នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយ លោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលើកនេះអាចនិយាយបានថាជាការបន្តវេនពីអតីតកាល និងត្រួសត្រាយអនាគត ។ ទំនាក់ទំនងចិន-អូស្ត្រាលីដែលមានភាពល្អបរិសុទ្ធ និងស្ថិរភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏សមស្របនឹងការរំពឹងទុករួមរបស់ប្រទេសក្នុងតំបន់ផងដែរ ។...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៧ វិច្ឆិកា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការ កិច្ចការបរទេស បានធ្វើការប្ដេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរ...
ភ្នំពេញ ៖ កងកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់ នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់...
ព្រះវិហារ ៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើម ឱ្យមានការរៀបចំ បំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ទៅតាមគោលដៅកន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូល នៃតំបន់ការពារធម្មជាតិ បេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព៕
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថាកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្ត ចាប់យកឱកាសការរើរោងចក្រពីបណ្តាប្រទេសអភិវឌ្ឍធំៗនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលគ្រោងនឹងប្រកាសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈគឺធ្វើឱ្យពលរដ្ឋមានសមត្ថភាពលើជំនាញបច្ចេកទេស ហើយអាចទទួលយកលំហូរវិនិយោគលើវិស័យឧស្សាហកម្មមកពីប្រទេស ចិន ឥណ្ឌា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ភាគីចិន តាមរយៈ លោក វ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជំរុញអ្នកជំនាញរបស់ចិន ឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សា សមិទ្ធិលទ្ធភាពលម្អិត ឱ្យបានហ្មត់ចត់ និងឆាប់រហ័ស លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ។ ការស្នើនេះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរដល់ភាគីចិន តាមរយៈ លោកវ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុល កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះបានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិនលាតសន្ធឹង មកលើភាគខាងជើង និងភាគឦសាន កម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូង នឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ក្រសួងបញ្ជាក់ថា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញបំណងចង់ឃើញ ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត លេចចេញជាលទ្ធផល សម្រាប់នីតិកាលទី៧នេះ។ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣...