ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ វិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក ក្នុងការជួយពង្រឹងបន្ថែមដល់មន្ត្រីក្រោមឱវាទ រួមមាន៖ការចុះពិនិត្យមណ្ឌលសុខភាពធ្វើយ៉ាងណាសូមឱ្យមានគុណភាព ប្រសិទ្ធភាព និងពាំនាំគំរូល្អដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ សម្រាប់ការបណ្តុះបណ្តាលត្រូវមានចក្ខុវិស័យ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យមើលជាតិស្ករនៅក្នុងឈាម។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី ទិវាជំងឺទឹកនោមផ្អែមពិភព លោក ក្រោមប្រធានបទ “ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម” រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)នាថ្ងៃ២០ វិច្ឆិកា។ លោករដ្ឋមន្រ្តីបានផ្ញើសារលើកទឹកចិត្តទៅកាន់ប្រជាពលរដ្ឋឲ្យទៅរកជាតិស្ករនេះ ដើម្បីបង្ការជំងឺទឹកនោមផ្អែម ពីព្រោះជំងឺទឹកនោមផ្អែមនៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គលគ្រួសារ និងប្រព័ន្ធសុខាភិបាល។ ដូច្នេះប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីរ៉ង់ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញនូវមីស៊ីលល្បឿនលឿនជាងសំឡេងដែលទំនើបបំផុតរបស់ប្រទេសនេះនៅក្នុងពិធីមួយក្នុងទីក្រុង តេហេរ៉ង់ ដែលមានការចូលរួមដោយមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថាប្រើប្រាស់បច្ចេកវិទ្យារំកិលលឿនជាងសំឡេងដ៏កម្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីលនេះត្រូវបានបង្ហាញនៅសាកលវិទ្យាល័យ Ashura...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់មនុស្សធម៌ ជាការឆ្លើយតបទៅនឹងការកើនឡើង ចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមនេះ កំពុង មានចំនួនដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន នៃជនរងគ្រោះស៊ីវិល រួមទាំងស្ត្រី និងកុមារ...
ភ្នំពេញ ៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។ ប្រធានសហព័ន្ធសន្តិភាពសកល លើកឡើងបែបនេះ...
ភ្នំពេញ ៖ ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានរៀបចំមហោស្រពវប្បធម៌កូរ៉េ ណាឌ្រី ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) មានទីតាំងក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា។ មហោស្រពលើកនេះ ត្រូវបានសហការរៀបចំដោយ ស្ថានទូតកូរ៉េ...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវយុទ្ធនាការ៣០ថ្ងៃដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ជូនដល់បងប្អូនពលរដ្ឋទូទៅ និង បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាត ឱ្យប្រតិភូសហព័ន្ធ សន្តិភាព សកល (Universal Peace Federation-UPF) ដឹកនាំដោយ លោកបណ្ឌិត Charles S....
ហ្គាហ្សា ៖ ភាពក្រីក្រនៅក្នុងទឹកដីប៉ាឡេស្ទីនអាចកើនឡើង ៤៥ ភាគរយ ឬប្រហែល ៦៦ម៉ឺននាក់ ប្រសិនបើជម្លោះ រវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល នៅតែបន្តសម្រាប់ខែទី៣ របស់ខ្លួន នេះបើយោងតាមការព្យាករណ៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការ សហប្រជាជាតិនាពេលថ្មីៗនេះ។ របាយការណ៍របស់ UNDP និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ីខាងលិចបានបង្ហាញថា ខែទី៣ នៃសង្រ្គាមអាចឃើញអត្រា...
ហ្គាហ្សា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលរបស់ហ្គាហ្សា បានប្រកាសថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើស ពី១៣,០០០ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ។ លោក Ismail al-Thawabta អគ្គនាយក នៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់...