បរទេស៖ យោងតាមការចេញផ្សាយ របស់ RT មេដឹកនាំប្រទេសបេឡារូស លោកប្រធានាធិបតី Alexander Lukashenko បានព្រមានអាមេរិកសាជាថ្មី ថាការដឹកជញ្ជូនមីស៊ីល ចំងាយឆ្ងាយទៅឲ្យអ៊ុយក្រែន ជាបន្តបន្ទាប់នោះនឹងអាចនាំឲ្យ កើតចេញជាសង្គ្រាមនុយក្លេអ៊ែរ ជាមិនខាន។ ប្រភពដដែល បានសរសេរទៀតថា កាលពីខែកកន្លមករដ្ឋាភិបាលរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានឈានទៅដល់ការសម្រេចចិត្តអនុម័តក្នុងការផ្គត់ផ្គង់មីស៊ីលបាញ់ចំងាយឆ្ងាយ ATACMS ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់និស្សិត ឬពលរដ្ឋខ្មែរ កំពុងរស់នៅប្រទេសអ៊ីស្រាអែល ត្រូវស្តាប់តាមការណែនាំ និងអនុវត្តន៍តាមវិធានការចាត់ចែងរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីរក្សាសុវត្ថិភាព។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្រោយមានហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយក៏មានពលរដ្ឋខ្មែរ ចំនួន...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើង ក្រោយហេតុការណ៍ វាយប្រហារ ដោយក្រុមហាម៉ាស នៅអ៊ីស្រាអែល ថាគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយដែលត្រូវស្តីបន្ទោស ចំពោះការផ្ទុះហឹង្សា ចុងក្រោយបំផុត រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនោះ ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី...
បរទេស៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កាសែត RT បានរាយការណ៍ចំនួន នៃអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារដោយក្រុមហាម៉ាស បានកើនឡើងដល់៣០០នាក់ ហើយ។ របាយការណ៍ ដែលត្រូវបានដកស្រង់ចេញពី Jerusalem Post ខណៈដែលមីស៊ីលជាច្រើន នៅតែបន្តវាយប្រហារ ចេញពីតំបន់ Gaza Strip ចូលក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល នៅឡើយ។ គួរឲ្យចាប់អារម្មណ៍ ក្រុមតាលីបង់...
បរទេស៖ ក្រោយការវាយប្រហារ ទាំងគួរឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃសៅរ៍ ដោយក្រុមហាម៉ាស លើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថាប្រទេសរបស់ខ្លួន កំពុងស្ថិតនៅក្នុងសង្គ្រាមហើយ។ យោងតាមការចេញផ្សាយរបស់ RT លោក Netanyahu បានពោលថា៖ ពលរដ្ឋនៃអ៊ីស្រាអែល ទាំងអស់ នៅពេលនេះយើងកំពុងស្ថិតនៅក្នុងសង្គ្រាម ហើយប៉ុន្តែយើងនឹងយកជ័យជំនះ...
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថាមាននិស្សិតខ្មែរម្នាក់ ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលបានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។ សូមជម្រាបជូនថា ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
Breaking News: យោងតាមសារព័ត៌មាន រ៉យទ័រ ផ្សាយមុននេះបន្តិចបានដឹងថា មនុស្សជាង 100 នាក់ បានស្លាប់នៅអ៉ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏រន្ធត់របស់ ពួកហាម៉ាស ក្នុងទីប្រជុំជន។ យោងតាម សេចក្តីថ្លែងការណ៍ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានអោយដឹងថា មានប្រជាពលរដ្ឋខ្មែរ ចំនួនប្រមាណ ៤៥០នាក់ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅ និងសិក្សានៅប្រទេស អ៉ីស្រាអែល។
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័របានឲ្យដឹងថា សេតវិមានកំពុងរៀបចំផែនការក្នុងការទទួលស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតីចិន Xi Jinping មកកាន់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាក្នុងនោះសេតវិមានក៏នឹងរៀបចំជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីអាមេរិក Joe Biden ជាមួយនឹងលោក Xi ផងដែរក្នុងប្រធានបទដើម្បីស្តារនិងធ្វើឲ្យស្ថេរភាពឡើងវិញចំពោះបញ្ហារកាំរកូសទាំងឡាយរវាងគ្នានាពេលកន្លងមក។ ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបញ្ហាមួយចំនួនរួមមានទាំងបញ្ហានៃកោះតៃវ៉ាន់ ដើមកំណើតនៃជំងឺរាតត្បាត COVID-19 ការចោទប្រកាន់ពីចារកម្ម បញ្ហាសិទ្ធិមនុស្ស និងពន្ធពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀតផងដែរ។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីពិសេសលើរបាយការណ៍របស់កាសែតនេះទេហើយអ្នកនាំពាក្យរបស់ស្ថានទូតម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ប្រទេសទាំងពីរនៅតែស្ថិតក្នុងការបន្តទំនាក់ទំនងគ្នានៅឡើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេនីលោក Vahagn Khachaturyan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសរបស់លោកកំពុងសម្លឹងមើលកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយបារាំង។ បច្ចុប្បន្នគេបានដឹងហើយថារដ្ឋាភិបាលទីក្រុង Yerevan គឺជាសមាជិកនៃប្លុកសេដ្ឋកិច្ច និងយោធាដែលដឹកនាំដោយទីក្រុងមូស្គូ។ ថ្នាក់ដឹកនាំអាមេនីថ្មីៗនេះបានធ្វើការស្តីបន្ទោសរុស្ស៊ីបន្ទាប់ពីតំបន់ផ្តាច់ខ្លួន Nagorno-Karabakh ដឹកនាំដោយជនជាតិអាមេនីត្រូវបានប្រទេស Azerbaijan ដណ្តើមយកមកវិញកាលពីខែមុន។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូក៏បានទទូចនៅសប្តាហ៍នេះថាខ្លួនបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហានេះដោយចង្អុលបង្ហាញថាជាក់ស្តែងរដ្ឋាភិបាលទីក្រុង Yerevan បានទទួលស្គាល់អធិបតេយ្យភាពរបស់ Baku លើតំបន់នេះរួចហើយ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក កើត...