ស្វាយរៀង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត” កាលពីព្រឹកមិញនេះ លោកបណ្ឌិតហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាបញ្ហាធំចម្បងរបស់យើងទាំងអស់គ្នាដែលត្រូវដោះស្រាយរួមគ្នា តាមគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ និងអត្រាអ្នកស្លាប់ របួស និងពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកកម្រិតទាប។ លោកបណ្ឌិតអគ្គនាយករង បានបន្តថា៖ បញ្ហាធំចម្បងដែលធ្វើឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺកើតឡើងដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានប្រុងប្រយ័ត្ន មិនគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានសុវត្តិភាពនានា ដោយបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់មិនត្រឹមត្រូវ បើកបរក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត ងងុយ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជារៀងរាល់ថ្ងៃ។ លោកបណ្ឌិតអគ្គនាយករង បានអំពាវនាវដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិតផ្ទាល់ត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដទៃ និងរួមចំណែកកាត់បន្ថយហានិភ័យគ្រោះថ្នាក់។ លោកបណ្ឌិតអគ្គនាយករង ក៏បានជំរុញដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និយោជិតទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើង តាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺ៖ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍, គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប, បើកបរលើសល្បឿន ដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់, បើស្រវឹង សូមកុំបើកបរ, គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ, គោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ និងការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព។ លោកបណ្ឌិតអគ្គនាយករង បានសម្តែងនូវការអរគុណ ក៏ដូចជាធ្វើការកោតសរសើរ ចំពោះស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយជម្រុញឲ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ បើយោងតាមរបាយការណ៍ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត នៅក្នុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើបងប្អូនកម្មករនិយោជិតសរុបចំនួន ៥ ១៥៨ករណី ដែលមានជនរងគ្រោះសរុបចំនួន ៦ ០៥១នាក់ (ស្លាប់ ១៥៦នាក់ របួសធ្ងន់ ១ ៦២៤នាក់ និងរបួសស្រាល ៤ ២៧១នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិត មានចំនួន ១៣លើក និងមានជនរងគ្រោះសរុបចំនួន ៣៨០នាក់ (ស្លាប់ ១នាក់ របួសធ្ងន់ ៤៩នាក់ និងរបួសស្រាល ៣៣០នាក់) មានការកើនឡើង បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។ ដោយឡែកក្នុងឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងលើបងប្អូនកម្មករនិយោជិតសរុបចំនួន ៣៦៥ ករណី ដែលមានជនរងគ្រោះសរុបចំនួន ៤៣៥នាក់ ដែលក្នុងនោះស្រ្តីមានចំនួន ២០៤នាក់។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយច្បាប់ ចរាចរណ៍ខាងលើនេះ ប្រព្រឹត្តទៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានវត្តមានចូលរួម ពីតំណាងស្ថាប័ន មន្ទីររោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីបងប្អូនអ្នកបើកបរ រថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ៣៥០នាក់៕
ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍” ជូនលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ។ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការបញ្ចេញមតិ ដែលមិនទទួលខុសត្រូវ និងការបង្កាច់បង្ខូចយោធាចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅ នឹងប្រព័ន្ធផ្សព្វផ្សាយមួយថា យោធាចិន បាននឹងកំពុងដោះស្រាយការជួបប្រជុំគ្នាតាមផ្លូវអាកាស និងដែនសមុទ្រជាមួយកងកម្លាំងយោធា បរទេសស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយតែងតែជា កម្លាំងដ៏រឹងមាំ...
ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ជាមួយនឹងបរិយាកាសសន្តិសុខពិភពលោក កាន់តែមិនច្បាស់លាស់ និងស្មុគស្មាញដោយសារការ ប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងជម្លោះភូមិសាស្ត្រនយោបាយ គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលស្នើឡើងដោយប្រទេសចិន (GSI) អាចជួយពិភពលោក ប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមសន្តិសុខផ្សេងៗ និងធានាបាននូវសន្តិភាព ប្រកបដោយនិរន្តរភាព។ អ្នកជំនាញ និងអ្នកសិក្សាមកពីប្រទេសផ្សេងៗគ្នា រួមមានប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ម៉ាឡេស៊ី ស៊ុយអែត...
វ៉ាស៊ីនតោន ៖ នៅពេលដែលការដួលរលំ ដ៏គួរឱ្យភ្ញាក់ផ្អើលនៃធនាគារ Silicon Valley របស់សហរដ្ឋអាមេរិក (SVB) បង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារ ហិរញ្ញវត្ថុពិភពលោក ប្រព័ន្ធផ្សព្វផ្សាយ ជប៉ុន និងអ្នកជំនាញបានស្តីបន្ទោស ការបន្តការដំឡើងអត្រា ការប្រាក់ដ៏គឃ្លើន របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក សម្រាប់ភាពចលាចល នៅក្នុងអ្នកផ្តល់ប្រាក់កម្ចី ដែលមានការទទួលស្គាល់មួយនេះ។ អ្នកវិភាគបានព្រមានថា ការផ្លាស់ប្តូរជាបន្ទាន់របស់ធនាគារ កណ្ដាលអាមេរិក...
ព្រុចសែល ៖ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ធនាគារកណ្តាល ក្នុងការ ប្រយុទ្ធប្រឆាំង នឹងការកើនឡើង អតិផរណាកាលពីឆ្នាំមុន ដែលត្រូវបានគេ មើលឃើញថា មានតួនាទីសំខាន់ក្នុងបញ្ហាថ្មីៗ សម្រាប់ប្រព័ន្ធ ធនាគារអឺរ៉ុប អ្នកវិភាគឲ្យដឹងថា ការកែសម្រួលថ្មី ចំពោះគោលនយោបាយ អាចមានឥទ្ធិពលជះឥទ្ធិពល ដល់ការបន្ថយកំណើន សេដ្ឋកិច្ច និងការពង្រីកនិន្នាការអតិផរណាបច្ចុប្បន្ន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការបរាជ័យ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុការដាក់តាំងពិព័ណ៌វត្ថុបុរាណសល្បៈ វប្បធម៌ជាលក្ខណៈវិលជុំ ជាផ្លូវនៅតាមបណ្តាប្រទេសនានា គឺបានរួមគ្នាទប់ស្កាត់ការជួញដូរ វត្ថុបុរាណខុសច្បាប់ លើទៅផ្សារអន្តរាជាតិ។ សម្តេចតេជោ ក្នុងពិធីទទួលរតនវត្ថុរបស់ខ្មែរមួយចំនួន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា “ការផ្លាស់ប្តូរអ្នកជំនាញ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌ ការដាក់តាំងពិព័ណ៌វត្ថុសិល្បវប្បធម៌វិលជុំ ជាផ្លូវការតាមបណ្តាប្រទេសនានា...
ស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង បានថ្លែងថា សូមគាំទ្រ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងចង់ ប្រកបរបររកស៊ីទូកទេសចរណ៍ បណ្ដែតទឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលជាការរួមចំណែក ក្នុងការលើកស្ទួយទេសចរណ៍ខេត្ត ឲ្យកាន់តែមានភាព ទាក់ទាញថែមទៀត ។ ការថ្លែងបែបនេះរបស់ លោកហែម ពិសិដ្ឋ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ ឡាវ និងដោយបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍...
ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានយាងចុះជួប សំណេះសំណាលជាមួយ សមាជិកាសមាជិកា រចនាសម្ព័ន្ធ អ្នកគាំទ្រ ចំនួន ២០០នាក់ ស្ថិតនៅក្នុងភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ មានព្រះបន្ទូលនាឱកាសនោះ ព្រះអង្គម្ចាស់...