បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មនុស្សជាង ៦០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត និងជាង៩០០នាក់ទៀតបានរងរបួស បន្ទាប់ពីមីស៊ីលមួយគ្រាប់បានវាយប្រហារចំមន្ទីរពេទ្យ Al-Ahli Arab ក្នុងតំបន់ហ្គាហ្សា។ ប្រភពដដែលបានអះអាងទៀតថា ប្រជាជនប៉ាឡេស្ទីន រាប់រយនាក់កំពុងជ្រកក្នុងអគារ នេះនិងក៏ដូចជាអ្នកជំងឺដែលកំពុងទទួលការព្យាបាល ហើយមានការភ័យបារម្ភថាចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាងនេះបន្ថែមទៀតផងដែរ។ ទោះបីជាយ៉ាងណាក្តីអ៊ីស្រាអែល ដែលកំពុងតែបន្តធ្វើការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា បន្ទាប់ពីការលុកលុយយ៉ាងបង្ហូរឈាមដោយក្រុមហាម៉ាស់ បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារ និងបានចោទប្រកាន់ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនថា ជាអ្នកវាយលុកទីតាំងនេះ។ គួរឲ្យដឹងដែរថាអ្នកតំណាងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនម្នាក់...
បរទេស៖ បន្ទាប់ពីចាញ់ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី ១៤ ឧសភា និងសន្យាលាឈប់ពីឆាកនយោបាយ, ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានទៅវិស្សមកាលជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ។ យោងតាមសារព័ត៌មាន The Naiton ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Thanakorn Wangboonkongchana...
ពោធិសាត់ ៖ អភិបាល នៃ គណះអភិបាលខេត្តពោធិសាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខអាជីវករ លក់ដូរនៅក្នុងផ្សារសាមគ្គី ស្រុកក្រគរ ខេត្តពោធិសាត់។ ក្នុងឱកាសជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូន កូនក្មួយជាអាជីវករនាឱកាសនោះ លោកអភិបាលខេត្តពោធិសាត់បានណែនាំទៅដល់អ្នកទទួលខុសត្រូវម៉ៅការភាស៊ីផ្សារ...
ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធ របស់ក្រុមហាម៉ាស បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារទីក្រុង Tel Aviv និងក្រុងយេរ៉ូសាឡឹម ដោយគ្រាប់រ៉ុក្កែតផលិតក្នុងស្រុក ខណៈដែលរដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Antony Blinken បានវិលត្រឡប់ ទៅកាន់ប្រទេស អ៊ីស្រាអែលវិញ បន្ទាប់ពីដំណើរទស្សនកិច្ច...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលរបស់ថៃបាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃអង្គារបានជួបជាមួយប្រធានក្រុមហ៊ុនធំជាងគេរបស់ប្រទេសចិន ហើយបានអញ្ជើញនាយកក្រុមហ៊ុនរូបនោះឱ្យវិនិយោគលើអាជីវកម្មហិរញ្ញវត្ថុ និង រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកសេដ្ឋា និងគណៈប្រតិភូថៃ កំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង...
ភ្នំពេញ៖នៅថ្ងៃទី១៩ ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន ៤ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៥៩ កន្លែង ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនទាំងបួនដែលនឹងចូលរួមក្នុងវេទិកាការងារស្អែកនេះមានដូចជា៖ ផ្សារទំនើប AEON Mall...
ភ្នំពេញ ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិល បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងឡើងដល់កម្រិត4F ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា...
ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅហាណូយ នាថ្ងៃទី១៧ តុលា ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញានឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឲ្យកាន់តែមាន ប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណា ប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ។ គណៈកម្មាធិការជាតិនេះ មានលោក ស្វាយ ស៊ីថា ជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិក១០នាក់ទៀតដែលសុទ្ធសឹងជាអ្នកនាំពាក្យមកពីបណ្តាក្រសួងនានា៕
ឆ្នាំ ២០២៣ នេះជាខួប ១០ ឆ្នាំដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ។ ១០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា ដើម្បីជំរុញឱ្យការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេចបានគោលដៅដែលផ្តល់ផលប្រយោជន៍រួម ។ ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ«ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង«ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេននិងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព...