីហាមកម្ល៉េះ។ តាមរយៈនេះប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្...
បរទេស៖ រដ្ឋបាលក្នុងតំបន់បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលយន្តហោះគ្មានមនុស្សបើក kamikaze ចំនួនប្រាំគ្រឿង និងយន្តហោះដ្រូនស៊ើបការណ៍ Geran-25 ពីអភិបាលនៃតំបន់ Primorsky នៃប្រទេសរុស្ស៊ី លោក Oleg Kozhemyako ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួង ។ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ក្រសួងមហាផ្ទៃ បាន ប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្ដឹងរបស់ ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការ របស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បាននិងកំពុងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ។ សូមបញ្ជាក់ថា កម្មករ និយោជិត ទាំង ១៨,១០៤នាក់...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរ ចំណុចទាំងនោះ...
អូតាវ៉ា៖ រដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ប្រទេសកាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣ លានដុល្លារកាណាដា (២៤,៤ លានដុល្លារ) ដល់ភាពជាដៃគូអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣លានដុល្លារកាណាដា ដល់ភាពជាដៃគូ ដែលកំពុងផ្តល់ឱ្យអ៊ុយក្រែន នូវកាំជ្រួចការពារដែនអាកាសរយៈចម្ងាយខ្លី និងមធ្យមរាប់រយ និងប្រព័ន្ធពាក់ព័ន្ធដែលត្រូវការ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់អ៊ុយក្រែន” ។...