ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីពន្យាររយៈពេល ៦ខែនូវ “ចំនួនមានកំណត់” នៃច្បាប់ជំនួយរដ្ឋ ដើម្បីផ្តល់ឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប នូវភាពបត់បែនក្នុងការជួយក្រុមហ៊ុន ដែលកំពុងប្រឈមនឹងការឡើងថ្លៃថាមពល ដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋជាសមាជិក អាចរក្សាគម្រោងគាំទ្ររបស់ពួកគេ ដើម្បីគ្របដណ្តប់រយៈពេលកំដៅ ក្នុងរដូវរងារនាពេលខាងមុខជា សំណាញ់សុវត្ថិភាព ក្នុងករណីដែលក្រុមហ៊ុនមួយចំនួន បន្តរងផលប៉ះពាល់ដោយការរំខានផ្នែកសេដ្ឋកិច្ច” ដែលបណ្តាលមកពីជម្លោះ។ សហភាពអឺរ៉ុប...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ បន្ថែមនៃជំនួយយោធាដល់អ៊ុយក្រែន ដែលមានតម្លៃ ១០០លានដុល្លារអាមេរិក ខណៈដែលរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ស្ថិតនៅក្នុងទីក្រុងគៀវ សម្រាប់ដំណើរទស្សនកិច្ចមួយ ដើម្បីធានាដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក។ រួមបញ្ចូលនៅក្នុងការផ្តល់អាវុធនេះ គឺកាំជ្រួចប្រឆាំងយន្តហោះ Stinger ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់មួយ និងគ្រាប់រំសេវបន្ថែម កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០៥មីលីម៉ែត្រ, មីស៊ីល...
ប៉េកាំង៖ បន្ទាប់ពីកិច្ចប្រជុំកំពូល ដែលរំពឹងទុកយ៉ាងខ្លាំងរវាងលោកប្រធានាធិបតីលោក ស៊ី ជីនពីង និងសមភាគីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុន មានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងថា ការបង្កើនទំនាក់ទំនង ការសន្ទនា និងការពិគ្រោះយោបល់រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ តម្រឹមផលប្រយោជន៍រួម និងបន្ថែមភាពប្រាកដប្រជា ដែលត្រូវការច្រើនទៅនឹងទិដ្ឋភាពពិភពលោក ដែលកំពុងវិវត្ត។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ត្រូវបានគេមើលឃើញថាជាកម្លាំងស្ថិរភាព...
កូឡាឡាំពួរ៖ ប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសជនជាតិជប៉ុន ៧នាក់ដែលសង្ស័យថា បានធ្វើសកម្មភាពឆបោកតាមទូរស័ព្ទ ដែលកំណត់គោលដៅពលរដ្ឋ នៅក្នុងប្រទេសកំណើតរបស់ពួកគេ បន្ទាប់ពីបានឆ្មក់ចូលខុនដូក្នុងទីក្រុងកូឡាឡាំពួរ។ បុរសនោះមានអាយុចន្លោះពី ២៣ ទៅ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ពីបទល្មើសច្បាប់អន្តោប្រវេសន៍។ ប៉ូលីសបានឲ្យដឹងថា ពួកគេបានឆ្មក់ចូលផ្ទះល្វែងក្នុងរដ្ឋធានីម៉ាឡេស៊ី ហើយបានចាប់ខ្លួនជនសង្ស័យ ដកហូតទូរស័ព្ទ និងរបស់របរផ្សេងទៀត បន្ទាប់ពីត្រូវបានស្ថានទូតជប៉ុន ប្រាប់ឱ្យដឹងពីហេតុការណ៍នេះ។...
HELSINKI៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រតិបត្តិករ Teollisuuden Voima (TVO) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ការផលិតអគ្គិសនី នៅអង្គភាពនុយក្លេអ៊ែរហ្វាំងឡង់ Olkiluoto 3 (OL3) ត្រូវបានរំខានដោយសារតែ កំហូចរហាត់ទឹកនៅក្នុងរោងចក្រ ។ ការផលិតនៅ OL3 ត្រូវបានបញ្ឈប់នៅម៉ោងប្រហែល...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការសម្ពោធសមិទ្ធផលកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ នាថ្ងៃទី២២ វិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ពិសេសនៃខួប៣ខែនៃថ្ងៃកំណើត របស់រាជរដ្ឋាភិបាលថ្មី ក្រោយសម្តេចបានចូលកាន់តំណែង កាលពីថ្ងៃ២២ សីហា ។ បើតាមសម្តេចប្រកាស បន្ទាប់ពីចូលកាន់តំណែងហើយ...
បរទេស៖ នៅពេលដែលប្រទេសកូរ៉េខាងជើងបន្ធូរបន្ថយច្បាប់ Covid ហើយដូច្នេះលក្ខខណ្ឌ សម្រាប់ការនេសាទមានភាពប្រសើរឡើង ក្រុមហ៊ុននេសាទរបស់កូរ៉េខាងជើងបានកំណត់ដើម្បីបង្កើនប្រាក់ចំណូលជារូបិយប័ណ្ណបរទេសដោយការរត់ពន្ធផលិតផលសមុទ្រចេញទៅប្រទេសចិន។ ជាងនេះទៅទៀត ការហាមប្រាមរបស់ប្រទេសចិនលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន ចាប់តាំងពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានព្យាបាលរួចមក ក៏ជាឱកាសដល់ឧស្សាហកម្មនេសាទរបស់កូរ៉េខាងជើងផងដែរ។ នៅដំណាក់កាលដំបូងនៃប្រតិបត្តិការនេះ កូរ៉េខាងជើងស្វែងរកទិញប្រើប្រាស់ កប៉ាល់ដឹកទំនិញរបស់ចិន ហើយបន្ទាប់មកប្តូរទៅជាទូកនេសាទ។ កូរ៉េខាងជើងកៀងគរកម្មករនៅបរទេសរបស់ខ្លួនដើម្បីស្វែងរកទីផ្សារថ្មីសម្រាប់សំបកខ្យង និងក្តាម សូម្បីតែព្យាយាមរត់ពន្ធវាតាមរយៈទំនិញតាមផ្លូវអាកាស។ ប្រភពផ្សេងទៀតបានជូនដំណឹងថា សកម្មភាពខុសច្បាប់បែបនេះធ្វើឡើងដោយក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងយោធា ដែលត្រូវបានផ្តល់សិទ្ធិអំណាចដោយរដ្ឋាភិបាលកូរ៉េខាងជើងដើម្បីគ្រប់គ្រង និងលក់ផលិតផលសមុទ្រ។ ប្រភពបានបញ្ជាក់ថា...
កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង...