ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តែផ្តាំដល់ចំណុះទូក នៃរាជធានីភ្នំពេញទាំងអស់ ត្រូវព្រមទទួលយកលទ្ធផល ទោះចាញ់ឬឈ្នះក៏ដោយ មិនត្រូវគុំគួន ហើយប្រើហិង្សាដាក់គ្នា លើគូប្រកួតប្រណាំងទូកនោះទេ ព្រោះព្រះរាជពិធីបុណ្យអុំទូក ប្រារព្ធឡើង ដើម្បីរំលឹកពីវីរៈភាពកងទ័ពជើងទឹកខ្មែរ នាសម័យបុរាណ ដែលមានភាពអង់អាច និងសាមគ្គីភាពគ្នា កម្ចាត់សត្រូវ ។ ការផ្តាំផ្ញើខាងលើនេះ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរ ២នាក់ ជាជនជាតិបរទេស ដែលមកលេងកំសាន្តនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ហើយបានជួបគ្រោះថ្នាក់ ដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យរងរបួស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក Andrey Belousov បាននិយាយថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិននៅតែបន្តកើនឡើង ហើយត្រូវបានគេរំពឹងថានឹងឈានដល់ ៣០០ ពាន់លានដុល្លារនៅចុងទសវត្សរ៍នេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-ចិន នៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ លោក Belousov បាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ីជាយូរមកហើយ...
បរទេស៖ កាសែតរុស្សី បានដកស្រង់ប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានព្រមានអង្គការសហប្រជាជាតិថា មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំ ប្រសិនបើក្រុមសកម្មប្រយុទ្ធ Hezbollah នៅតែស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ក្បែរព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។ ទូរទស្ស៍ប៉ុស្តិ៍លេខ១២របស់អ៊ីស្រាអែលបានអះអាងថា អ្នកការទូតបានចេញការព្រមានបន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការបាញ់ផ្លោង និងការប៉ះទង្គិចគ្នានៅលើព្រំដែនអ៊ីស្រាអែល-លីបង់។ ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងចាប់តាំងពីការលុកលុយយ៉ាងសាហាវដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ Hezbollah និយាយថា...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញបានអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងដាច់ខាតមានជំនួប មួយជាមួយគ្នានៅឆ្នាំក្រោយ។ លោក Peskov បានពន្យល់ថា មេដឹកនាំទាំងពីរមិនមានពេលវេលាដើម្បីជួបមុខគ្នាទេ ដូច្នេះហើយត្រូវបានគេកំណត់ឱ្យរំលងកិច្ចពិភាក្សាប្រចាំឆ្នាំរបស់ពួកគេ។ យ៉ាងណាក៏ដោយ ទីក្រុងមូស្គូ និងញូវដែលីកំពុងធ្វើការលើការរៀបចំកិច្ចប្រជុំមួយសម្រាប់ឆ្នាំក្រោយ នេះបើតាមអ្នកនាំពាក្យបានបង្ហើបឱ្យដឹង។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ការគំរាមកំហែងរបស់ទីក្រុងគៀវ ក្នុងការធ្វើឃាតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែភាគច្រើននៅតែមាននៅក្នុងអាណាចក្រនៃការនិទានរឿង ដែលផ្ទុយពីការពិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Peskov ដែលបានប្រាប់អ្នកកាសែត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ វិច្ឆិកា លោកស្រី សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានជឿជាក់ថា នាពេលអនាគត កម្ពុជានឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសនោះ លោកស្រី...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤ ថ្ងៃជាមួយអ៊ីស្រាអែល ក្រោមការសម្រុះសម្រួលកាតា-អេហ្ស៊ីប បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល ៤៦ ថ្ងៃនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានឡោមព័ទ្ធ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង លើសពី ១៤,០០០នាក់ចាប់តាំង ពីជម្លោះកើតឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស...
ហ្គាហ្សា៖ អ៊ីស្រាអ៊ែល បានទទួលយកសំណើ ដែលសម្របសម្រួល ដោយកាតាកាលពីថ្ងៃពុធ សម្រាប់បទឈប់បាញ់ នៅហ្គាហ្សា ការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការបញ្ចូលជំនួយមនុស្សធម៌ បន្ថែមទៀតទៅកាន់តំបន់ ដែលឡោមព័ទ្ធជាថ្នូរនឹងក្រុមហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំង។ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤ ថ្ងៃជាមួយអ៊ីស្រាអែល ក្រោមការសម្រុះសម្រួលកាតា-អេហ្ស៊ីប បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល ៤៦ ថ្ងៃនៅក្នុងតំបន់ឆ្នេរសមុទ្រ...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃអង្គារបានជំរុញ សហគមន៍អន្តរជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តតាមដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) នាពេលថ្មីៗនេះ ដែលអំពាវនាវ ឱ្យឈានដល់បទឈប់បាញ់ជាបន្ទាន់ និងបង្កើតច្រករបៀងមនុស្សធម៌ ឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីប ដែលរងគ្រោះដោយសង្រ្គាម។ ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់...