គៀវ៖ សមត្ថភាពរបស់រុស្ស៊ី ក្នុងការបំប្លែងមីស៊ីលល្បឿនលឿន Kinzhal របស់ខ្លួនទៅជាអាវុធនុយក្លេអ៊ែរ គឺអាចធ្វើទៅបាន ប៉ុន្តែជា “ដំណើរការស្មុគស្មាញ” នេះបើយោងតាមអ្នកជំនាញនុយក្លេអ៊ែរ ដែលបានផ្ដល់ជាមួយកាសែត Newsweek ។ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានបាញ់បង្ហោះមីស៊ីល Kinzhals ធម្មតាចំនួន ៦គ្រាប់ដែលត្រូវបានប្រែជា “Daggers” ដែលជាផ្នែកមួយនៃរបាំងមីស៊ីលចំនួន ៨១ ដែលរួមបញ្ចូលគំរូជាច្រើនផងដែរ។ វាជាការប្រើកាំជ្រួចលឿនជាងសំឡេង...
គៀវ៖ រថពាសដែក និងអាវុធជាច្រើនគ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ពរុស្ស៊ី ត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ នេះបើយោងតាមតួលេខថ្មី ដែលបានរាយការណ៍ ដោយក្រសួងការពារជាតិអ៊ុយក្រែន។ នៅលើបណ្ដាញ Twitter ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់យានជំនិះចំនួន ២៣គ្រឿង រួមទាំងរថក្រោះចំនួន ៧គ្រឿង រថពាសដែកចំនួន ៦គ្រឿង យន្តហោះចម្បាំងចំនួន ឆគ្រឿង រថយន្តចំនួន ៦គ្រឿង...
នៅដើមខែកុម្ភៈ លោក Seymour Hersh អ្នកសារព័ត៌មានឯករាជ្យល្បីឈ្មោះ របស់អាមេរិក បានប្រកាសពីលទ្ធផលពិនិត្យអង្កេតរបស់ខ្លួន ដោយបានលាតត្រដាងថា បំពងបង្ហូរឧស្ម័នធម្មជាតិ North Stream គឺបំផ្លាញដោយសម្ងាត់ ដោយស្ថាប័នការណ៍សម្ងាត់ និងកងទ័ពអាមេរិក។ ចំណែកប្រព័ន្ធសារព័ត៌មានលោកខាងលិច បែរជាបាត់មាត់ឈឹង ចំពោះរឿងនេះ។ ក៏ប៉ុន្តែ នៅថ្ងៃទី ៧ ខែមីនា «សារព័ត៌មានញូវយ៉កថែមស៍»របស់អាមេរិក...
យប់ថ្ងៃទី ១០ ខែមីនា សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានចេញផ្សាយសេចក្តីថ្លែងការណ៍ត្រីភាគីរួម នៅក្រុងប៉េកាំង ប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់ទូទាំងពិភពលោក បានផ្តោតសំខាន់ និងផ្សព្វផ្សាយព័ត៌មាននេះ យ៉ាងទាន់ហេតុការណ៍ ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ប្រទេសទាំង ៣ បានប្រកាសថា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលបានឯកភាពគ្នាថា...
គៀវ៖ ប្រធានវិទ្យាស្ថានសិក្សាដែនសមុទ្ររុស្ស៊ី (RMSI) បានប្រាប់កាសែត Newsweek ឲ្យដឹងថា ការគំរាមកំហែងមីស៊ីលរបស់រុស្ស៊ី ចំពោះសហរដ្ឋអាមេរិក បានវិវត្តន៍យ៉ាងខ្លាំង ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ លោក Michael Petersen នាយកស្ថាបនិករបស់ RMSI និងជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ Naval War College របស់សហរដ្ឋអាមេរិក កំពុងធ្វើការប្រៀបធៀប រវាងប្រភេទនៃការដាក់ពង្រាយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់...
ព្រុចសែល៖ អតីតមេបញ្ជាការ របស់អង្គការណាតូលោក James Stavridis បានរាយបញ្ជីកាលពីថ្ងៃព្រហស្បតិ៍អំពីហេតុផលមួយចំនួន ដែលនៅពីក្រោយការប្រើប្រាស់កាំជ្រួច Kinzhal របស់រុស្ស៊ី ក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ ជួបជាមួយម្ចាស់កម្មវិធី The Press លោក Chuck Todd បានសួរលោក Stavridis ថាតើលោកមើលឃើញ ការប្រើប្រាស់មីស៊ីល Kinzhal ជាភស្តុតាងដែលថា រុស្ស៊ីកំពុងអស់មីស៊ីលប្រើប្រាស់ដែរឬទេ។ អតីតមេបញ្ជាការអង្គការណាតូ មិនបានច្រានចោលរឿងនេះថា ជាលទ្ធភាពមួយនោះទេ ប៉ុន្តែលោកក៏បានផ្តល់ការពន្យល់ជាក់ស្តែងអំពីមូលហេតុ...
បរទេស៖ លោក Jack Keane អតីតអនុសេនាធិការរង នៃកងទ័ពអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិកនឹងមានគុណវិបត្តិ ប្រសិនបើខ្លួនចូលរួមក្នុងការប្រឈមមុខគ្នាផ្នែកយោធាដោយផ្ទាល់ ជាមួយប្រទេសចិនជុំវិញកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Keane កាលពីថ្ងៃសុក្រនៅក្នុងការអត្ថាធិប្បាយទៅកាន់ Fox News ជាកន្លែងដែលលោកធ្វើការ ជាអ្នកវិភាគយុទ្ធសាស្ត្រជាន់ខ្ពស់ថា...
ព្រុចសែល៖ សហភាពអឺរ៉ុប បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដោយអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដើម្បីបន្តទំនាក់ទំនងការទូតឡើងវិញ ដោយថា ខ្លួនទន្ទឹងរង់ចាំការអនុវត្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានThe National។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រទេសចិនកាលពីថ្ងៃសុក្រ ទីក្រុងរីយ៉ាដ និងក្រុងតេអេរ៉ង់បានឲ្យដឹងថា ពួកគេបានយល់ព្រមបន្តទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីកិច្ចចរចាជាច្រើន ថ្ងៃនៅទីក្រុងប៉េកាំង។ លោក Peter Stano អ្នកនាំពាក្យកិច្ចការបរទេសនាំមុខ របស់គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា “ដោយសារអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ គឺជាស្នូលសម្រាប់សន្តិសុខក្នុងតំបន់...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ បានប្រារព្ធខួប ១២ឆ្នាំចាប់តាំងពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានវាយប្រហារភាគឦសាន របស់ប្រទេស ដោយបានឆក់យកជីវិត មនុស្សជាង ១៥០០០នាក់ និងបង្កឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ដែលនឹងចំណាយពេលរាប់ទសវត្សរ៍ដើម្បីសម្អាត។ ការងើបឡើងវិញពីការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានបំផ្លិចបំផ្លាញខេត្ត Fukushima, Iwate និង Miyagi បានរីកចម្រើនក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់...