បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានត្រៀមជើងហោះហើរចំនួន ៣២ ដើម្បីនាំពលករថៃប្រមាណ ៥.៧០០ នាក់ ពីប្រទេសអ៊ីស្រាអែលមកវិញក្នុងខែតុលានេះ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីបានដឹកនាំកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលឆ្លើយតបរហ័សនៅក្រសួងការបរទេស ដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនពលករថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលបានកើនឡើងដល់ ២៨ នាក់ហើយ ខណៈលោកបានប្តេជ្ញាជម្លៀសពលករថៃទាំងអស់ចំនួន ៧.០០០នាក់ ដែលចង់ត្រឡប់ទៅវិញក្នុងខែក្រោយ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Thawee Sodsong...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចេញដំណើរពីទីក្រុងភ្នំពេញ ទៅកាន់រដ្ឋធានីប៉េកាំ នៃសាធារណៈរដ្ឋប្រជាមនិតចិន ដើម្បីចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣...
“មនុស្សជាច្រើននៅទីក្រុងហ្កាហ្សា កំពុងបើកឡានចាកចេញពីទីក្រុង ប៉ុន្តែតាមពិតទៅ ពួកគេក៏មិនដឹងថាត្រូវទៅទីណាដែរ។ ស្ថានការណ៍ពិតជាពិបាកពិពណ៌នាបាន ហើយប្រជាជនជាច្រើនរត់ចេញពីស្រុកដំណើតរបស់ខ្លួន។ល។” នេះជាដំណឹងដែលអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្សាយពីទីក្រុងហ្កាហ្សាកាលពីថ្ងៃទី១៣ខែតុលា។បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជុំនេះ បានអូសបន្លាយរយៈពេលមួយសប្តាហ៍ហើយ ដែលបណ្តាលឱ្យភាគីទាំងពីរមានមនុស្សជាង៣៥០០នាក់បានស្លាប់បាត់បង់ជីវិត។ អង្គការសហប្រជាជាតិបានព្រមានថា ស្ថានការណ៍មនុស្សធម៌នៅហ្កាហ្សា កំពុងមានភាពកាន់តែអាក្រក់ខ្លាំងយ៉ាងឆាប់រហ័ស។ ហេតុអ្វីបានជាការប៉ះទង្គិចប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងម្តងហើយម្តងទៀត?មូលហេតុគឺដោយមកពីគោលបំណងរបស់ប៉ាឡេស្ទីនដែលចង់បង្កើតរដ្ឋដ៏ឯករាជ្យមិនអាចសម្រេចបានក្នុងរយៈពេលយូរ ហើយភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីន រងទុក្ខនោះមិនដែលត្រូវបានកែតម្រូវទេ។ ការផ្ទុះឡើង...
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅភូមិភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីរកទីទួលមានសុវត្ថិភាព ។ សូមបញ្ជាក់ផងដែរថា សាធារណជនដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៣ សូមមេត្តារកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន ដោយសារជំនន់ទឹកភ្លៀងបានបង្កការជនលិចផ្លូវជាតិលេខ៣...
ដើម្បីបង្ហាញសមិទ្ធផលដែលសម្រេចបានដោយការកសាងរួមគ្នានៃ “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ពង្រឹងការយល់ដឹងរបស់សហគមន៍អន្តរជាតិ ជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃការកសាងរួមគ្នានៃ “ខ្សែក្រវាត់ និងផ្លូវ” និងធ្វើឱ្យ “ខ្សែក្រវាត់និងផ្លូវ” ផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី១០ ខែតុលាបានចេញផ្សាយសៀវភៅស “រួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៖ ការអនុវត្តដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ”។សៀវភៅសចែកជាប្រាំផ្នែកបន្ថែមលើសេចក្ដីផ្ដើម និងសេចក្តីបញ្ចប់។ ១.មានប្រភពមកពីប្រទេសចិន និងជារបស់ពិភពលោក ពិភពលោកសព្វថ្ងៃនេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ហើយការអភិវឌ្ឍន៍អរិយធម៌របស់មនុស្សលោកកំពុងប្រឈមមុខនឹងបញ្ហា និងការប្រកួតប្រជែងកាន់តែច្រើនឡើងៗ។ ប្រទេសចិនផ្តោតលើអនាគតជោគវាសនា...
ថ្ងៃទី១២ ខែតុលា វេទិកាប្រព័ន្ធសារព័ត៌មានវីដេអូទូទាំងពិភពលោកលើកទី១១ ដែលផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Sun Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមវេទិកា ព្រមទាំងបានថ្លែងសុន្ទរកថា ។ លោក Grégoire Ndjaka ប្រធានប្រតិបតិ្តនៃសហព័ន្ធវិទ្យុផ្សាយសំឡេងអាហ្រ្វិក លោក...
ថ្ងៃទី១២ខែតុលា លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកយកព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍ប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងតួនាទីរបស់ប្រទេសចិន។ លោកWang Wenbinបានថ្លែងថា ភាគីចិនមានការឈឺចិត្តយ៉ាងខ្លាំងចំពោះករណីដែលភាពកាន់តែតានតឹងឡើងនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនាពេលបច្ចុប្បន្នបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងមានការបារម្ភយ៉ាងខ្លាំងចំពោះភាពអាក្រក់ខ្លាំងនៃស្ថានការណ៍សន្តិសុខនិងមនុស្សធម៌របស់ប៉ាឡេស្ទីន ក៏ដូចជាករណីដែលការឡើងកម្តៅនៃការប៉ះទង្គិចបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោកWang Wenbinបានលើកឡើងថា ភារកិច្ចចម្បងនាពេលនេះគឺត្រូវឈប់បាញ់គ្នាភ្លាម ដើម្បីការពារជនស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ឱ្យបានទាន់ពេលវេលាដល់ប្រជាជនប៉ាឡេស្ទីន។ គន្លឹះនៃការបំបែកវដ្ដក៏អាក្រក់នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺត្រូវត្រឡប់ទៅរកមូលដ្ឋាននៃ”ផែនការប្រទេសពីរ” ហើយចាប់ដំណើរការការចរចាសន្តិភាពឡើងវិញ និងបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដើម្បីសម្រេចបាននូវការរួមរស់នៅដោយសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ លោកWang Wenbinបានកត់សម្គាល់ថា...
ថ្ងៃទី១៣ ខែតុលា ពិធីសំណេះសំណាលដើម្បីអបអរសាទរខួបមួយឆ្នាំនៃការចាក់ផ្សាយកម្មវិធី«បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីនេះ ព្រមទាំងបានសំណេះសំណាលជាមួយតំណាងនៃស្ថាប័នពាក់ព័ន្ធបក្សនិងរដ្ឋ អ្នកជំនាញ បញ្ញវន្តនិងសមាជិកសំខាន់ នៃក្រុមផលិតកម្មវិធីដើម្បីផ្តល់គំនិតថ្មីដល់ការប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មីនៃកម្មវិធីយកបទសម្ភាសន៍នេះ ។ សូមបញ្ជាក់ថា កម្មវិធី« បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»បានចាប់ផ្តើមចាក់ផ្សាយមុននឹងបើកធ្វើសមាជបក្សកុម្មុយនីសចិនលើកទី២០ គិតរហូតដល់ខែ១០ឆ្នាំនេះ បានចាក់ផ្សាយកម្មវិធីសរុប៤៧ភាគ ដែលបានយកបទសម្ភាសន៍ជាមួយអ្នកនយោបាយសំខាន់ៗអន្តរជាតិចំនួន៤១រូប នៅទូទាំងពិភពលោក...