បរទេស ៖ យោងតាមការដក ស្រង់របាយការណ៍ដោយ RT ការទូទាត់ការប្រាក់ របស់សហរដ្ឋអាមេរិក លើបំណុលជាតិ របស់វាត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងលើសពី១ទ្រីលានដុល្លារ ហើយលើមូលដ្ឋានប្រចាំឆ្នាំ គិតត្រឹមចុងខែតុលា នេះបើយោងតាមរបាយការណ៍របស់ Bloomberg ក្នុងសប្តាហ៍នេះ ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការគណនាគឺផ្អែក លើទិន្នន័យរតនាគារសហរដ្ឋអាមេរិក ដែលបង្ហាញពីសមតុល្យបំណុល ដែលមិនទាន់សងប្រចាំ ខែរបស់រដ្ឋាភិបាល...
បរទេស ៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាចិននឹងធ្វើសមយុទ្ធរួមគ្នា ជាមួយកងកម្លាំង របស់ព្រះរាជាណាចក្រកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម នៅខេត្តក្វាងទុងភាគខាងត្បូង ប្រទេសចិន នៅពាក់កណ្តាលដល់ចុងខែវិច្ឆិកា ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិចិនបានឱ្យដឹងថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សេតវិមានលោក Jake Sullivan បាននិយាយនៅថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃមុនប្រធានាធិបតី និងមេដឹកនាំចិន គ្រោងនឹងជួបប្រជុំគ្នាថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចង់បង្កើតទំនាក់ទំនងយោធា និងយោធាឡើងវិញជាមួយប្រទេសចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធរបស់ពួកគេ ដើម្បីចែករំលែកព័ត៌មានពេលវេលាជាក់ស្តែង ស្តីពីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺ “នៅក្នុងដំណាក់កាលចុងក្រោយ” ឆ្ពោះទៅរកការបាញ់បង្ហោះនៅចុងឆ្នាំ។ លោក Kihara បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូ បន្ទាប់ពីរៀបចំកិច្ចប្រជុំនិម្មិតជាមួយសមភាគីអាមេរិកលោក Lloyd Austin និងកូរ៉េខាងត្បូងលោក...
ភ្នំពេញ ៖ តបតាមសំណើរបស់វិស័យឯកជនឲ្យរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាឲ្យមានការបញ្ចុះតម្លៃលើវិស័យដឹកជញ្ជូន និងបញ្ចុះតម្លៃការប្រាក់របស់ធនាគារនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគឺមិនអាចធ្វើតាមសំណើរបានទេ ។ ដោយក្នុងវេទិកាជួបជាមួយវិស័យឯកជន នាព្រឹកថ្ងៃ១៣ វិច្ឆិកានេះ សម្តេចបានគូសបញ្ជាក់ត្រឡប់ទៅវិញថា គឺមិនអាចបញ្ចុះតម្លៃលើវិស័យការដឹកជញ្ជូនបានទេ ព្រោះបានបញ្ចុះតាំងពី២ឆ្នាំមុនមកម្ល៉េះ ហើយចំណែកសំណើការបញ្ចុះតម្លៃការប្រាក់របស់ធនាគារនោះទេក៏មិនអាចធ្វើបានដែរ ព្រោះខុសគោលការណ៍ទៅនឹងសមាគមហិរញ្ញវត្ថុ ដូច្នេះគឺមានតែវិស័យឯកជនដូចគ្នា មានតែជួបចរចាដោយផ្ទាល់ជាមួយគ្នាទៅ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ បានប្រកាសកាត់បន្ថយពន្ធនាំចូល លើទំនិញនាំចូលមានតម្លៃត្រឹម១ពាន់ដុល្លារដែលយកពន្ធពីមុន១៥០០០រៀល មកកាត់បន្ថយត្រឹម៨០០០រៀលវិញ ។ កម្មវិធីនេះ នឹងចាប់ផ្តើមអនុវត្តពីខែមករា ឆ្នាំ២០២៤ទៅ ៕
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានរៀបចំពិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ និងបំពាក់មេដាយជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជាជួយដល់សហគមន៍ខ្មែរ ក្នុងឱកាសខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ (១៩៥៣-២០២៣) នៅទីក្រុងហាមិនតុន និងទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ ។ ពិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ គឺបន្ដប្រកាន់ភ្ជាប់នូវគោលការណ៍ «ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។ នាឱកាសអញ្ជើញអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃ១៣ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា «រាជរដ្ឋាភិបាល...
