ប៉េកាំង៖ ស្ថានទូតចិន ប្រចាំនៅអង់គ្លេស បានជំរុញឱ្យភាគីពាក់ព័ន្ធក្នុងប្រទេសអង់គ្លេស បញ្ឈប់ឧបាយកលនយោបាយប្រឆាំងចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងរបាយការណ៍ថ្មីៗរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសអំពីការចាប់ខ្លួនជនជាតិអង់គ្លេសពីរនាក់ពីបទសង្ស័យផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន អ្នកនាំពាក្យរបស់ស្ថានទូតបានឲ្យដឹងថា “ការអះអាងដែលថាប្រទេសចិន ត្រូវបានគេសង្ស័យថា លួចស៊ើបការណ៍សម្ងាត់របស់អង់គ្លេស គឺជាការប្រឌិតទាំងស្រុង និងគ្មានអ្វីក្រៅតែពីការបង្កាច់បង្ខូចអាក្រក់”។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងជំរុញឱ្យភាគីពាក់ព័ន្ធនៅក្នុងចក្រភពអង់គ្លេស បញ្ឈប់ឧបាយកលនយោបាយប្រឆាំងនឹងចិនរបស់ពួកគេ ហើយបញ្ឈប់ការប្រព្រឹត្តិនយោបាយដោយខ្លួនឯងបែបនេះ”៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនជនសង្ស័យដែលបានបង្កើតគណនីតេឡេក្រាមលោក ឈឿន សុចិត្រ ស្នងការខេត្តកណ្តាល បន្លំឆាតខ្ចីលុយអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌបានហើយ និងកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។ លោក ឈឿន សុចិត្រ ស្នងការនគបាលខេត្តកណ្តាលបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ថា «សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ជនសង្ស័យដែលបានបង្កើត Acc Telegrame ថ្មី...
តូក្យូ៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា ការរុះរើគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលបានគ្រោងទុកបន្ទាប់ពីចូលរួមកិច្ចប្រជុំពាក់ព័ន្ធអាស៊ាន និងជាក្រុមនៃកិច្ចប្រជុំកំពូល G20 ប្រហែលជាមានគោលបំណង ដើម្បីទទួលបានការគាំទ្រដ៏រឹងមាំពីអ្នកអភិរក្សនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីរបស់លោក។ លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងធ្វើការកែប្រែគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃពុធ នៅពេលដែលប្រទេសចិនបាន ស្តីបន្ទោសចំពោះការបង្ហូរចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលរឹតតែធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានភាពផុយស្រួយរួចទៅហើយ។ ខណៈពេលដែលកំពុងព្យាយាមធ្វើឱ្យរូបភាពនៃរដ្ឋាភិបាលរបស់លោកមានភាពស្រស់ថ្លា ដើម្បីទាក់ទាញប្រជាប្រិយភាពរបស់លោក...
ញូវដេលី៖ ប្រមុខគណៈប្រតិភូមីយ៉ាន់ម៉ា ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីបញ្ឈប់ “អំពើឃោរឃៅផ្នែកយោធា” ដោយរដ្ឋាភិបាលដឹកនាំដោយយោធានៅក្នុងប្រទេសកំណើតរបស់លោក ជាការឆ្លើយតបទៅនឹងការថ្កោលទោសរបស់អាស៊ាន ចំពោះរបបយោធាបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ខ្លួនកាលពីដើមខែនេះ។ លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូ ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍ចុងក្រោយ ស្តីពីមីយ៉ាន់ម៉ាដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា “និយាយឱ្យត្រង់ទៅ វានៅតែមិនបំពេញតាមការរំពឹងទុករបស់យើង” ។ លោក Kyaw Moe...
តូក្យូ៖ មេដឹកនាំក្រុមប្រទេសទាំង២០ បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃរបស់ពួកគេកាលពីថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសង្កត់ធ្ងន់ថា លោកបានធានាការយោគយល់ របស់ប្រទេសផ្សេងទៀតអំពី សុវត្ថិភាពនៃការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ខណៈដែលប្រទេសចិន បានអះអាងថា ការហូរទឹកចូលទៅក្នុងសមុទ្រ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ និងសុខភាពមនុស្ស លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូល...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ស្វែងយល់ពីបញ្ហាប្រឈមនានា ព្រមទាំងរកដំណោះសមស្របជូនអ្នកអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមដំណើរ...
ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,០១២ នាក់ និងរបួស ២,០៥៩ នាក់ផ្សេងទៀត ។ រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ៣០ម៉ឺន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងការដឹកនាំរបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៅព្រឹកថ្ងៃពុធខាងមុខនេះ ដោយមិនបានបញ្ជាក់លម្អិតអំពីព័ត៌មានលម្អិតនោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងដាក់ “អាទិភាពកំពូល” លើការគូសវាស “វិធានការសេដ្ឋកិច្ចយ៉ាងហ្មត់ចត់ និង អនុវត្តយ៉ាងរហ័សនៅក្រោមរដ្ឋបាលថ្មី។ ទន្ទឹមនឹងនោះលោក...
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានយល់ព្រមកាលពីថ្ងៃអាទិត្យ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថាប្រទេសរបស់ពួកគេនឹងបន្តធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា ក៏បានប្រាប់លោក Yoon ថា ទីក្រុងតូក្យូ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីជាប្រធាននៃកិច្ចចរចាត្រីភាគី...
ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាអំពីការចរចាប្រាក់ឈ្នួលសម្រាប់កម្មករលើកទី៤ នាថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលបង្ហាញថាភាគីសហជីពរក្សាតួលេខចំនួន២១៥ដុល្លារ ខណៈភាគីនិយោជកចំនួន២០១ដុល្លារ ៕