ហ្គាហ្សា៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្គាហ្សាស្ទ្រីប ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។ នៅក្នុងការហៅទូរស័ព្ទមួយ កាលពីថ្ងៃសៅរ៍ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ ចុងក្រោយបង្អស់នៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាកិច្ច...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេសចិន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នារដ្ឋធានីប៉េកាំង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា អត្រាភាពក្រីក្រ នៅកម្ពុជា បានកាត់បន្ថយ ជាបន្តបន្ទាប់ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ជាពិសេសចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៧ ដោយអត្រាភាពក្រីក្រក្រោម ១០% ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឲ្យអត្រាភាពក្រីក្រនៅកម្ពុជាកើនជាង១៧%វិញ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់អនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ...
យេរ៉ូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹងថា យោធាបានពង្រីកប្រតិបត្តិការ ជើងគោកប្រឆាំងនឹងក្រុមហាម៉ាសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដែលជាតំបន់មួយ ដែលត្រូវបានចាត់ទុកថាជា “តំបន់សុវត្ថិភាព” ។ លោក Halevi ដែលជាប្រធាន អគ្គសេនាធិការ នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងក្នុងអំឡុងដំណើរ ទស្សនកិច្ចមួយនៅឯកងពល Gaza របស់អ៊ីស្រាអែលថា...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពន្យារពេលគម្រោងមួយ ដែលមានគោលបំណងទាញយក គំរូផ្ទៃព្រះច័ន្ទដំបូងបង្អស់ របស់ពិភពលោក ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ដោយសារបញ្ហាជាមួយនឹងគ្រាប់រ៉ុក្កែត H3 ស៊េរីថ្មីរបស់ខ្លួន ដែលត្រូវបានកំណត់ ដើម្បីជួយសម្រួលដល់ការបាញ់បង្ហោះនេះ ។ ការពន្យារពេលនេះ នឹងជៀសមិនផុតពីផែនការ សម្រាប់ការស៊ើបអង្កេតពីគម្រោង Martian Moons Exploration...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»៕
បរទេស៖ ប្រធានសន្តិសុខជាតិ របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទ ម្សិលមិញថា អ៊ីស្រាអែលគ្រោងនឹង បើកប្រតិបត្តិការសន្តិសុខប្រឆាំងនឹង សមាជិកនៃក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន ដែលរស់នៅក្រៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែល ក៏នឹងតាមប្រមាញ់ពួកសកម្មប្រយុទ្ធនេះ នៅគ្រប់ទីកន្លែងក្នុងពិភពលោក នេះបើតាមការបញ្ជាក់របស់លោក Bar បាននិយាយនៅក្នុងវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan ។ រដ្ឋាភិបាលអ៊ីស្រាអែលបានប្តេជ្ញាថានឹងផ្តល់ការបរាជ័យចុងក្រោយដល់ក្រុមដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សានេះបន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ តុលាដែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែលប្រហែល...
តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានចេញការប្រកាសអាសន្ន រលកយក្សស៊ូណាមិ កាលពីល្ងាចថ្ងៃសៅរ៍ សម្រាប់តំបន់ធំទូលាយ ដែលប្រឈមមុខនឹង មហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងខេត្ត Chiba, Shizuoka និង Kagoshima បន្ទាប់ពីការរញ្ជួយដី កម្រិតបឋមកម្រិត ៧,៧ រិចទ័របានវាយប្រហារ លើកោះមីដាណេវ (Mindanao) ភាគខាងត្បូងហ្វីលីពីន។ មន្ត្រីនៃទីភ្នាក់ងារឧតុនិយម ជប៉ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ជនអន្តោប្រវេសន៍ដែលមកធ្វើការ និងរស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវតែគោរពតាមច្បាប់របស់ខ្លួន និងគោរពទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួន រួមទាំងការរៀនភាសារុស្សីផងដែរ។ លោក Putin បានលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស ដែលធ្វើឡើង ជារៀងរាល់ឆ្នាំនៅដើមខែធ្នូនេះ។ លោកប្រធានាធិបតីបាននិយាយថា ៖យើងត្រូវទាក់ទាញធនធានការងារបែបនេះដែលឆ្លើយតបនឹងផលប្រយោជន៍នៃសេដ្ឋកិច្ចរុស្ស៊ី។...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ផ្សេងៗដើម្បីអនុវត្តការងារកាន់តែល្អប្រសើរនាថ្ងៃ៤ ធ្នូបានណែនាំឲ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ លោកថា ក្នុងនោះក៏មានទាំងការប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងថវិកាឲ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង និងពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម...