ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីរំពឹងថា ទៅថ្ងៃអនាគត អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនង រវាងកងទ័ព និងកងទ័ព ឱ្យកាន់តែជិតស្និទ្ធ ។ ការបង្ហាញក្តីរំពឹង របស់សម្តេចនាយករដ្ឋមន្ត្រី បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe)...
ភ្នំពេញ ៖ រដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធថ្មីDCTSជំនួស GSPដល់កម្ពុជា ដើម្បីគាំទ្រកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព។ តាមរយៈសេចក្ដីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ តុលា បានគូសបញ្ជាក់ថា «រដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries...
បរទេស ៖ យោងតាមការត្រួតពិនិត្យចំនួនប្រជាជន ពិភពលោក ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១៥ នៅលើពិភពលោក ក្នុងការស្លាប់ដោយកាំភ្លើង ជាមួយនឹងមនុស្សចំនួន ២.៨០៤ នាក់ដែលត្រូវបាន សម្លាប់ដោយកាំភ្លើងក្នុងឆ្នាំ ២០១៩ ឬ ៣,៩១ នាក់ក្នុងចំណោមប្រជាជន ១០០.០០០នាក់ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែតុលា...
ពោធិសាត់រះ រដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ បានទទួលអំណោយ ដ៍ថ្លៃថ្លាអង្ករចំនួន ១០០ តោនពីសម្តេចតេជោហ៊ុន សែន ប្រធានគណះបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីប្រគល់និងទទួលនោះបានធ្វើឡើងនៅរដ្ឋបាលខេត្តពោធិសាត់ក្រោមអធិបតីភាពលោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិសាត់។...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅ រួមនឹងក្លឹបកំសាន្តនៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ ឲ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។ ការជំរុញរបស់លោក ឃួង ស្រេង បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា អំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេស ផ្នែកកសិកម្ម ទៅដល់ប្រទេសគុយបា ។ ការលើករបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា...
ភ្នំពេញ៖ ទន្ទឹមនឹងការកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមក លោក ឆាយ ឫទ្ធិសែនរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងត្រូវបន្តបង្កើនស្នាដៃបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទ...
វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានទូរស័ព្ទ ទៅកាន់សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីធានាពួកគេឡើងវិញថា ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែននឹងបន្តដដែល ប៉ុន្តែសេតវិមាន បានព្រមានថា វាអាចនឹងអស់ ក្នុងរយៈពេលជាច្រើនខែ...
ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី៤ ខែតុលានេះបានបញ្ជាក់ថា ពិធីបុណ្យអុំទូកនេះមានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និង នៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។ រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់សាធារណជន...
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ – ២០២៨ ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនេះ ឱ្យបានទូលំទូលាយក្នុងស្មារតី ជំរុញការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ...