ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីន ដែលមានព័ត៌មានមួយបានឲ្យដឹងថា ប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីអនុវត្តបទឈប់បាញ់មនុស្សធម៌បណ្តោះអាសន្នក្រោមការឧបត្ថម្ភអន្តរជាតិ និងអារ៉ាប់។ ប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតស៊ិនហួថា ប្រតិភូត្រូវរាយការណ៍ទៅអាជ្ញាធរជាន់ខ្ពស់ទាំងសងខាង សម្រាប់ការយល់ព្រម ហើយកិច្ចព្រមព្រៀងអាចត្រូវបាន “អនុវត្តនៅពេលណាមួយ” ។ ប្រភពបានបដិសេធមិននិយាយអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែបានឲ្យដឹងថា “វានឹងត្រូវបានអនុវត្តជាដំណាក់កាល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា បទឈប់បាញ់មនុស្សធម៌ ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងពេលឆាប់ៗនេះ...
តូក្យូ៖ ប្រមុខហិរញ្ញវត្ថុនៃប្រទេសអាស៊ីប៉ាស៊ីហ្វិក យល់ស្របថា ពួកគេគួរតែធ្វើអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ហានិភ័យធ្លាក់ចុះពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Yellen បានឲ្យដឹងថា ខណៈពេលដែលផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកពីជម្លោះមានកម្រិតមកទល់ពេលនេះ ពួកគេជឿថា វាជារឿងសំខាន់ដែលសង្រ្គាមមិនកើនឡើង។ លោកស្រីបានលើកឡើងថា “ខ្ញុំជឿថាមានទស្សនៈរួមគ្នាយ៉ាងមុតមាំថា វាជារឿងសំខាន់ សម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីទប់ស្កាត់ជម្លោះរវាងអ៊ីស្រាអែល...
បរទេស៖ មន្ត្រីអាមេរិកបានប្តូរគំនិតរវាងការបដិសេធចំពោះវត្តមានកងទ័ពអាមេរិកនៅលើដីក្នុងប្រទេសអ៊ីស្រាអែល ហើយទទួលស្គាល់ថា កងកុម្ម៉ង់ដូមួយចំនួនតូចត្រូវបានដាក់ពង្រាយដើម្បីជួយស្វែងរកចំណាប់ខ្មាំង និង ផ្តល់ប្រឹក្សាដល់សមភាគីអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទាហានអាមេរិកត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ជូន ដើម្បីជួយធានាដល់កន្លែងផលិតអាវុធនុយក្លេអ៊ែរដ៏រសើបខ្លាំងរបស់អ៊ីស្រាអែល រួមទាំងទីតាំងសម្ងាត់កំពូលនៅ Dimona ដែលជាកន្លែងកំណើតនៃឃ្លាំងអាវុធនុយក្លេអ៊ែរដែលសង្ស័យរបស់អ៊ីស្រាអែល។ ប្រភពដែលនិយាយទៅកាន់កាសែតជាភាសាអារ៉ាប់ឯករាជ្យលើបណ្តាញអ៊ីនធឺណែត បានបង្ហាញថា សហរដ្ឋអាមេរិកបានប្រាប់អន្តរការីចារកម្មលីបង់ថា ទាហានអាមេរិក...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ អនុសាសន៍គន្លឹះដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវគិតគូរសិក្សារៀបចំអំពីលំហូចរាចរ ធ្វើយ៉ាងណាកុំឲ្យកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន...
តូក្យូ៖ ប្រមុខគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការគំរាមកំហែងដោយកាំជ្រួចរបស់កូរ៉េខាងជើង និងក្នុងការធានាសន្តិសុខសេដ្ឋកិច្ច ខណៈដែលពួកគេស្វែងរកការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ធន់ សម្រាប់ធាតុសំខាន់ៗ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin ក៏បានពិភាក្សាគ្នាអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន...
ភ្នំពេញ៖ លោក ហេង សួរ អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការដាក់ចេញគោលការណ៍ឲ្យជនបរទេស ជួលផ្ទះរយៈពេលយូរ មិនមែនជាការលក់ផ្ទះ ឬលក់ដី ឲ្យជនបរទេសនោះឡើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី...
ភ្នំពេញ៖ ដើម្បីកុំឱ្យមានការភាន់ច្រឡំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថាគ្មានការកែច្បាប់ណាមួយដើម្បីឲ្យជនបរទេសអាចទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ទោះបីជាមានការពិភាក្សាស្នើសុំមកសម្តេចក្តី។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ”នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«នៅក្នុងវិស័យអចលនទ្រព្យខ្ញុំសូមបញ្ជាក់ចំណុចមួយកន្លងទៅមានការលើកយកនូវបញ្ហាដែលថារដ្ឋាភិបាលផ្តើមកែច្បាប់ដើម្បីលក់ដីជូនជនបរទេស គោលគំនិតមានការស្នើសុំពិតមែន«…» ការស្នើសុំនេះមិនមែនដើម្បីមាន គំនិតក្បត់ជាតិលក់ដីឲ្យបរទេសនោះទេ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា មន្រ្តីនគរបាលចំនួន ៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរីជាង ២០០គ្រាប់ នៅគិរីរម្យ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និង ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយឲ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលវែង នៅតែបន្តអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ ហើយក៏មិនឲ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ ដូច្នេះមនុស្សមួយចំនួនចាំតែរិះគន់នោះកុំភ័យព្រួយ ៕