បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានកាត់បន្ថយយ៉ាងច្រើននូវការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ខ្លួនដោយសារតែជម្លោះជាមួយក្រុមហាម៉ាស។ របាយការណ៍នេះបានបញ្ជាក់ថា ឥទ្ធិពលនៃជម្លោះបច្ចុប្បន្នលើសេដ្ឋកិច្ចអ៊ីស្រាអែល បានកើនឡើងលើសពីឧប្បត្តិហេតុសន្តិសុខ ដែលប្រទេសនេះបានជួបប្រទះក្នុងអំឡុងពេល២ទសវត្សរ៍ចុងក្រោយ ឬច្រើនជាងនេះ។ គួរឲ្យដឹងដែរថាបន្ទាប់ពីទទួលបានកំណើន៦,៥ភាគរយ ដែលបានកត់ត្រាក្នុងឆ្នាំ២០២២ របាយការណ៍នេះបានព្យាករណ៍ពីកំណើនតែ២ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍២,៧ភាគរយ នៅក្នុងរបាយការណ៍មុនដែលបានចេញផ្សាយនៅក្នុងខែមិថុនា។ ក្នុងនោះគេបានកត់សម្គាល់ថាមុនពេលមានជម្លោះ ក្រសួងនឹងកែសម្រួលការព្យាករណ៍ឆ្នាំ ២០២៣ មកត្រឹម៣,៤ភាគរយ ហើយជម្លោះមួយនេះប៉ុណ្ណោះវាបានផលប៉ះពាល់ដល់១,៤ភាគរយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ កាសែតប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Der Tagesspiegel បានអះអាងថា អាល្លឺម៉ង់អាចជិតដល់កម្រិតនៃសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួនក្នុងការផ្តល់ជំនួយការពារជាតិដល់អ៊ុយក្រែន។ កាសែតដដែលនេះក៏បានស្នើដែរថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងមិនអាចប្រគល់រថក្រោះ ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ឲ្យបានច្រើនជាងដែលខ្លួនបានសន្យារួចទៅហើយនោះឡើយ។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានសម្តែងការព្រួយបារម្ភថា កង្វះវឌ្ឍនភាពផ្នែកយោធា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ឆន្ទៈរបស់អ្នកគាំទ្ររបស់ទីក្រុងគៀវ ក្នុងពេលប្រតិបត្តិការត្រូវការពង្រឹងបន្ថែមទៀតបែបនេះ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនក៏បានចោទប្រកាន់នាពេលថ្មីៗនេះថា ភាពអស់កម្លាំងកំពុងកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលជម្លោះរវាងអ៊ុយក្រែន...
ថ្ងៃទី២៣ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតសាទរចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី២។ លោកXi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មឌីជីថលសកល កំពុងរីកចម្រើនយ៉ាងផុលផុសដែលបានក្លាយទៅជាចំណុចលេចធ្លោថ្មីនៃពាណិជ្ជកម្មអន្តរជាតិ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានតភ្ជាប់យ៉ាងសកម្មជាមួយក្បួនច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់ បង្កើតនិងធ្វើឱ្យមានសុក្រិតភាពនូវប្រព័ន្ធអភិបាលកិច្ចខាងពាណិជ្ជកម្មឌីជីថល ជំរុញកំណែទម្រង់ ច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃពាណិជ្ជកម្មឌីជីថល ក៏ដូចជាផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈ ការអភិវឌ្ឍថ្មីរបស់ប្រទេសចិនដោយឥតឈប់ឈរ។ សង្ឃឹមថា ភាគីនានានឹងប្រើប្រាស់ដោយពេញលេញនូវ វេទិកាពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល...
ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានរៀបចំកិច្ចប្រជុំ ដើម្បីជួយត្រួសត្រាយផ្លូវដល់អង្គភាពដែលទទួលបានទំនុកចិត្តក្នុងការថែទាំការពារទន្លេដ៏សំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលដែលការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនាំមកនូវបញ្ហាប្រឈមជាច្រើន។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃក្រុមប្រឹក្សា MRC នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅខេត្តសៀមរាប លោក ថោ ជេដ្ឋា ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២៣ និងជារដ្ឋមន្ត្រីក្រសួងធនធានទឹក...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំ លើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយឥតកែប្រែ ចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា...
សេអ៊ូល ៖ ប្រភពទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ដំណាក់កាលមួយ នៅក្នុងចំណោមដំណាក់កាល នៃការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានបំផ្ទុះឡើង ក្រោយពីការបំបែកខ្លួនកាលពីថ្ងៃអង្គារ ដោយខ្សែវីដេអូ ដែលថតបានដោយក្រុមសង្កេត ការណ៍តារាសាស្ត្រកូរ៉េខាងត្បូង បានបង្ហាញនៅក្នុងអ្វី ដែលអ្នកវិភាគ មួយចំនួនបានយល់ឃើញថា អាចជាការបំផ្លិចបំផ្លាញ ដោយចេតនាដើម្បីការពារដល់ការងើប ឡើងវិញរបស់ខ្លួន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នា លើបទឈប់បាញ់បណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹកម៉ោង ក្នុងស្រុកនៅថ្ងៃសុក្រនេះ ។ ការប្រកាសដែលធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសកាតា ហើយ អ្នកនាំពាក្យក្រសួង ក៏បាននិយាយដែរថា ក្រុមហាម៉ាសនឹងដោះលែង ចំណាប់ខ្មាំងក្រុមទីមួយ ដែលមានចំនួន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានថា ស្ថានភាពនៅក្នុងតំបន់នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើក្រុមហាម៉ាស និង អ៊ីស្រាអែល បរាជ័យក្នុងការឈានដល់បទឈប់បាញ់ប្រកបដោយនិរន្តរភាព នេះបើយោងតាមសេចក្តី ថ្លែងការណ៍ចេញផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់។ ក្នុងអំឡុងពេលជំនួបជាមួយ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ក្នុងទីក្រុងប៉េរ៉ូត អ្នកការទូតកំពូលអ៊ីរ៉ង់ បានសរសើរបទឈប់បាញ់...
សៀមរាប ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួង ធនធានធម្មជាតិ និងបរិស្ថានឡាវ ដោយមានការចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃភាគីទាំងពីរ...
ហ្គាហ្សា៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល និងចលនាតស៊ូឥស្លាម ដែលកំពុងគ្រប់គ្រង តំបន់ហ្គាហ្សា (ហាម៉ាស់) បានបញ្ជាក់កាលពីថ្ងៃពុធ អំពីកិច្ចព្រមព្រៀង នៃបទឈប់បាញ់មួយ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រង ដោយមានជម្លោះរយៈពេល៤ថ្ងៃ ដើម្បីអនុញ្ញាត ឱ្យមានការផ្តល់ជំនួយ បន្ថែមទៀតដល់តំបន់ហ្គាហ្សាផងដែរ ដូចជាការដោះដូរចំណាប់ខ្មាំង អ៊ីស្រាអ៊ែល...