បរទេស៖លោក Oleg Soskin ដែលធ្លាប់បម្រើការងារជាទីប្រឹក្សារបស់អតីតប្រធានាធិបតីអ៊ុយក្រែន២រូបបាននិយាយកាលពីថ្ងៃសៅរ៍ថា ឆន្ទៈរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ក្នុងការពិចារណាកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីអាចនាំឱ្យគាត់ត្រូវបានបណ្តេញចេញដើម្បីធ្វើឱ្យការចរចាបែបនេះអាចធ្វើទៅបាន។ លោក Zelensky ដែលបន្តរក្សាជំហថាជ័យជំនះគួរតែត្រូវបានសម្រេចបាននៅលើសមរភូមិ តែងតែអះអាងដាច់ខាតថា នឹងមិនចរចាសន្តិភាពជាមួយទីក្រុងមូស្គូឡើយ។ តាមរយៈសកម្មភាពនេះលោកទីប្រឹក្សាជឿជាក់ថាវាកំពុងជំរុញឱ្យរុស្ស៊ី និងយ៉ាងហោចណាស់អ្នកគាំទ្រលោកខាងលិចមួយចំនួនរបស់អ៊ុយក្រែន គិតថាពួកគេត្រូវការអ្នកផ្សេងដើម្បីតំណាងឱ្យទីក្រុងគៀវ ដែលអាច យល់ព្រមក្នុងការចរចាឬសូម្បីតែបទឈប់បាញ់បណ្តោះអាសន្នក៏ដោយ។ លោក Soskin បានស្នើថា គំនិតនៃកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី...
បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារគ្រោះអាសន្នរបស់រុស្ស៊ីកាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា យ៉ាងហោចណាស់ពលរដ្ឋរុស្ស៊ីប្រមាណជា៧០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប តាមរយៈច្រកព្រំដែន Rafah ដែលនៅតែជាផ្លូវតែមួយគត់ចេញពីតំបន់ជនប៉ាឡេស្ទីនរស់នៅនិងត្រូវបានឡោមព័ទ្ធ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីថ្ងៃអាទិត្យថា បុគ្គលិករបស់ខ្លួនបាននិងកំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដល់មនុស្ស នៅពេលដែលពួកគេឆ្លងទៅកាន់ភាគីអេហ្ស៊ីបហើយអ្នកជម្លៀសក៏ត្រូវបានផ្តល់អាហារ និងទឹកផងដែរ។ ក្រសួងបាននិយាយថា៖ក្នុងរយៈពេលមួយសប្តាហ៍ ក្រុមការងារនៃក្រសួងសង្គ្រោះបន្ទាន់បានធ្វើការសម្របសម្រួលនីតិវិធី និងផ្លូវសម្រាប់ការជម្លៀសពលរដ្ឋរុស្ស៊ី ដែលបានរកឃើញខ្លួនឯងនៅក្នុងតំបន់នៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ សេចក្តីថ្លែងការណ៍បានអានថា អ្នកកាន់លិខិតឆ្លងដែនរុស្សីទាំងអស់នឹងត្រូវដឹកនាំចេញពីព្រំដែនទៅកាន់រដ្ឋធានីអេហ្ស៊ីប ទីក្រុងគែរដែលជាកន្លែងការិយាល័យកណ្តាលប្រតិបត្តិការនៃក្រសួងសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើង។...