ដាម៉ាស់៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់បានរាយការណ៍ថា សំឡេងនៃការផ្ទុះដ៏ខ្លាំងក្លាបានបន្លឺឡើងតាមរយៈ មូលដ្ឋានទ័ពអាមេរិកនៅក្នុងខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការផ្ទុះត្រូវបានគេឮនៅឯមូលដ្ឋាន Qasrak នៅជនបទនៃ al-Hasakah អមដោយវត្តមានរបស់ យន្តហោះដ្រូនហោះពីលើតំបន់នេះ នេះបើយោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។ ក្រុមសង្កេតការណ៍បានឲ្យដឹងថា ភាពមិនច្បាស់លាស់កើតឡើងលើលក្ខណៈនៃការផ្ទុះ ថាតើវាជាផលវិបាកនៃសមយុទ្ធយោធាជាប្រចាំ ឬការកំណត់គោលដៅដោយចេតនា។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការផ្ទុះ ដែលបានកក្រើកតំបន់ជុំវិញមូលដ្ឋានទ័ពអាមេរិកនៅ...
បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានយោធាអាមេរិក នៅភាគឦសានប្រទេសស៊ីរី និងការវាយប្រហារដោយកាំភ្លើងត្បាល់លើ មូលដ្ឋានយោធាអ៊ីរ៉ាក់ដែលដាក់កងកម្លាំងអាមេរិក នៅភាគខាងលិចអ៊ីរ៉ាក់។ ក្រុមប្រដាប់អាវុធមួយក្រុម ដែលហៅខ្លួនឯងថា “ការតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់” ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធឺណិតថា អ្នកប្រយុទ្ធរបស់ខ្លួនបានបើកការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅតំបន់ Tell...
បាដាដ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ចដោយមិនប្រកាសឲ្យដឹងទៅកាន់ប្រទេសអ៊ីរ៉ាក់ ខណៈដែលលោកបានធ្វើដំណើរទៅកាន់ប្រទេសនៅឯមជ្ឈិមបូព៌ា ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹង បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ។ ក្រោយពីដំណើរទស្សនកិច្ចនៅមុននេះទៅកាន់តំបន់ West Bank លោក...
ភ្នំពេញ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលការណ៍ ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង សហគមន៍កសិករ ប្រើប្រាស់ទឹក (ស.ក.ប.ទ.) សេចក្តីព្រាងប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ. និងនីតិវិធីនៃការដោះស្រាយវិវាទ ក្នុងក្របខណ្ឌស.ក.ប.ទ....
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអ៊ែលបានច្រានចោល ការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយអ្នកឯកទេស យោធាបានលើកឡើងថា កងកម្លាំងត្រូវបានកំណត់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ពួកគេ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានទាមទារឱ្យដោះលែងចំណាប់ខ្មាំងជាង២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ នៅក្នុងអំឡុងពេល...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានក្នុងឡោមព័ទ្ធទៅដល់ឆ្នេរសមុទ្រនៃទីក្រុងហ្គាហ្សា ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅបានកើនឡើងដល់ ៩,៧៧០នាក់ ចំពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បាននិឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលធំទី៣៦ ពាសដែកបានទៅដល់ “ទីតាំងនៅតាមឆ្នេរសមុទ្រនៃហ្គាហ្សា” ហើយកងទ័ពកំពុង “ឡោមព័ទ្ធ” កងកម្លាំងហាម៉ាសនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោធាបានបន្ថែមថា គោលដៅរបស់ពួកគេគឺ “វាយប្រហារ និងបំផ្លាញគោលដៅ ដែលបានជ្រើសរើស...
ភ្នំពេញ ៖ ក្រសួងអប់រំបានប្រកាសថា សម្រាប់ការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃ៦ វិច្ឆិកា ដែលជាថ្ងៃបើកឆាកដំបូងមានបេក្ខជនអវត្តមានចំនួន ១ ៩៥១នាក់ ស្រី ៧៩៥នាក់ (ក្នុងនោះបេក្ខជនស្វ័យរិន្ទ ១ ៦៣១នាក់ ស្រី៦៨៥នាក់) ស្មើនឹង ១,៤២ភាគរយ ។ អវត្តមាននេះ ក្នុងចំណោមបេក្ខជន ដាក់ពាក្យប្រឡង សរុបចំនួន១៣៧ ៤១២នាក់...
អាំម៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ហ្ស៊កដានី Petra News បានផ្សាយថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសៅរ៍ថា ការឈានដល់បទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្គាហ្សា នឹងជួយឱ្យចលនាហាម៉ាសអាចប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញ។ សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅរដ្ឋធានី អាំម៉ង់ (Amman) របស់ប្រទេសហ្ស៊កដានី...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានច្រានចោលការផ្គត់ផ្គង់អាវុធ និងបរិក្ខារ របស់សហរដ្ឋអាមេរិក និងលោកខាងលិច ដល់ប្រទេសអ៊ីស្រាអ៊ែល ដែលបានធ្វើការ ទម្លាក់គ្រាប់បែក ដោយបានសម្លាប់មនុស្សជិត៩.៥០០នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ...
ថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូនចំពោះ ការបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងចលករមិនគ្រប់គ្រាន់ បណ្តាប្រទេសនានាត្រូវរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាស្វែងរកការអភិវឌ្ឍ ។ ជានិច្ចកាល ប្រទេសចិនតែងតែជាកាលានុវត្តភាពដ៏សំខាន់របស់ការអភិវឌ្ឍសកល ប្រទេសចិននឹងជំរុញយ៉ាងមុតមាំនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់...