ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»៕
បរទេស៖ ប្រធានសន្តិសុខជាតិ របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទ ម្សិលមិញថា អ៊ីស្រាអែលគ្រោងនឹង បើកប្រតិបត្តិការសន្តិសុខប្រឆាំងនឹង សមាជិកនៃក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន ដែលរស់នៅក្រៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែល ក៏នឹងតាមប្រមាញ់ពួកសកម្មប្រយុទ្ធនេះ នៅគ្រប់ទីកន្លែងក្នុងពិភពលោក នេះបើតាមការបញ្ជាក់របស់លោក Bar បាននិយាយនៅក្នុងវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan ។ រដ្ឋាភិបាលអ៊ីស្រាអែលបានប្តេជ្ញាថានឹងផ្តល់ការបរាជ័យចុងក្រោយដល់ក្រុមដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សានេះបន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ តុលាដែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែលប្រហែល...
តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានចេញការប្រកាសអាសន្ន រលកយក្សស៊ូណាមិ កាលពីល្ងាចថ្ងៃសៅរ៍ សម្រាប់តំបន់ធំទូលាយ ដែលប្រឈមមុខនឹង មហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងខេត្ត Chiba, Shizuoka និង Kagoshima បន្ទាប់ពីការរញ្ជួយដី កម្រិតបឋមកម្រិត ៧,៧ រិចទ័របានវាយប្រហារ លើកោះមីដាណេវ (Mindanao) ភាគខាងត្បូងហ្វីលីពីន។ មន្ត្រីនៃទីភ្នាក់ងារឧតុនិយម ជប៉ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ជនអន្តោប្រវេសន៍ដែលមកធ្វើការ និងរស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវតែគោរពតាមច្បាប់របស់ខ្លួន និងគោរពទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួន រួមទាំងការរៀនភាសារុស្សីផងដែរ។ លោក Putin បានលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស ដែលធ្វើឡើង ជារៀងរាល់ឆ្នាំនៅដើមខែធ្នូនេះ។ លោកប្រធានាធិបតីបាននិយាយថា ៖យើងត្រូវទាក់ទាញធនធានការងារបែបនេះដែលឆ្លើយតបនឹងផលប្រយោជន៍នៃសេដ្ឋកិច្ចរុស្ស៊ី។...