ហុងកុង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៦រ៉ិចទ័រ វាយប្រហារដែនកោះ មីដាណាវ របស់ប្រទេសហ្វីលីពីន ។ មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ ហៅកាត់ថា GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារដែនកោះ មីនដាណាវ ប្រទេសហ្វីលីពីន នៅវេលាម៉ោង១១និង២១នាទីថ្ងៃពុធនេះ ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះដែលមានជម្រៅ១២៩,៩គីឡូម៉ែត្រ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការ ចាក់ដោយឥតគិតថ្លៃ ដើម្បីសង្គ្រោះជីវិតពីសេចក្តីស្លាប់ ដែលបណ្តាលមកពីជំងឺមហារីក មាត់ស្បូននៅកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ ការប្រកាសដាក់បញ្ចូល ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូស ដល់កុមារីម្នាក់ៗ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៤ តុលា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្ដរស័ក្ដិថ្នាក់ «នាយឧត្តមសេនីយ៍» ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សន្សំបានថវិកាជាតិជាង ២០០លានដុល្លារ ពីការព្យួរចោលគម្រោងការងារ ដែលមិនចាំបាច់ តាមបណ្ដាក្រសួង ស្ថាប័នមួយចំនួន ។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃ៥ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងគិតគូរ និងយកចិត្តទុកដាក់ផ្ដល់ប្រាក់បៀវត្ស ដល់គរុសិស្ស ដោយយកតាមមូលដ្ឋាន បៀវត្ស សរុបគុណនឹង៧០ភាគរយ ។ ក្នុងឱកាសអញ្ជើញអបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃ៥...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានសម្រេចប្រគល់ភារៈកិច្ចចំនួន៣ ក្នុងវិស័យទេសចរណ៍ឲ្យលោក ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសជាអ្នកមើលការខុសត្រូវ។ ភារៈកិច្ចទាំង៣នោះរួមមាន៖ ១- ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ។ ២- ត្រូវរៀបចំសមាសភាព គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ...
ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបញ្ជាឲ្យជ្រើសរើសនាយកសាលារៀននៅទូទាំងប្រទេស ត្រូវតែមានសមត្ថភាពក្នុងការគ្រប់គ្រងសាលា ព្រោះជាអ្នកគ្រប់គ្រងផ្ទាល់ ។ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវគិតនិងយកចិត្តទុកដាក់ និងជួយ...
ប៉េរ៉ូត៖ គេហទំព័រ Al-Manar English បានរាយការណ៍ថា អគ្គលេខាធិការ Hezbollah របស់ប្រទេសលីបង់ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនស៊ីរី។ នៅក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកខួបកំណើតរបស់ព្យាការី Mohammad ក្នុងទីក្រុងប៉េរ៉ូត កាលពីថ្ងៃចន្ទ លោក Nasrallah...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមសហ គមន៍អ៊ីស្លាម នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង ដើម្បីទប់ស្កាត់ការប្លន់ ការគំរាមកំហែង និងការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោកបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសក្នុងតំបន់ ការលួចប្រេងរបស់ប្រទេសស៊ីរី និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើប្រទេសទាំងអស់ក្នុងពិភពឥស្លាម ជាពិសេសប្រទេសក្នុងតំបន់រួបរួមគ្នា...
គៀវ៖ សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលបានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ភាគរយនៃដំណាំពីការប្រមូលផលនៅឆ្នាំនេះ។ លោក Shmyhal ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ប្រហែល ២៥ ភាគរយនៃគ្រាប់ធញ្ញជាតិ ដែលប្រមូលបាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង យើងត្រូវការនាំចេញដែលនៅសល់”។ លោក Shmyhal បានលើកឡើងថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមរយៈបណ្តាប្រទេសសហភាពអឺរ៉ុប...