បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នា លើបទឈប់បាញ់បណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹកម៉ោង ក្នុងស្រុកនៅថ្ងៃសុក្រនេះ ។ ការប្រកាសដែលធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសកាតា ហើយ អ្នកនាំពាក្យក្រសួង ក៏បាននិយាយដែរថា ក្រុមហាម៉ាសនឹងដោះលែង ចំណាប់ខ្មាំងក្រុមទីមួយ ដែលមានចំនួន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានថា ស្ថានភាពនៅក្នុងតំបន់នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើក្រុមហាម៉ាស និង អ៊ីស្រាអែល បរាជ័យក្នុងការឈានដល់បទឈប់បាញ់ប្រកបដោយនិរន្តរភាព នេះបើយោងតាមសេចក្តី ថ្លែងការណ៍ចេញផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់។ ក្នុងអំឡុងពេលជំនួបជាមួយ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ក្នុងទីក្រុងប៉េរ៉ូត អ្នកការទូតកំពូលអ៊ីរ៉ង់ បានសរសើរបទឈប់បាញ់...
សៀមរាប ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួង ធនធានធម្មជាតិ និងបរិស្ថានឡាវ ដោយមានការចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃភាគីទាំងពីរ...
ហ្គាហ្សា៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល និងចលនាតស៊ូឥស្លាម ដែលកំពុងគ្រប់គ្រង តំបន់ហ្គាហ្សា (ហាម៉ាស់) បានបញ្ជាក់កាលពីថ្ងៃពុធ អំពីកិច្ចព្រមព្រៀង នៃបទឈប់បាញ់មួយ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រង ដោយមានជម្លោះរយៈពេល៤ថ្ងៃ ដើម្បីអនុញ្ញាត ឱ្យមានការផ្តល់ជំនួយ បន្ថែមទៀតដល់តំបន់ហ្គាហ្សាផងដែរ ដូចជាការដោះដូរចំណាប់ខ្មាំង អ៊ីស្រាអ៊ែល...
ULAN BATOR ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ (NEMA) បានឲ្យដឹងនៅល្ងាចថ្ងៃពុធថា មនុស្សយ៉ាងតិច ចំនួន៤៦នាក់ ដែលភាគច្រើនជាគង្វាលពនេចរ បានបាត់ខ្លួននៅក្នុងប្រទេស ម៉ុងហ្គោលីភាគខាងកើត ដោយសារតែព្រិលធ្លាក់ខ្លាំង និងព្យុះទឹកកក ។ទីភ្នាក់ងារ NEMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
កូឡាឡំាពួរ ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា គ្រោះទឹកជំនន់ បានបង្ខំឱ្យមនុស្ស ចំនួន២.២៩៤នាក់ ផ្លាស់ទីលំនៅនៅរដ្ឋឆ្នេរសមុទ្រ ដែលស្ថិតនៅភាគខាងកើត នៃប្រទេស គឺរដ្ឋ Terengganu គិតត្រឹមម៉ោង៣រសៀលម៉ោងនៅក្នុងស្រុកកាលពីថ្ងៃអង្គារ ក្រោយពីមានភ្លៀងធ្លាក់ ចុះខ្លាំងជាបន្តបន្ទាប់ ។ នាយកដ្ឋានសុខុមាលភាព សង្គម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ជាមួយអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ដើម្បីធ្វើការផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ជាគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ភ្នំពេញ ៖ បេក្ខជនដែលមានវ័យចាស់ជាងគេឈ្មោះ ហែម ស៊ីណាត អាយុ៥៨ឆ្នាំ បានប្រឡងធ្លាក់ក្នុងការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ។ បើតាមលិខិតបង្ហាញលទ្ធផលប្រឡងបាក់ឌុប សម្រាប់ខេត្តបន្ទាយមានជ័យ អ្នកស្រី ហែម ស៊ីណាត មានលេខបន្ទប់២០ និងអង្គុយតុលេខ៤៨៩ មិនបានជាប់នោះទេ(និទ្ទេសF)។ នេះជាឆ្នាំទី២សម្រាប់អ្នកស្រីហើយដែលបានពាក្យប្រឡងបំពេញវិជ្ជា ហើយបានធ្លាក់ទាំង២ឆ្នាំជាប់គ្នា ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញ ករណីស្ត្រីវ័យ២១ឆ្នាំម្នាក់ បានកើតជំងឺផ្តាសាយបក្សី ប្រភេទ (H5N1) បន្ទាប់ពីមានមាន់ងាប់ច្រើន ជាបន្តបន្ទាប់នៅផ្ទះ និងក្នុងភូមិ របស់ស្ត្រីរងគ្រោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនាថ្ងៃ២៤ វិច្ឆិកានេះបានឲ្យដឹងថា “មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន១ករណីទៀត កើតលើស្រ្តីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០% ។ នេះបើយោងតាមលិខិតរបស់គណៈរដ្ឋមន្រ្តីនាថ្ងៃ២២ វិច្ឆិកា ផ្សាយជាសាធារណៈដោយលោក នេត្រ ភត្រារដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃ២៣ វិច្ឆិកា ។ ការយល់ព្រមរបស់រាជរដ្ឋាភិបាលនេះ ក្រោយមានចំណាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...