វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់របាយការណ៍ចេញផ្សាយថ្មី របស់មូលនិធិនេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះ ៣ ភាគរយនៅឆ្នាំនេះ ធៀបនឹងការធ្លាក់ចុះ ៣០,៣ ភាគរយក្នុងឆ្នាំ២០២២ ។ IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) របស់ខ្លួនថា អតិផរណានៅក្នុងប្រទេសអ៊ុយក្រែន...
វ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើង ៥,២ភាគរយនៅឆ្នាំ២០២៣ និង ៤,៥ភាគរយនៅឆ្នាំ២០២៤ និងជាក្បាលម៉ាស៊ីន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ លោក Pierre-Olivier Gourinchas ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ស្តីពីទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកចុងក្រោយថា “យើងកំពុងព្យាករណ៍សម្រាប់ប្រទេសចិន កំណើន...
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យ បានអះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ លោក ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន...
ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១២ មេសា នេះ បានលើកឡើងថា «សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រៅតែពីប្រទេសលោកខាងលិច ជាច្រើនហើយនោះសូម្បីតែអង់គ្លេស ក៏ស្ថិតនៅក្នុងបញ្ជីប្រទេស ដែលកំពុងប្រតិបត្តិការកងកម្លាំងពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ របាយការណ៍ដែលត្រូវបានដកស្រង់ ចេញពីឯកសារសំងាត់ ឬ Top Secret ដែលបាលំអិតអំពីទិដ្ឋភាពជាក់ស្តែងទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងលំអិតអំពីផែនការ ក្នុងការរៀបចំខ្លួនប្រឆាំងរបស់អ៊ុយក្រែន ជាមួយនឹងប្រទេសរុស្សីផងដែរ។ ឯកសារសំងាត់ជាង១០០ឯកសារ ត្រូវបានបែកធ្លាយកាលពីសប្តាហ៍មុននៅតាមបណ្តាញសង្គម ហើយមកទល់ពេលនេះរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ថា...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសបារាំង លោក Bruno Le Maire កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជារឿងត្រឹមត្រូវ ដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានជ្រើសយកការស្ថិតនៅឲ្យឆ្ងាយ ពីគោលនយោបាយរបស់អាមេរិក ចំពោះចិន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតអន្តរជាតិជាច្រើន ហើយត្រូវបានយកមកចេញផ្សាយដោយ RT លោកប្រធានាធិបតីបារាំង Macron កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ...
បរទេស៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោកCyril Ramaphosa បានប្រកាស កាលពិថ្ងៃម្សិលមិញនេះហើយថាលោកនឹងបញ្ជូនក្រុមការងារពិសេស ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ជាក់ឲ្យច្បាស់ ពីជំហរបស់អាហ្វ្រិកខាងត្បូង ចំពោះប្រទេសរុស្សី និងមេដឹកនាំរុស្សីលោក Vladmir Putin។ យោងតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ អាហ្វ្រិកខាងត្បូងបានឲ្យដឹងទៀតដែរថា ផែនការនេះត្រូវបានរៀបចឡើង ដើម្បីជាការឆ្លើយតបទៅនឹង ការរិះគន់ជាច្រើនកន្លែងមក មកលើប្រទេសអាហ្វ្រិកខាងត្បូង ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន និងរុស្សី...
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់ចំនួនបីនៅក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទីបួន(CREA) ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh កាលពីថ្ងៃទី7 ខែ មេសា ឆ្នាំ2023។ ពានរង្វាន់ទាំង នោះរួមមាន៖ – អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ – ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប – គម្រោងអភិវឌ្ឍន៍លក់រាយប្រចាំឆ្នាំ – ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា – ពានរង្វាន់ Hall of Fame (Personality of the Year) – លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ នេះជាកិត្តិយសរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាការទទួលស្គាល់ ពីអ្នកក្នុងវិស័យ ចំពោះក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប ផងដែរ។ លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានមានប្រសាសន៍ថា ពានរង្វាន់ទាំងបី ដែលក្រុមហ៊ុនទទួលបានក្នុងឆ្នាំនេះ ជាការទទួលស្គាល់ និងការគាំទ្រ របស់អ្នកក្នុងវិស័យ ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត គ្រុប ចំពោះភាពល្អឥតខ្ចោះ នៃគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ លោកបានបន្ថែមទៀតថា ពានរង្វាន់ទាំងនេះ ជាការទទួលស្គាល់ ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការច្នៃប្រឌិត របស់ក្រុមការងាររបស់យើង ក៏ដូចជាការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជន របស់យើងផងដែរ។ យើងសូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការ អ្នករៀបចំកម្មវិធី និងគ្រប់គ្នា ដែលបានគាំទ្រពួកយើងកន្លងមក។ យើងក៏សូមថ្លែងអំណរគុណផងដែរ ចំពោះRealestate.com.kh សម្រាប់ការបង្កើតព្រឹត្តិការណ៍ CREA ដែលបានក្លាយជាស្តង់ដារ ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ 2022 មក ក្រោមការដឹកនាំរបស់លោកនាយក Edward Lee ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអនុវត្តការងារស្របតាម គោលដៅយុទ្ធសាស្ត្រ នៃការអភិវឌ្ឍចម្រុះបែប ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាន សមិទ្ធផលជាទីគាប់ប្រសើរ ក្នុងការអភិវឌ្ឍលើថ្នាក់អន្តរជាតិនៅឆ្នាំ 2023 នេះ។ ដោយយកកម្ពុជា ជាទីតាំងស្នូល ក្រុមហ៊ុន នឹងពង្រីកវិសាលភាពអាជីវកម្ម ទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ជប៉ុន កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី ថៃ និងបណ្តាប្រទេស និងតំបន់ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបើកការិយាល័យនៅក្រៅប្រទេស...
ប្រទេសចិន និងប្រេស៊ីល មានចម្ងាយពីគ្នាប្រហែល ១ម៉ឺន៨ពាន់៨ រយគីឡូម៉ែត្រ ហើយជាប្រទេស កំពុងអភិវឌ្ឍធំ ជាងគេ នៅអឌ្ឍគោលខាងកើត និងខាងលិច ដោយឡែកពីគ្នា ។ ទន្ទឹមនឹងការ ដែលលោក Lula ប្រធានាធិបតីប្រេស៊ីល ចាប់ផ្តើមដំណើរទស្សនកិច្ច មកកាន់ប្រទេសចិន នៅថ្ងៃទី១២ខែមេសា ប្រទេសមហាអំណាច ដែលកំពុងងើបឡើងថ្មី ទាំងពីរដែលពុះចែក...
រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស 53នាក់ត្រូវបានសម្លាប់ ។ នេះបើយោងតាមអ្នកនៅរស់រានមានជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដ៏សាហាវបំផុតមួយដោយយោធាមីយ៉ាន់ម៉ា នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងបន្តកើតឡើង បានបញ្ជាក់ដូច្នេះ ។ ពួកគេបាននិយាយថា អ្នកស្លាប់រួមមានស្ត្រីយ៉ាងហោចណាស់ ១៥នាក់ និងមួយចំនួនជាកុមារ ។ ទូរទស្សន៍ BBC...