ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសបដិសេធចំពោះការបង្ហោះចែកចាយតាមបណ្តាញសង្គមថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ ឲ្យប្រជាពលរដ្ឋ ហើយដោយគ្រាន់តែតម្រូវឲ្យចុចតំណភ្ជាប់( link )ប៉ុណ្ណោះ។ ក្រោយឃើញចែកចាយចំពោះព័ត៌មាននេះភ្លាម លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនទុកយូរឡើយដោយចេញមកបដិសេធតែម្តង នារាត្រីថ្ងៃ២៥ តុលា នេះ។ ចំពោះខ្លឹមសារបដិសេធមានន័យថា មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។...
ថ្ងៃនេះគឺជាថ្ងៃទី ២៥ ខែតុលា ជាថ្ងៃដែលប្រជាជនចិនគ្រប់រូបត្រូវចងចាំ។ នៅថ្ងៃទី ២៥ ខែតុលាឆ្នាំ១៩៥០ កងទ័ពស្ម័គ្រចិត្តប្រជាជនចិនបានចេញទៅប្រយុទ្ធនៅកូរ៉េខាងជើង ហើយនាំមកវិញនូវ ជ័យជម្នះជាទីមោទនភាព ពួកគេបានចាប់ ផ្តើមធ្វើសង្រ្គាមជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក។ ក្រោយមក ថ្ងៃនេះត្រូវបានគេកំណត់ថាជាទិវារំលឹកខួបជ័យជម្នះ សង្គ្រាមមួយនេះ ។ សង្គ្រាមស៊ីវិលកូរ៉េបានផ្ទុះឡើងនៅខែមិថុនាឆ្នាំ១៩៥០ ហើយសហរដ្ឋអាមេរិកបានឆ្លៀតឱកាសធ្វើសង្រ្គាមវាយលុកកូរ៉េខាងជើង។ ដោយមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតពីរដ្ឋាភិបាលចិន យោធាអាមេរិកបានឆ្លងកាត់ “ប៉ារ៉ាឡែលទី ៣៨”...
ពេលថ្មីៗកន្លងទៅនេះ កប៉ាល់ស៊ីវិលពីរគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីន បានសម្រុកចូលទៅក្នុងដែនទឹកតាមតែទំនើងចិត្ត ដែលជាប់នឹងថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ប្រទេសចិន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានបើកបុកនាវាឆ្មាំសមុទ្រចិន ដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុនិងទូកនេសាទចិន ដែលកំពុងដំណើរការជាប្រក្រតី ។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគីហ្វីលីពីនថែមទាំងបានទម្លាក់កំហុសនិងស្ដីបន្ទោសប្រទេសចិនថា មានចេតនាបង្ករឿងហេតុ ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ភ្លាម ដែលបានថ្កោលទោសសកម្មភាពអនុវត្តច្បាប់របស់ប្រទេសចិនសម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ខ្លួន អាមេរិកបានប្រើ«សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិក និងហ្វីលីពីន»ដើម្បីផ្តល់ការគាំទ្រដល់សកម្មភាពល្មើសច្បាប់...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោកស្រី ស្រេតថាថាវីស៊ីន បាននិយាយថា ប្រទេសថៃគ្រោងនឹងពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ ដែលជាគម្រោងទង់ជាតិទ្វេភាគីក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន។ ថៃនឹងបង្កើតប្រព័ន្ធផ្លូវដែកពីទីក្រុងបាងកក ទៅកាន់ខុនកែន ណងខៃ ហើយពង្រីកផ្លូវទាំងអស់ទៅកាន់ប្រទេសចិន ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នេះបើតាមការលើកឡើងរបស់លោក ស្រេតថា ក្នុងអំឡុងកិច្ចពិភាក្សាផ្ទាល់អំពីអនាគតឆ្នាំ២០២៤ របស់ប្រទេសថៃ។ រាជធានីខេត្តចំនួនពីរនៃខេត្ត Khon Kaen...
ម៉ានីល ៖ ការិយាល័យរតនាគារ បាននៅថ្ងៃពុធនេះថា រដ្ឋាភិបាលហ្វីលីពីន បានព្យាករណ៍ឱនភាពថវិកា ចំនួន ២៥០,៩ពាន់លានប៉េសូ (៤,៤២ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែកញ្ញា ៣៩,៦ភាគរយខ្ពស់ ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។ ការិយាល័យបានឲ្យដឹងថា នោះបាននាំឱនភាពថវិកា ពីឆ្នាំទៅបច្ចុប្បន្នដល់ ៩៨៣,៥ពាន់លានប៉េសូ (១៧,៣ ពាន់លានដុល្លារ) ធ្លាក់ចុះ ២,៨៩...
តូក្យូ ៖ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ បានចាប់ផ្តើមការត្រួតពិនិត្យសុវត្ថិភាព លើកដំបូងរបស់ខ្លួន លើការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ដោយប្រទេសជប៉ុន ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ ចាប់តាំងពីវាបានចាប់ផ្តើមនៅក្នុងខែសីហា។ ក្រុមការងាររបស់ IAEA មានការចូលរួមពីអ្នកជំនាញមកពីប្រទេសចំនួន ១១ រួមទាំងប្រទេសចិន និងរុស្ស៊ី ដែលបានរិះគន់យ៉ាងខ្លាំងចំពោះការបង្ហូរចេញ និងដាក់បម្រាមលើការ នាំចូលអាហារសមុទ្ររបស់ជប៉ុន។ រដ្ឋាភិបាលជប៉ុន...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសម្តែងការខ្នះខ្នែង ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងចិន-អាមេរិក ដែលបែកបាក់ដោយនិយាយ នៅក្នុងសារទៅកាន់អង្គការ មិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំង មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងភាពខុសគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។ យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរផ្លូវការបានឱ្យដឹងថា ទំនាក់ទំនងចិន និងអាមេរិក គឺមានសារៈសំខាន់ ចំពោះសន្តិភាពពិភពលោក និងជា “ជោគវាសនារបស់មនុស្សជាតិ”...
បរទេស ៖ ក្រុមជំនួយដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសគឺ Save the Children បាននិយាយថា យ៉ាងហោចណាស់មានកុមារ ២.០០០ នាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាក្នុងរយៈពេល ១៧ ថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារម្សិលមិញនេ ប្រទេសចិន បានប្រកាសដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាទីប្រឹក្សារដ្ឋ ដែលនេះជាការទម្លាក់មុខតំណែងមេដឹកនាំជាន់ខ្ពស់ជាលើកទី២ក្នុងរយៈពេល៣ខែមកនេះ ។ គួរបញ្ជាក់ថា លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវបានដកហូតតំណែងជាទីប្រឹក្សារដ្ឋរបស់គាត់ផងដែរកាលពីថ្ងៃអង្គារ ។...