ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា...
ដាម៉ាស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ប្រទេសស៊ីរី និងលីបង់ បានរួមគ្នាថ្កោលទោស ចំពោះការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប និងបានអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានបណ្តាលឲ្យ មនុស្សស្លាប់យ៉ាងច្រើន ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី ឈ្មោះថា SANA...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា យោធាបានឲ្យដឹងថា នៅថ្ងៃអង្គារនេះ អាជ្ញាធរកូរ៉េខាងត្បូង បានឃាត់ទុកនាវារបស់កូរ៉េខាងជើង ចំនួន១គ្រឿង ដែលដឹកមនុស្សហើយគេជឿថា កំពុងស្វែងរកការធ្វើចំណាកស្រុក ដោយចេញពីទឹកដី នៃប្រទេសឯកោមួយនេះ ។ អគ្គសេនាធិការចម្រុះបានឲ្យដឹងថា នាវាធ្វើអំពីឈើតូចចំនួន១គ្រឿងត្រូវបានបញ្ឈប់ការធ្វើដំណើរដោយចេញពីទីក្រុង Sokcho ភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានគេប្រទះឃើញ នៅជិតខ្សែបន្ទាត់ព្រំដែនភាគខាងជើង...
កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សូមរំលឹកថា រោងចក្រ...
ភ្នំពេញ ៖ ថ្លែងក្នុងវេទិការបស់ប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា មនុស្សមិនអាចរស់នៅលើកោះ ពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុំព័ទ្ធទៅដោយសមុទ្រ នៃភាពក្រីក្រនោះទេ។ នាឱកាសអញ្ជើញចូលរួមសន្និសិទអន្តរជាតិ ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន លើទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ក្រោមអធិបតីភាពលោក វ៉ាង...
អ៊ុយក្រែន រំពឹងទទួលបានកញ្ចប់ ជំនួយថ្មី១៨ពាន់លានអឺរ៉ូពី EU នៅឆ្នាំក្រោយhttps://dap-news.com/?p=367534 ឆេះនាវាដឹកប្រេង នៅហ្វីលីពីន បណ្តាលឲ្សស្លាប់ មនុស្ស២នាក់ និង២នាក់ ទៀតកំពុងបាត់ខ្លួនhttps://dap-news.com/?p=367543 អាមេរិក ព្រមានជាថ្មីថា ខ្លួននឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធ បន្ទាប់ពីឧប្បត្តិហេតុប៉ះទង្គិចជាមួយនាវាចិន នៅសមុទ្រចិនខាងត្បូងhttps://dap-news.com/?p=367576 ពិឡុតម្នាក់ដែលមានបញ្ហាផ្លូវចិត្ត ប៉ុនប៉ងធ្វើឱ្យយន្តហោះ ដែលដឹកអ្នកដំណើរពេញ ឱ្យធ្លាក់https://dap-news.com/?p=367604 ប្រកាសអន្តរក្រសួង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែតុលា បានជួបពិភាក្សាការងារជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាទីស្តីការក្រសួង។ ក្នុងជំនួបនោះភាគីអាល្លឺម៉ង់ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ជាមួយក្រសួងការងារលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីជំរុញបង្កើនប្រសិទ្ធភាពនិងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា។ ក្នុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួនដែលបានជួយជ្រោមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។...
ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកណ្តាលទទួលបន្ទុកកិច្ចការបរទេសបានឲ្យដឹងថា ប្រទេសចិន និងជប៉ុន គួរតែនាំយកទំនាក់ទំនងរបស់ពួកគេត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍន៍ដ៏ល្អ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅក្នុងពិធីទទួលស្វាគមន៍ខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុន កាលពីថ្ងៃចន្ទនៅទីក្រុងប៉េកាំង ហើយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yasuo Fukuda បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក វ៉ាង យី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះវត្តមាន របស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូ តំណាងក្រុមហ៊ុនធំៗ របស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគ ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា ។ យោងតាម...
ហូឡង់៖ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rutte ដែលបានទៅបំពេញទស្សនកិច្ចមួយថ្ងៃទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឲ្យដឹងថា “ស្ថានការណ៍សោកនាដកម្មនៅតំបន់ហ្គាហ្សា អំពាវនាវឱ្យមានការផ្អាកមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជំនួយ ដែលត្រូវការច្រើនឆ្លងកាត់ដល់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា” ។ នៅទីក្រុងហ្សេរុយសាឡឹម លោក Rutte...