ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យន្តហោះចំនួន១គ្រឿងរបស់ យោធាឥណ្ឌូនេស៊ី បានធ្លាក់ ។ ទូរទស្សន៍ Metro TV ដែលជាទូរទស្សន៍ក្នុងស្រុកបានរាយការណ៍មកថា យន្តហោះចំនួន១គ្រឿង ដែលប្រតិបត្តិការដោយកងកម្លាំងអាកាសរបស់ឥណ្ឌូណេស៊ី បានធ្លាក់នៅក្នុងស្រុក Pasuruan នៃខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង បាននិយាយនៅថ្ងៃពុធថា ប្រទេសនីមួយៗមានបញ្ហារបស់ខ្លួន ហើយប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើបានល្អជាងនេះ ដើម្បីផ្តោតលើប្រទេសរបស់ខ្លួន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ម៉ៅ ណីង...
បរទេស៖ កងពលតូចអ៊ីស្រាអែលបានបន្សាបចំណុចតស៊ូរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាក្នុងរយៈពេលតិចជាង ១០ នាទីដោយអរគុណចំពោះព័ត៌មាន “លឿនបំផុត” ពីក្រុមស៊ើបការណ៍បញ្ជូនបន្ត។យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅថ្ងៃទី១៣ ខែវិច្ឆិកាបានប្រកាសព័ត៌មានអំពីយុទ្ធនាការវាយប្រហារកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបដែលធ្វើឡើងដោយកងពលតូចហ្គោឡានី ដែលក្នុងនោះខ្មាន់កាំភ្លើងជាសត្រូវចំនួន ៧ នាក់ត្រូវបានកម្ចាត់ “ក្នុងរយៈពេលប្រហែល ១០ នាទីប៉ុណ្ណោះ”...
បរទេស៖ បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ដើម្បីបញ្ចេញសំឡេងគាំទ្រដល់អ៊ីស្រាអែល និងទាមទារមិនឱ្យមានបទឈប់បាញ់ណាមួយនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស។ វាគ្មិននៅក្នុងការតវ៉ានោះបានសរសើរទង្វើរបស់ប្រធានាធិបតីអ៊ីស្រាអែល Benjamin Netanyahu នៅតំបន់ហ្គាហ្សា និងការគាំទ្ររបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងយុទ្ធនាការនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នំ២០២៣ បានឱ្យដឹងថា ត្រូវបានគេដាក់ឈ្មោះថា “ហែរក្បួនសម្រាប់អ៊ីស្រាអែល”...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពងចាម នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានរៀបចំបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៥ អាណត្តិ៣ ឆ្នាំ២០២៣ នៅបរិវេណមុខវត្តទួលជុំ ស្ថិតក្នុងភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ បានទទួលសំណូមពរពីប្រជាពលរដ្ឋចំនួន ១៨ករណី ដើម្បីធ្វើការដោះស្រាយ។ ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន បានមានប្រសាសន៍ថា...
បរទេស៖ ការបោះឆ្នោតរបស់ទីក្រុងញូវដេលី (ឥណ្ឌា) លើដំណោះស្រាយដែលបានស្នើឡើងរបស់អង្គការសហប្រជាជាតិដែលរិះគន់ប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន គឺឥណ្ឌាមិនបង្ហាញពីការផ្លាស់ប្តូរជំហររបស់ខ្លួនលើជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សានោះទេ ហើយគ្រាន់តែឆ្លុះបញ្ចាំងពីជំហររបស់ខ្លួនលើដំណោះស្រាយ តាម “ទម្លាប់” ដែលត្រូវបានអនុម័តជាទៀងទាត់ជារៀងរាល់ឆ្នាំ។ នេះបើតាមមន្ត្រីដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន The Hindu។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសចំនួន ១៤៥ ដែលកាលពីថ្ងៃទី ៩...
អាជីវកម្ម Shaanxi09-11-2023 ទីក្រុង Shaanxi ប្រទេសចិន គឺជាចំណុចចាប់ផ្តើមនៃផ្លូវសូត្រ និងជាមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រចិនបុរាណ។ ជាមួយនឹងការបន្តធ្វើឱ្យស៊ីជម្រៅនៃគោលនយោបាយខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ ខេត្ត Shaanxi នឹងរៀបចំ”ពិព័រណ៍ផ្លូវសូត្រ” ជារៀងរាល់ឆ្នាំ ដើម្បីស្វាគមន៍មិត្តភក្តិមកពីជុំវិញពិភពលោក។ ឆ្នាំនេះ ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលប្រជាជនខេត្ត Shaanxi បានចេញផ្សាយព័ត៌មានថា៖”ពិព័រណ៍ផ្លូវសូត្រអន្តរជាតិ”លើកទី 7 នឹងប្រព្រឹត្តទៅនៅទីក្រុង Xi AN...
ភ្នំពេញ ៖ កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃ១៦ វច្ឆិកានេះ បានបើកសម្ពោធសប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ ២០២៣ ដោយអំពាវនាវឲ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាតពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាលោក ចាស្ទីន វ៉ាយអេត មានប្រសាសន៍ថា «អន្តរកាលថាមពលស្អាតរបស់កម្ពុជាគឺជាឱកាសមួយដើម្បី ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលីប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍របស់យើងក្នុងការធ្វើអន្តរការថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីមេ...
ភ្នំពេញ ៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែល គ្មានមីននៅចុងឆ្នាំ២០២៤ខាងមុខនេះ ដោយមានតំណាងបណ្តាប្រទេសជិត២០០នឹងចូលរួម ហើយក៏មកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ។ លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័តមាន នាព្រឹកថ្ងៃ១៦ វិច្ឆិកាថា កិច្ចប្រ ជុំកំពូលស្តីពីពិភពលោកមួយដែលគ្មានមីននៅខេត្តសៀមរាប នឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានតំណាងបណ្តាប្រទេសជិត២០០នឹងចូលរួម។ ការមកចូលរួមនេះនឹងធ្វើឲ្យប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជានឹងមានភាពល្បីរន្ទឺថែមទៀត។ ទេសរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានធ្វើជាប្រធាននៃអនុសញ្ញាអូតាវាដែលជាង១០០ប្រទេសជាសមាជិក។ អនុសញ្ញាអូតាវានេះដែរ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគ នៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឲ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង នៅកម្ពុជា ។ ការបង្ហាញការគាំទ្រ និងលើកទឹកចិត្តរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម...