ក្រុមមន្រ្តី ស្វាគមន៍វត្តមាន ក្រុមហ៊ុន Coverge Cloud នាំបច្ចេកវិទ្យា Cloud ដំបូងគេ នៅកម្ពុជាភ្នំពេញ៖ ក្រុមមន្រ្តីរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានសម្តែងនូវការអបអរសារទចំពោះវត្តមាន ក្រុមហ៊ុន Coverge Cloud ដែលបាននាំមកបច្ចេកវិទ្យាក្លោដ ដំបូងនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពការងារ។ លោកស្រី...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារ តាមអាកាសដ៏ប្រល័យរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Bureij នៅតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Kanaani បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ឲ្យដឹងថា “ការបំផ្លិចបំផ្លាញជំរំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សា ជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឧក្រិដ្ឋកម្ម និងការសម្លាប់”...
ភ្នំពេញ ៖ លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំ ក្រុមការងារ ផ្នែកថាមពល និង ធនធានរ៉ែ (ក្រុម “ញ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការរួមគ្នា...
ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ វិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំដល់កម្លាំង ប៉ូលិសទាំងអស់ ពិសេសកងកម្លាំង នៃអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឲ្យដាក់កងកម្លាំង ដើម្បីរឹតបន្តឹងច្បាប់ ចរាចរផ្លូវគោកនោះទេ ។ ការណែនាំខាងលើនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញពន្យល់ថា ដើម្បីសម្រួលដល់សិស្សានុសិស្ស បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាន់ពេលវេលា ។...
ដាម៉ាស់ ៖ ស្ថានីយ៍វិទ្យុគាំទ្ររដ្ឋាភិបាល បានរាយការណ៍ថា ការផ្ទុះមួយបានកក្រើកមូលដ្ឋានយោធា អាមេរិកនៅក្នុងខេត្តហាសាកា ភាគឦសានប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ យោងតាមវិទ្យុ Sham FM បានឱ្យដឹងថា ការផ្ទុះនេះត្រូវបានគេឮនៅឯមូលដ្ឋានយោធា សហរដ្ឋអាមេរិក ដែលមានទីតាំងនៅតំបន់សាដាឌី ក្នុងអ្វីដែលហាក់ដូចជា ការវាយប្រហារ ដោយយន្តហោះដ្រូន ។...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងខែនេះ នេះបើតាមសារព័ត៌មាន TSN.ua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina ។ លោកស្រី Stefanishina បានឲ្យដឹងថាក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោកស្រី von der...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារវិស័យធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារ Korea Eximbank ដឹកនាំដោយលោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៉ានី បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតិជូនសម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើ «ពិធីសារទី២» ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពី«ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល (DTA)។ តាមរយៈសេចក្ដីប្រកាសរួម នាថ្ងៃទី២ វិច្ឆិកា បានឲ្យដឹងថា ពិធីចុះហត្ថាលេខា «ពិធីសារទី២» នេះ ត្រូវបានចុះហត្ថលេខាដោយ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឲ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍន៍ ជាពិសេសការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនបានប្រសើរឡើង។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy...