បរទេស៖ រដ្ឋាភិបាលស្វីស នឹងមិនបង្កកទ្រព្យសម្បត្តិ របស់រុស្ស៊ី បន្ថែមទៀតទេ ក្រៅពីមូលនិធិដែលបានបង្កករួចហើយ ដោយសារកង្វះភស្តុតាងដែលពួកគេ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ។ នេះបើតាម នាយករដ្ឋលេខាធិការដ្ឋានកិច្ចការ សេដ្ឋកិច្ច (SECO) លោកស្រី Helene Budliger Artieda បាននិយាយនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអង្គារជាមួយ កាសែតអាល្លឺម៉ង់ Neue Zürcher...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១៣ មេសានេះ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្ត ក្រុងសាធារណៈទៅស្រុកកំណើតតាមខេត្តក្រុងនានា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ក្នុងខណ្ឌជ្រោយចង្វា ។ អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ និងពិសាអាហារសាមគ្គីរបស់ក្រុមគ្រួសារប៊ែលធី ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុបប្រមាណជាង ៣,៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត...
ខេត្តបាត់ដំបង៖ ដូនចាស់ជរាក្រីក្រគ្មានទីពឹង និងជួបការលំបាកប្រមាណ៩០នាក់ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង បានទទួលសង្គហទាន ស្បៀងអាហារឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបទំនៀមប្រពៃណី និងព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកវីតាល់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនវីតាល់ បានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ ដែលវីតាល់ បានផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងទំនៀមទំលាប់ខ្មែរបុរាណ...
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ដល់លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងថ្នាក់ឧត្តមសេនីយ៍ឯកដល់លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ពាក់ព័ន្ធការប្រគល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហានជាស្រ្តី២រូបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបញ្ជាក់តាមរយៈបណ្ដាញសង្គមតេឡេក្រាមថា«ក្នុងគោលដៅរក្សាស្ត្រី២រូបនេះបម្រើវិស័យការពារជាតិរយៈពេលវែងចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង»៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា...
បរទេស៖ មេបញ្ជាការយោធា ទទួលបន្ទុកិច្ចការងារអាវុធនុយក្លេអ៊ែរនិង អាវុធជីវៈសាស្ត្រនៅរដ្ឋ Duma លោក Igor Kirillov ថ្មីៗនេះកងកម្លាំងយោធារបស់រុស្សីបានរកឃើញ នូវភស្តុតាងជាច្រើនបន្ថែមទៀតដែលអាចបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ប្រទេសអ៊ុយក្រែនជាកន្លែង ផលិតសមាសធាតុអាវុធជីវៈសាស្ត្រ។ យោងតាមការផ្សាយរបស់ RT លោកមេបញ្ជាការរូបនេះបានថ្លែងប្រាប់ទៅកាន់សមាជិកសភារុស្សីទៀតថា៖ពួកយើងមិនស្ទាក់ស្ទើរទេថាអាមេរិកកំពុងស្ថិតនៅក្រោមការក្លែងបន្លំនៃការធានាសុវត្ថិភាពជីវសាស្រ្តជាសាកល បានធ្វើការស្រាវជ្រាវប្រើជាច្រើនដងរួចមកហើយនិង រួមទាំងការបង្កើតសមាសធាតុអាវុធជីវសាស្រ្ត ដែលនៅជិតព្រំដែនរុស្ស៊ីទៀតផង។ លោកមេបញ្ជាការបានបន្តទៀតថា យោធាបានឈានដល់ការសន្និដ្ឋាននេះ បន្ទាប់ពីបានសម្ភាសសាក្សីជាច្រើននាក់ ហើយបានពិនិត្យឯកសារជាង...
ញូវដេលី៖ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ពីការកើនឡើងបន្តិចម្តងៗនៃសីតុណ្ហភាពអតិបរមាពី ២ ទៅ ៤ អង្សាសេ លើផ្នែកជាច្រើននៃប្រទេសក្នុងរយៈពេល ៤ ថ្ងៃខាងមុខនេះ។ ប្រភពបានបន្ថែមថាលក្ខខណ្ឌរលកកំដៅទំនងជានៅក្នុងតំបន់ដាច់ស្រយាលនៅលើឆ្នេរសមុទ្រ Gangetic West Bengal និងឆ្នេរសមុទ្រ Odisha ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។ យោងតាម IMD សីតុណ្ហភាពអតិបរិមាគឺស្ថិតនៅក្នុងចន្លោះពី...
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមកំពុងពិចារណាកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ពី ១០ ភាគរយមកត្រឹម ភាគរយ សម្រាប់ទំនិញ និងសេវាកម្មមួយចំនួន ដើម្បីជំរុញសេដ្ឋកិច្ច។ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានពន្ធរបស់ ក្រសួងហិរញ្ញវត្ថុនៃជម្រើសមួយក្នុងចំណោមជម្រើសពីរ ដែលត្រូវបានពិចារណា គឺកាត់បន្ថយ ២ភាគរយនៃពន្ធលើតម្លៃបន្ថែម ១០ភាគរយបច្ចុប្បន្នលើទំនិញ និងសេវាកម្មមួយចំនួន។...