ភ្នំពេញ៖ នៅថ្ងៃទី២៤ វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណៈ អំពីការបញ្ជៀសចរាចរនៅតាមបណ្តាផ្លូវមួយចំនួន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញ ៖ តាមរយៈលោក Fan Manjiang ទីប្រឹក្សាស្ថានទូតចិននិងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឲ្យជួយជម្រុញការហោះហើរត្រង់ពីចិន មកខេត្តព្រះសីហនុ ។ ក្នុងជំនួបសម្ដែងការសម ជាមួយលោក Fan Manjiangនាថ្ងៃ២៣ វិច្ឆិកា លោក គួច ចំរើន បានប្រាប់ថា...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបន្តការវាយលុករបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីបភ្លាមៗ បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី ដើម្បីដោះលែងចំណាប់ខ្មាំង។ លោក Eylon Levy អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងក្នុងអំឡុងសន្និសីទកាសែតថា “យើងកំពុងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស ជាសង្រ្គាមដែលត្រូវបានចាប់ផ្តើមជាមួយនឹងការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ហើយវានឹងបន្ត”។ លោក Levy បានលើកឡើងថា សង្រ្គាមនឹងចាប់ផ្តើមឡើងវិញភ្លាមៗ បន្ទាប់ពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលបានគ្រោងទុកនៅក្រោមកិច្ចព្រមព្រៀង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគាំទ្រការបង្កើត តំបន់មជ្ឈិមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ផ្សេងទៀត (WMDs)។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Li Song តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រាប់កិច្ចប្រជុំគណៈអភិបាលនៃទីភ្នាក់ងារនេះថា “មជ្ឈិមបូព៌ាមិនគួរត្រូវបានគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរនោះទេ នេះគឺជាការអំពាវនាវទូទៅពីបណ្តាប្រទេសនៅក្នុងតំបន់” ។ ថ្ងៃពុធ។...
ហ្សឺណែវ៖ ប្រធានអង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា កិច្ចប្រជុំនាពេលថ្មីៗនេះរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា នឹងមានឥទ្ធិពលវិជ្ជមានលើកិច្ចខិតខំ ប្រឹងប្រែងជាសកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ អគ្គលេខាធិការ WMO លោក Petteri Taalas បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួថា ការអភិវឌ្ឍន៍ជាវិជ្ជមាន ក្នុងអន្តរអន្តរកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ ដោយសារតួអង្គសំខាន់ ទាំងពីរ មានសក្តានុពលក្នុងការជំរុញ...
ភ្នំពេញ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈលោក Fan Manjiang ទីប្រឹក្សាស្ថានទូតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មីប្រចាំខេត្តព្រះសីហនុ បានស្នើសុំ ឱ្យជួយជំរុញការសាងសង់មន្ទីរពេទ្យ តំបន់នៅខេត្តព្រះសីហនុ ជាពិសេសជំរុញការសាងសង់ កំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលមានប្រវែងជាង២០គីឡូម៉ែត្រ។ ការស្នើសុំនេះ ធ្វើឡើងក្នុងពេលដែលលោកអភិបាលខេត្ត អនុញ្ញាតឱ្យលោក Fan Manjiang ទីប្រឹក្សាស្ថានទូត...