បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សហសេវិករដ្ឋាភិបាល របស់លោកកាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា ប្រទេសអ៊ុយក្រែនបានបាត់បង់ទាហានជាង ១៣.៧០០ នាក់ និងរថក្រោះប្រមាណ ១.៨០០ គ្រឿង និងសព្វាវុធធុនធ្ងន់ដទៃទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច៣ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។ ករណីទី១ ៖ កាលពីវេលាម៉ោង០៣ និង២០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង...
ភ្នំពេញ ៖ ថ្លែងនាឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។ លោក ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថាការិយាល័យនេះ...
សម្តេចធិបតី ឲ្យក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ កុំព្យាយាមប្រើយ័ន្តការពារ (ខ្នងបង្អែក)https://dap-news.com/?p=374034 កងកម្លាំង៥ពាន់នាក់ នឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ នាថ្ងៃបុណ្យអុំទូកhttps://dap-news.com/?p=374045 ទូតអាមេរិក ស្នើកម្ពុជា បង្កើនការនាំចូលផលិតផលពីអាមេរិក មកកាន់ទីផ្សារកម្ពុជាhttps://dap-news.com/?p=374051 លោក ឃួង ស្រេង ឲ្យត្រៀមបង្វែមនុស្សចេញ ពីទីតាំងកកស្ទះ ជៀសវាងបញ្ហាមិនល្អកើតឡើង ថ្ងៃបុណ្យអុំទូកhttps://dap-news.com/?p=374069 លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាសនាថ្ងៃស្អែក មុនថ្ងៃកំណត់https://dap-news.com/?p=374098...
តូក្យូ៖ សមាជិកជាន់ខ្ពស់ នៃថ្នាក់ដឹកនាំស៊ីវិលស្រមោលរបស់មីយ៉ាន់ម៉ា គឺរដ្ឋាភិបាលឯកភាពជាតិកាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសជប៉ុន បង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើយោធាមីយ៉ាន់ម៉ា ក្នុងការសម្របសម្រួលជាមួយអាស៊ាន ក្នុងគោលបំណង ដើម្បីបញ្ចប់ការគ្រប់គ្រងដ៏ឃោរឃៅរបស់របបយោធា។ លោកស្រី Zin Mar Aung ដែលជារដ្ឋមន្ត្រីការបរទេសរបស់ NUG បានធ្វើការអំពាវនាវនៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភាជប៉ុន នៅទីក្រុងតូក្យូថា ជាការវាយលុកដែលមិនធ្លាប់មានពីមុនមកដោយក្រុមជនជាតិភាគតិចនៅភាគឦសានប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែតុលា ហើយការវាយប្រហារដោយពួកបះបោរនៅតំបន់ព្រំដែនផ្សេងទៀតបានបង្កបញ្ហាប្រឈមធំបំផុត ចំពោះរបបយោធាចាប់តាំងពីខ្លួនបានដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ...
តូក្យូ៖ រដ្ឋាភិបាល បានបន្ទាបការវាយតម្លៃរបស់ខ្លួនលើសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេល ១០ខែ ដោយថាវាកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម ប៉ុន្តែ “ហាក់ដូចជាកំពុងផ្អាកមួយផ្នែក” លើតម្រូវការក្នុងស្រុកដែលខ្សោយ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភមុនពេលជំហានបន្ធូរបន្ថយអតិផរណាថ្មីត្រូវបានដាក់ចេញ។ ក្នុងចំណោមសមាសធាតុសំខាន់ៗ ការិយាល័យខុទ្ទកាល័យបានកាត់បន្ថយទស្សនៈរបស់ខ្លួនលើការចំណាយដើមទុន ដែលជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ ដោយកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការកើនឡើងនាពេលថ្មីៗនេះកំពុង “ផ្អាក” មួយផ្នែកដោយសារតែការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន។ ការវាយតម្លៃចុងក្រោយនេះបានកើតឡើងបន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ត្រីមាសក្នុងខែកក្កដាដល់ខែកញ្ញា ដោយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះក្នុងអត្រាពិតប្រាកដប្រចាំឆ្នាំ...
ភ្នំពេញ៖នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបជាមួយលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងប៉ាស៊ីហ្វិកនាថ្ងៃ២២ វិច្ឆិកា បានលើកសរសើរអង្គការបានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ។ លោករដ្ឋមន្រ្តីបន្តថា...