ការ៉ាកាស ៖ អង្គការអាមេរិកឡាទីន និងការាបៀនបានប្រកាសពីការគាំទ្រ របស់ខ្លួនកាលពីថ្ងៃអាទិត្យ សម្រាប់ការអំពាវនាវរបស់ប្រទេសអារ៉ាប់ និងឥស្លាម សម្រាប់បទឈប់បាញ់ នៅតំបន់ហ្គាហ្សា ជំនួយមនុស្សធម៌ និងការបញ្ឈប់អាវុធ មិនឱ្យចូលអ៊ីស្រាអែល។ ប្លុកក្នុងតំបន់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្ព័ន្ធបូលីវ៉ារៀសម្រាប់ប្រជាជន នៃសន្ធិសញ្ញាពាណិជ្ជកម្មប្រជាជនអាមេរិក-អាមេរិករបស់យើង (ALBA-TCP) “ចូលរួមការបរិហារ និងការថ្កោលទោស” នៃការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកថា នៅពេលសម្តេចបានជួបនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នាឱកាសបំពេញទស្សនកិច្ច នៅកម្ពុជា គឺបានព្រមព្រៀងឯកភាពថា អំពីការឆ្លងកាត់ព្រំដែន ដោយមិនចាំបាច់ប្រើប៉ាស្ព័រ ដើម្បីឲ្យទេសចរណ៍ មកទស្សនាខេត្តសៀមរាប ។ ចំពោះវិស័យឯកជននេះ សម្តេចក៏បានលើកថា ការពង្រឹងវិសាលភាពប័ណ្ណព្រំដែន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា នឹងមិនមានការបង្កើត ប្រភេទពន្ធថ្មីនោះទេ ខណៈប្រភេទពន្ធដែលមានស្រាប់ មិនមានការដំឡើង អត្រានោះដែរ។ ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាថ្ងៃទី ១៣ ខែវិច្ឆិកា...
ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ខ្លាចាស់ រឿម វណ្ណៈ ក្លិបនាគនាំសំណាង សន្លប់ទឹកទី១ ក្រោមថ្វីដៃអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ ក្លិបតាឡីដំរីមានរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ១២ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើឲ្យអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ...
យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា អ៊ីស្រាអែលមាន “ផែនការប្រតិបត្តិការ” ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសលីបង់ ដើម្បីស្តារភាពស្ងប់ស្ងាត់ ចំពេលមានការកើនឡើង នូវភាពតានតឹង នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ។ កាលពីព្រឹកថ្ងៃអាទិត្យ កាំជ្រួចមីស៊ីល និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ត្រូវបានបាញ់ចេញពីប្រទេស លីបង់ឆ្ពោះទៅកាន់តំបន់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាចុះធ្វើអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ត្រឹមម្ដងគត់ក្នុងមួយឆ្នាំ លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ចតាមជាក់ស្ដែង ។ ក្នុងឱកាសអញ្ជើញបើក “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” នាថ្ងៃ១៣ វិច្ឆិកា សម្ដេចធិបតីមានប្រសាសន៍ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ...
បរទេស ៖ យោងតាមការដក ស្រង់របាយការណ៍ដោយ RT ការទូទាត់ការប្រាក់ របស់សហរដ្ឋអាមេរិក លើបំណុលជាតិ របស់វាត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងលើសពី១ទ្រីលានដុល្លារ ហើយលើមូលដ្ឋានប្រចាំឆ្នាំ គិតត្រឹមចុងខែតុលា នេះបើយោងតាមរបាយការណ៍របស់ Bloomberg ក្នុងសប្តាហ៍នេះ ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការគណនាគឺផ្អែក លើទិន្នន័យរតនាគារសហរដ្ឋអាមេរិក ដែលបង្ហាញពីសមតុល្យបំណុល ដែលមិនទាន់សងប្រចាំ ខែរបស់រដ្ឋាភិបាល...
បរទេស ៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាចិននឹងធ្វើសមយុទ្ធរួមគ្នា ជាមួយកងកម្លាំង របស់ព្រះរាជាណាចក្រកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម នៅខេត្តក្វាងទុងភាគខាងត្បូង ប្រទេសចិន នៅពាក់កណ្តាលដល់ចុងខែវិច្ឆិកា ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិចិនបានឱ្យដឹងថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សេតវិមានលោក Jake Sullivan បាននិយាយនៅថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃមុនប្រធានាធិបតី និងមេដឹកនាំចិន គ្រោងនឹងជួបប្រជុំគ្នាថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចង់បង្កើតទំនាក់ទំនងយោធា និងយោធាឡើងវិញជាមួយប្រទេសចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធរបស់ពួកគេ ដើម្បីចែករំលែកព័ត៌មានពេលវេលាជាក់ស្តែង ស្តីពីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺ “នៅក្នុងដំណាក់កាលចុងក្រោយ” ឆ្ពោះទៅរកការបាញ់បង្ហោះនៅចុងឆ្នាំ។ លោក Kihara បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូ បន្ទាប់ពីរៀបចំកិច្ចប្រជុំនិម្មិតជាមួយសមភាគីអាមេរិកលោក Lloyd Austin និងកូរ៉េខាងត្បូងលោក...