សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា ការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ប្រទេសនេះ គួរតែដំណើរការទៅមុខ ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា (KCNA...
ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួមជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គណៈប្រតិភូថៃបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ លើផែនការអភិវឌ្ឍវិស័យភស្តុភារកម្ម នៅកម្ពុជា ព្រមទាំងបង្ហាញឆន្ទៈ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យនេះ។ លោក Supachai Verapuchong អគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចលើកលែង កាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្ដែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់ និងធ្វើតេស្ដរហ័ស តាមជម្រើសរៀងៗខ្លួនបាន។ តាមរយៈសារសំឡេងពិសេសមួយជូនជនរួមជាតិ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងថា «សម្រេចលែងកាតព្វកិច្ចពាក់ម៉ាស់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាល្ងាចថ្ងៃ១៩ មេសានេះ បានលើកឡើងថាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាថ្ងៃ៥ ឧសភា ដែលជាថ្ងៃបើកនោះគឺបុគ្គលម្នាក់ៗអាចធ្វើតេស្តដោយខ្លួនឯងមុនចូលទៅទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ តាមរយៈសារជាសំឡេងជាង១០នាទីនាព្រលប់ថ្ងៃ១៩ មេសានេះ សម្តេចបានឡើងសារជាបន្ទាន់មួយ ។ ដោយក្នុងសារនោះសម្តេចក៏បានសង្កត់ធ្ងន់លើព្រឹត្តិការណ៍ស៊ីហ្គេម ខណៈសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលដល់ហើយ។ សម្តេចតេជោ បានឲ្យក្រសួងសុខាភិបាលត្រូវមានវិធានការណ៍ជាមួយព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមខាងមុខផងដែរ។ សម្តេចថា បើករណីមុន និងពេលប្រារព្ធស៊ីហ្គេមតម្រូវឲ្យធ្វើតេស្តនឹងបង្កើតឲ្យមានករណីធ្ងន់ធ្ងរសម្រាប់ក្រុមគ្រូពេទ្យនិងពលរដ្ឋដែលត្រូវរងចាំចូលទស្សនាអំពីការធ្វើតេស្តរករោគសញ្ញាកូវីដ។...
បរទេស៖ ក្រុមនៃបណ្តាប្រទេសសេដ្ឋកិច្ចឈានមុខគេលោកខាងលិចបានប្រកាសថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកដោយប្រទេស G7 នឹងនៅតែ “បង្កកដដែល” រហូតដល់ជម្លោះអ៊ុយក្រែនត្រូវបានដោះស្រាយ ហើយទីក្រុងម៉ូស្គូផ្តល់សំណង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះបាននិយាយបន្ទាប់ពីកិច្ចប្រជុំសប្តាហ៍នេះនៅប្រទេសជប៉ុនថា “ដំណោះស្រាយណាមួយចំពោះជម្លោះត្រូវតែធានាឱ្យប្រទេសរុស្ស៊ីចំណាយទៅលើការខូចខាតដែលខ្លួនបានបង្កឡើង” ។ រដ្ឋមន្ត្រីការបរទេស G7 ក៏បានប្រកាសពីចេតនារបស់ពួកគេក្នុងការពង្រឹងការរឹតបន្តឹងសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងដាក់ទណ្ឌកម្មភាគីទីបីចំពោះការប៉ុនប៉ងណាមួយដើម្បី “គេចវេស...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់ (ព្រះអគ្គីកីឡា) សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ចាម...
“លោកស្រី Laura J.Richardson មេបញ្ជាការ នៃបញ្ជាការដ្ឋានភាគខាងត្បូង នៃកងទ័ពសហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច នៅអាហ្សង់ទីន បានជួនសន្ទនា ជាមួយមន្ត្រីអាហ្សង់ទីន ប៉ុន្តែអ្វីដែលពួកគេបានលើកឡើង គឺ ឥទ្ធិពលរបស់ចិននៅតំបន់អាមេរិកឡាទីន “។ កាលពីថ្ងៃទី ១៧ ខែមេសា តាមម៉ោង ក្នុងតំបន់ ប្រព័ន្ធសារព័ត៌មមានអាហ្សង់ទីន បានវាយតម្លៃ ដូចពោលខាងលើចំពោះកិច្ចសន្ទនា...
បរទេស ៖ រុស្ស៊ីកំពុងយកឈ្នះអ៊ុយក្រែន ហើយការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់ របស់អាមេរិកនាពេលថ្មីៗនេះ នឹងមិនផ្លាស់ប្តូរលទ្ធផល នៅសមរភូមិឡើយ, នេះបើតាមវរសេនីយ៍ឯកកងទ័ព អាមេរិកចូលនិវត្តន៍ និងជាអតីតទីប្រឹក្សា មន្ទីរបញ្ចកោណ លោក Douglas Macgregor បាននិយាយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា...
បរទេស ៖ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុង ហាណូយ ប្រទេសវៀតណាម ដោយនេះជាអ្វី ដែលប្រទេសចិនចង់ជៀស និង មិនចង់ឃើញ ។ នៅទីនេះ សហរដ្ឋអាមេរិកកំពុងចែចង់ ប្រទេសមួយ (វៀតណាម) ដែលខ្លួនធ្លាប់ទម្លាក់គ្រាប់បែក រាប់លានតោន ដែលនាំឱ្យបាត់បង់ជីវិតស្លូតត្រង់...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ក្រសួងសាធារណការ គ្រោងប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយ អាចផ្តល់សេវាភស្តុភារកម្ម ទៅបណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសអញ្ជើញ ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ រវាងក្រសួង...