សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចូលរួមប្រារព្ធកម្មវិធី “យុគសម័យថ្មីនៃថាមពលអវកាស” ជាមួយអ្នកវិទ្យាសាស្ត្រ និងក្រុមគ្រួសាររបស់គាត់ ក្រោយពីកូរ៉េខាងជើង បានបង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យទៅកាន់គន្លងតារាវិថី ។ការបាញ់បង្ហោះមីស៊ីល Malligyong-1 របស់ក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ គឺជាការប៉ុនប៉ងលើកទី៣របស់ខ្លួនក្នុងការធានាដល់ចក្ខុវិស័យយោធានៅលើដែនអាកាស បន្ទាប់ពីបានបរាជ័យក្នុងខែឧសភា និងសីហា...
យេរូសាឡឹម/ដូហា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រ បានទទួលចំណាប់ខ្មាំងចំនួន១៣នាក់ដំបូងដែលត្រូវបានដោះលែងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការវាយតម្លៃផ្នែកវេជ្ជសាស្រ្តដំបូង ចំណាប់ខ្មាំងកំពុងត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលវិញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសបិទស្ថានទូតរបស់ខ្លួនជាអចិន្ត្រៃយ៍ក្នុងទីក្រុង New Delhi បន្ទាប់ពីអ្នកការទូតមុនអាណត្តិមុនដែលធ្វើការជាមួយរដ្ឋាភិបាលតាលីបង់បច្ចុប្បន្នមិនបានធានាការបន្តទិដ្ឋាការ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើគេហទំព័រ Xស្ថានទូតបាននិយាយថាក្រុមការងារកំពុងដំណើរការបិទដោយសារតែសម្ពាធឥតឈប់ឈរពីទាំងក្រុមតាលីបង់ និងរដ្ឋាភិបាលឥណ្ឌាដើម្បីបោះបង់ការគ្រប់គ្រងទីនេះ។ លោកFarid Mamundzay ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសឥណ្ឌា បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានបង្កឡើងដោយ បញ្ហាប្រឈមនូវភាពលំបាកជាប់លាប់ពីរដ្ឋាភិបាលឥណ្ឌា ។ គួរឲ្យដឹងដែរថាឥណ្ឌាមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ ហើយបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកបេសកកម្មស្នាក់នៅបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងឆ្នាំ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៤ឆ្នាំម្នាក់ទៀតហើយ ដែលកុមារីរូបនេះមានផ្ទះនៅក្បែរស្រ្តីវ័យ២១ឆ្នាំកើតជំងឺផ្តាសាយបក្សីកាលពីថ្ងៃ២៥ វិច្ឆិកា ក្នុងភូមិត្រពាំងឬស្ស៊ី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត៕
បរទេស ៖ សារព័ត៌មាន Financial Times បានរាយការណ៍ កាលពីថ្ងៃសុក្រ ម្សិលមិញ ដោយដកស្រង់សម្តី របស់មន្ត្រីម្នាក់របស់ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ របស់អ៊ីស្រាអែល ថាអ៊ីស្រាអ៊ែលបានទទួល របាយការណ៍លម្អិតមួយ ស្តីពីការវាយប្រហារ ដែលនឹងកើតឡើង ដោយក្រុមហាម៉ាស ភ្លាមៗ មុនពេលការវាយប្រហារ ពិតប្រាកដរបស់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីននៅថ្ងៃទី៧ខែតុលា...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានសិស្សនិស្សិត ចំនួន ១៧៨០នាក់ បានប្រឡងបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងនោះមាននិស្សិតស្រី ចំនួន ៣០៨នាក់។ ការប្រឡងបញ្ចប់ការ សិក្សាឆ្នាំ២០២៣នេះ រួមមាននិស្សិតកម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់បច្ចេកទេស ចំនួន១០៣នាក់ និស្សិតកម្រិតបរិញ្ញាបត្រ បច្ចេកទេស(Engineer)...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានអះអាងថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់មានបំណងសម្ងាត់ដើម្បីបង្ខំប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ឱ្យចរចាជាមួយរុស្ស៊ី ។ កាសែតរុស្សីនេះ បានដកស្រង់ប្រភព មិនបញ្ចេញឈ្មោះដែលនិយាយថា ក្រុងវ៉ាស៊ីនតោន និងក្រុងប៊ែរឡាំង កំពុងបែងចែកការចែកចាយ សព្វាវុធដោយសង្ឃឹមថាក្រុងគៀវនឹងដឹងថា ខ្លួនមិនអាចដណ្តើមយកទឹកដី ដែលបាត់បង់មកវិញឡើយ ។ របាយការណ៍នេះ...
បរទេស ៖ ក្រុមសិទ្ធិមនុស្ស បាននិយាយថា ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ ដោយសម្ងាត់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានកាត់ទោស បុរសរូបនោះពីបទសម្លាប់សមាជិក នៃកងកម្លាំងសន្តិសុខ ក្នុងអំឡុងពេលការតវ៉ាដ៏ធំ ដែលបានវាយលុកប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា វាជាការប្រហារជីវិតចំនួនប្រាំបី ដែលអ៊ីរ៉ង់បានអនុវត្ត នៅក្នុងករណីដែលទាក់ទង...
បរទេស ៖ អាជ្ញាធរអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការវាយឆ្មក់ ពាក់ព័ន្ធនឹងការហាមឃាត់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុម Samidoun ដែលគាំទ្រប៉ាឡេស្ទីន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ការវាយឆ្មក់បានធ្វើឡើងនៅទីតាំងចំនួន ១៥ ដែលជាអចលនទ្រព្យនៅក្នុងរដ្ឋចំនួន...
បរទេស ៖ យោងតាមការ ចេញផ្សាយដោយ RT បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន ហាម៉ាសបានដោះលែង ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ជាលើកដំបូង កាលពីថ្ងៃសុក្រម្សិលមិញ។ការដកស្រង់ចេញពីកាសែត Times of Israel បានរាយការណ៍ថា ក្រុមដែលត្រូវបានចាប់ជាឈ្លើយនៅហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលា បានឆ្លងផុតពីហ្គាហ្សា ចូលទៅក្នុងប្រទេស អេហ្ស៊ីបរួចហើយ។ ការដោះលែងចំណាប់ខ្មាំង...