បរទេស៖ អភិបាលក្រុងរដ្ឋធានីអ៊ុយក្រែន លោក Vitaly Klitschko បានប្រកាសនៅក្នុងសារ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរទីក្រុងគៀវ បានលុបចោលកិច្ចព្រមព្រៀងជួលដីជាមួយស្ថានទូតរុស្ស៊ី ហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Vitaly Klitschko ថា ក្រុមប្រឹក្សាក្រុងក៏បានស្នើសុំទៅកាន់ខុទ្ទកាល័យរដ្ឋមន្ត្រីរបស់ប្រទេសឱ្យផ្ទេរទ្រព្យសម្បត្តិទៅរដ្ឋអ៊ុយក្រែន។ បរិវេណស្ថានទូត...
ថ្ងៃទី២០ ខែមេសា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មារធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើសារជូនពរលោកDiaz-Caneអគ្គលេខាធិការទី១នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាប្រធានរដ្ឋគុយបាដែលបានជាប់បោះឆ្នោតជាប្រធានរដ្ឋគុយបាជាថ្មី។ លោកXi Jinpingបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងគុយបាបានបន្តរក្សាដំណើរការដោយកម្រិតខ្ពស់ ហើយទទួលបានវឌ្ឍនភាពថ្មីជាបន្តបន្ទាប់។ខែវិច្ឆិកា ឆ្នាំ២០២២ ការបំពេញទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកDiaz-Caneនៅប្រទេសចិនទទួលបានការជោគជ័យដោយគាប់ប្រសើរ ហើយយើងបានឈានដល់មតិឯកភាពសំខាន់ស្តីពីការបន្តរក្សាធ្វើឱ្យទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសចិននិងគុយបាក្នុងយុគសម័យថ្មីមានភាពស៊ីជម្រៅ។ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងគុយបា រីករាយបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងស្អិតល្មួតជាមួយលោកDiaz-Cane បន្តបង្កើនការណែនាំផ្នែកនយោបាយចំពោះទំនាក់ទំនងរវាងបក្សនិងប្រទេសទាំង២ ដើម្បីចាប់ដៃរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរវាងប្រទេសចិននិងគុយបា៕
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានកំណត់មូលហេតុនៃការផ្ទុះនៅទីក្រុង Belgorod ថាជាការបង្ហាញដោយអចេតនានៃគ្រាប់បែកពីលើអាកាស។ គ្រាប់ផ្លោងបានបន្សល់ទុករណ្ដៅដ៏ធំមួយក្នុងតំបន់លំនៅឋានមួយ និងបានបំផ្លាញរថយន្តជាច្រើនគ្រឿង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីថា “ការធ្លាក់ចុះមិនធម្មតានៃគ្រាប់បែកពីលើអាកាស” បានកើតឡើងប្រហែលម៉ោង ១០ និង ១៥នាទីយប់ម៉ោងនៅទីក្រុងមូស្គូ ខណៈដែលយន្តហោះចម្បាំង Su-34 នៃកងកម្លាំងអាកាសរុស្ស៊ីបានហោះពីលើទីក្រុង Belgorod...
បរទេស៖អត្រាអតិផរណាប្រចាំសប្តាហ៍របស់ប្រទេសរុស្សីបានបន្តធ្លាក់ចុះជាប់រហូតមកដល់សប្តាហ៍ដែលគិតចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃទី១៧ខែមេសាឬត្រឹមតែ២,៨២ភាគរយប៉ុណ្ណោះ។ តួលេខដែលត្រូវបានបង្ហាញដោយក្រសួងអភិវឌ្ឍសេដ្ឋកិច្ចនិងត្រូវបានយកមកចេញផ្សាយដោយ RT បានបញ្ជាក់ទៀតដែរថាអត្រានេះបានបន្តធ្លាក់ចុះពីអត្រាអតិផរណាកាលពីសប្តាហ៍មុនដោយធនាគារកណ្តាលរុស្សីដែលមានប្រមាណជា៣,១៥ភាគរយ។ ក្រសួងសេដ្ឋកិច្ចដដែលក៏បានប្រកាសដែរថាក្រសួងបានចាត់ទុកថាការធ្លាក់ចុះនៃអតិផរណាបានកើតឡើងដោយសារតែអត្រាកំណើនយឺតនៃថ្លៃសេវា ក៏ដូចជាតម្លៃសំបុត្រយន្តហោះថោកជាងសម្រាប់ជើងហោះហើរក្នុងស្រុក។ ដោយឡែកតម្លៃអតិផរណានៅក្នុងវិស័យអាហារវិញគេមើលឃើញមានកំណើនតិចតួចឬប្រមាណជា០,០៨ភាគរយក៏ដោយសារតែការកើនឡើងនៃតម្លៃទំនិញជាបន្លែងនិងផ្លែឈើខណៈដែលទំនិញផ្សេងដែលមិនមែនជាអាហារគឺមិនមានការកើនឡើងនោះឡើយ៕ប្រែសម្រួល៖ស៊ុនលី
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងក្រុមហ៊ុន Sportsmazing បានចុះហត្ថលេខាជាមួយក្រុមហ៊ុនអ៊ីហ្ស៊ីខម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់សេវាអ៊ីនធឺណិតផ្លូវការ និងជាដៃគូរឧបត្ថម្ភថ្នាក់ជាតិ ក្នុងកម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden នឹងធ្វើការប្រកាសការ សម្រេចចិត្តថា តើលោកនឹងចូលរួមការ ប្រកួតប្រជែងតំណែង ជាប្រធានាធិបតីអាមេរិក សាជាថ្មីឬយ៉ាងណា នៅសប្តាហ៍ក្រោយនេះ។ សារព័ត៌មានក្នុងស្រុក របស់អាមេរិកជាច្រើនដែលរួមមានទាំង The Washington Post, The Associated Press...
វៀតណាម ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រវៀតណាម បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមកំពុងបញ្ជូនគណៈប្រតិភូកីឡាចំនួន ១.០០៣ នាក់ទៅចូលរួមព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) ក្នុងនោះមានអត្តពលិកប្រមាណ ៧០០ នាក់ រួមជាមួយគ្រូបង្វឹក វេជ្ជបណ្ឌិត និងអ្នកជំនាញ ។ ក្រោមសេចក្តីសម្រេច របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា...
ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួន លោក បែល វ៉ាន់ដែត អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និង កិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ។ ការចាប់ខ្លួននេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ អ៊ុក រ៉េតគន្ធា ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ការចេញដីកាឲ្យចាប់ខ្លួននេះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមធ្វើការដឹកជញ្ជូនហ្គាសធម្មជាតិ របស់ខ្លួនចេញពីប្លុករុករកនៅសមុទ្រខ្មៅ ជាលើកដំបូងដែលជាផ្នែកមួយ នៃផែនការកាត់បន្ថយការពឹងផ្អែក ថាមពលតាមរយៈការនាំចូលពីបរទេស។ ហ្គាសដែលត្រូវបានគេបូម ចេញពីក្រោមសមុទ្រ ជម្រៅ២២០០ម៉ែត្រ ក្បែរទៅនឹងឆ្នេរនៅ Sakarya និងត្រូវបានបង្ហូរចេញ តាមរយៈបំពង់បង្ហូរប្រវែង១៧០គីឡូម៉ែត្រ និងតាមរយៈទីតាំងរោងចក្រ ដាក់សំពាធជាច្រើនកន្លែងមុន ពេលវាត្រូវបានយកទៅស្តុកទុក...