បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអះអាងដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញ បំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន ប៉ុន្តែលោកបាននិយាយថា ការប៉ាន់ស្មានលើជនល្មើសពិតអាច “ធ្វើឱ្យប្រទេសរបស់យើងមានបញ្ហា”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់លោក Tucker...
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំ អាជ្ញាធរនិងមន្ទីរជំនាញចុះ ពិនិត្យវឌ្ឍនភាព នៃការស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់ព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះ សម្រេចបានប្រមាណ ជិត៥០ភាគរយ គ្រោងឲ្យរួចរាល់ នៅមុនរដូវវស្សាខាងមុខនេះ។ តាមការបញ្ជាក់របស់ លោក ម៉ៅ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក ម៉ប់ សារិន អនុប្រធាន ប្រចាំការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គ បង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមន្ដ្រីចូលនិវត្តន៍ ដើម្បីផ្ដល់គ្រឿងឥស្សរិយយស និងមេដាយ ជូនពួកគាត់ ទុកជាអនុស្សាវរីយ៍ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក សោម សុភាវុធ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជាមេបញ្ជាការរង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស៊ែប៊ី លោក Milos Vucevic បានទទូចថា របាយការណ៍ដែលស៊ែប៊ី កំពុងបញ្ជូនអាវុធទៅអ៊ុយក្រែន គឺជា “ការកុហក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Reuters បានដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានារបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។ តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៣ មេសា នេះ សម្ដេចតេជោ...
បរទេស៖ ឯកសារយោធាអាមេរិកមួយ ដែលបានបែកធ្លាយតាមអ៊ីនធឺណិត បង្ហាញពីវត្តមាន របស់ប្រតិបត្តិករកងកម្លាំងពិសេស របស់អង្គការណាតូចំនួន៩៧នាក់ នៅក្នុងប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ ដែលក្នុងនោះ ៥០ នាក់ជាជនជាតិអង់គ្លេស។ ការិយាល័យជាច្រើន របស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាស ដែលត្រូវបានបញ្ជូនទៅកាន់ ប្រទេសអ៊ុយក្រែន ដោយលោកខាងលិច អាចលេចឡើងជាការគំរាមកំហែង ដ៏ខ្លាំងក្លា សម្រាប់យន្តហោះស៊ីវិល នៅក្នុងទ្វីបអឺរ៉ុប និងកន្លែងផ្សេងៗទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន RIA Novosti គឺ...